ឯកឧត្តមអនុរដ្ឋលេខាធិការ ឡោ រស្មី អញ្ជើញជាអធិបតីក្នុងពិធី ផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ និងជួញដូរគ្រឿងញៀន ដល់មន្រ្តីរាជការ សាស្រ្តាចារ្យ និស្សិតសង្ឃ និងនិស្សិត នៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប

ចេញ​ផ្សាយ​ ២០ មិថុនា ២០២៥ 851

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ និងជួញដូរគ្រឿងញៀនប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធី ផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ និងជួញដូរគ្រឿងញៀន ដល់មន្រ្តីរាជការ សាស្រ្តាចារ្យ និងនិស្សិត នៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសរុបចំនួន២៧៥នាក់  ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ឯក លឹម តុងហួត តំណាងអគ្គលេខាធិការដ្ឋាននៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន(អ.ជ.ប.គ.ញ)  និងសហការី។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឈុន តូរី នាយកវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបានរាយការណ៍អំពីវឌ្ឍនភាពនៃការអភិវឌ្ឍធនធានមនុស្សដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជានាពេលកន្លងមក និងបានធ្វើការណែនាំជាប់ជាប្រចាំដល់មន្រ្តីរាជការ និងនិស្សិតទាំងអស់ឱ្យជៀសឆ្ងាយពីគ្រឿងញៀន។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត តំណាងឲ្យ អ.ជ.ប.គ.ញ បានកោតសរសើរក្រសួងដែលបានចូលរួមទប់ស្កាត់បញ្ហាគ្រឿងញៀនដល់មន្រ្តីរាជការ និងបានលើកឡើងអំពីនិន្នាការផលិត ចរាចរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងសាកលលោក និងតំបន់ នៅតែបន្តកើតឡើងឥតឈប់ឈរដែលបានជះឥទ្ធិពលចំពោះប្រទេសកម្ពុជាយើងផងដែរ ដែល អ.ជ.ប.គ.ញ ខិតខំទប់ស្កាត់យ៉ាងសកម្ម និងបានផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីផលប៉ះពាល់នៃគ្រឿងញៀន ការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងអត្ថប្រយោជន៍នៃការប្រើប្រាស់ App No Drug ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស និងរាយការណ៍ជូនដល់សមត្ថកិច្ចអំពីករណីគ្រឿងញៀនជាដើម។

នាឱកាសនោះដែរ ឯកឧត្តម ឡោ រស្មី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ដែលបានខិតខំប្រឹងប្រែងបំពេញការងារយ៉ាងល្អប្រសើរ និងបានថ្លែងអំណរគុណដល់អគ្គលេខាធិការដ្ឋាននៃ អ.ជ.ប.គ.ញ ដែលបានសហការយ៉ាងល្អប្រសើរក្នុងការរៀបចំពិធីផ្សព្វផ្សាយ អប់រំ និងប្រើប្រាស់គ្រឿងញៀននៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបនាពេលនេះ។

ទន្ទឹមនឹងនេះ  ឯកឧត្តមបានលើកឡើងថា ចាប់តាំងពីចុងឆ្នាំ២០២៤ រហូតមកដល់បច្ចុប្បន្ននេះ ក្រុមការងារក្រសួងកសិកម្ម ដែលមានឯកឧត្តម គង់ ច័ន្ទវាសនា ជាប្រធាន បានដឹកនាំ និងបានធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រសរុបចំនួន ១ ៦១០នាក់ ក្នុងនោះថ្នាក់ដឹកនាំក្រសួង ទីប្រឹក្សា មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យានៃអង្គភាពមួយចំនួន និងបន្តអនុវត្តដល់គ្រប់អង្គភាពក្រោមឱវាទនាពេលខាងមុខ។ ជាលទ្ធផលគឺពុំមានថ្នាក់ដឹកនាំ និងមន្រ្តីណាម្នាក់មានវិជ្ជមានសារធាតុញៀននោះឡើយ។ 

បើតាមឯកឧត្តមអនុរដ្ឋលេខាធិការ កម្មវិធីផ្សព្វផ្សាយនេះ ក៏មានការប្រកួតប្រជែងផ្នែកវោហារកោសល្យ ដែលមានក្រុមនិស្សិតមកពីមហាវិទ្យាល័យសេដ្ឋកិច្ច និងធុរកិច្ចកសិកម្ម, មហាវិទ្យាល័យវិទ្យាសាស្រ្ត និងវេជ្ជសាស្ត្រសត្វ និងមហាវិទ្យាល័យថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ដើម្បីស្វែងរកក្រុមនិស្សិតជ័យលាភី និងទទួលបានរង្វាន់លើកទឹកចិត្តផងដែរ ។ ក្រុមនិស្សិតដែលទទួលបានជ័យលាភីលេខ១ទទួលបានថវិកាលើកទឹកចិត្តចំនួន ២លានរៀល និងក្រុមនិស្សិតដែលមិនទទួលបានជ័យលាភីទទួលបានថវិកាលើកទឹកចិត្តចំនួន១លានរៀលក្នុងមួយក្រុម។  

ជាទីបញ្ចប់ ឯកឧត្តម បានថ្លែងអំណរគុណចំពោះ អ.ជ.ប.គ.ញ ដែលបានសហការយ៉ាងល្អប្រសើរក្នុងការរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះ ។ ជាពិសេស ការរៀបចំប្រធានបទសម្រាប់ការប្រកួតប្រជែងវោហារកោសល្យដល់និស្សិតទាំង៣ក្រុម លើការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ និងប្រើប្រាស់គ្រឿងញៀន ដោយមិនពាក់ព័ន្ធនឹងគ្រឿងញៀនដែលនាំទុក្ខដល់ខ្លួនឯង នាំចម្បែងដល់ក្រុមគ្រួសារ និងនាំបញ្ហាដល់សហគមន៍ទាំងមូល៕

Other News
ចេញ​ផ្សាយ​ ២៤ សីហា ២០២៦ 333

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោង ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោង​លើក​កម្ពស់ជីវភាព ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 490

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 512

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 651

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 734

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 684

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 724

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1062

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1087

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1073

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1276

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1321

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...