ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការស្ថារតំបន់ដីស្ងួត៖ ភាពជាដៃគូតំបន់ទេសភាពសម្រាប់អាស៊ី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ [4:00 PM – 5:00 PM, UTC +9] ចូលរួមតាមរយៈ ហ្សូម (Zoom)

ចេញ​ផ្សាយ​ ២១ តុលា ២០២០ 19066

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការស្ថារតំបន់ដីស្ងួត៖

ភាពជាដៃគូតំបន់ទេសភាពសម្រាប់អាស៊ី

ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០

[4:00 PM – 5:00 PM, UTC +9]

ចូលរួមតាមរយៈ ហ្សូម (Zoom)

 

ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ៖ ថ្នាក់ដឹកនាំនៃអង្គការសហប្រតិបត្តិព្រៃឈើអាស៊ី (AFoCO) មជ្ឈមណ្ឌលកសិរុក្ខកម្មសកលនិងមជ្ឍមណ្ឌលសម្រាប់ការស្រាវជ្រាវព្រៃឈើអន្តរជាតិ (CIFOR-ICRAF) និងសម្ព័ន្ធគ្លូបលអ៊ីវើហ្គ្រីននីងរើងថា ិបត្តិអង្គការ ធភាព ដែលអាចមានវិសាលភាពគ្រប់ដណ្តប់លើចម្រុះ។ភិបាលកិច្ច និងកំណើនសេដ្ឋកិច្ច ជាពិសេសនោះដើម្បីការពារការរេចរិ (Alliance) នឹងចុះហត្ថលេខារួមគ្នានៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ លើកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូតំបន់ទេសភាព ក្នុងគោលបំណងដើម្បី​ស្តារឡើងវិញនូវតំបន់ដីស្ងួត និងតំបន់ងាយរងគ្រោះដោយគ្រោះរាំងស្ងួត។​

ភាពជាដៃគូតំបន់ទេសភាពសម្រាប់អាស៊ីនេះនឹងចូលរួមចំណែកក្នុងការខិតខំស្តារសេដ្ឋកិច្ច និងមុខងារបរិស្ថាន នៅ​តំបន់ដីស្ងួត និងតំបន់ងាយរងគ្រោះដោយគ្រោះរាំងស្ងួតឡើងវិញ ដើម្បីសម្រេចបានគោលដៅជាតិ និងអន្តរជាតិសម្រាប់សុវត្ថិភាពស្បៀង ការកាត់បន្ថយផលប៉ះពាល់និងការបន្សុំានឹងការប្រែប្រួលអាកាសធាតុ ការអភិរក្សជីវ​ចម្រុះ សមធម៌សង្គម ជីវថាមពល អភិបាលកិច្ច និងកំណើនសេដ្ឋកិច្ច ជាពិសេសនោះ ដើម្បីការពារការសឹករេចរឹលដីដោយ​​បង្កើនចំនួនកាបូនស្តុក និងជីវចម្រុះឱ្យបានគ្រប់គ្រាន់ឡើងវិញ។

ភាពជាដៃគូនេះនឹងនាំមកនូវដំណោះស្រាយដែលត្រឹមត្រូវប្រកបដោយចំណាយមានប្រសិទ្ធភាព ដែលអាចធ្វើការពង្រីកវិសាលភាពបានយ៉ាងទូលំទូលាយ។ ទាំងនេះរួមបញ្ចូលទាំងវិធីសាស្រ្តនៃការបង្កើតឡើងវិញតាមបែបធម្មជាតិ​ដែលគ្រប់គ្រងដោយកសិករ កសិរុក្ខកម្ម ការគ្រប់គ្រប់ព្រៃឈើ ដី និងធនធានទឹកប្រកដោយនិរន្តភាព ផលិតកម្មជីវ​ថាមពល លិខិតុបករណ៍ហិរញ្ញវត្ថុ​ និងការអភិវឌ្ឍខ្សែសង្វាក់តម្លៃជាមួយនឹងសមធម៌សង្គម និងការកសាងសមត្ថភាព​ស្ថាប័ន។ ដំណោះស្រាយទាំងនេះនឹងជួយកាត់បន្ថយវិបត្តិអាកាសធាតុ បង្កើតភាពធន់នៃកសិកម្មនិងបរិស្ថាន ព្រម​ទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនតាមរយៈការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម និងខ្សែសង្វាក់តម្លៃ។

លោក Chencho Norbu នាយកប្រតិបត្តិអង្គការ AFoCO ដែលជាស្ថាប័នទទួលបន្ទុកធ្វើជាលេខាធិការដ្ឋាននៃភាពជាដៃគូនេះ ​បានមានប្រសាសន៍ថា “សម្រាប់ហេតុផលទាំងនេះ ពួកយើងសង្ឃឹមថានឹងមានការសង្កត់ធ្ងន់លើសារសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងសហគមន៍ អ្នកសិក្សាស្រាវជ្រាវ និងអ្នកពាក់ព័ន្ធនយោបាយ ព្រមទាំងមានការពង្រឹងអភិបាលកិច្ច និងសមត្ថភាពស្ថាប័នសម្រាប់ការស្តារព្រៃឈើនិងដីឡើងវិញ”។

លោក Tony Simons នាយកប្រតិបត្តិនៃ CIFOR-ICRAF បានមានប្រសាសន៍ថា “នេះគឺជាកិច្ចព្រមព្រៀងដ៏មានសារសំខាន់មួយសម្រាប់ការស្តារផ្ទៃដីឡើងវិញនៅលើពិភពលោកយើងនេះ។ មានប្រទេសចំនួនជាង១៤ ដែលបាន​ចុះហត្ថលេខា ឬ ចាប់អារម្មណ៍រួចទៅហើយលើកម្មវិធីនេះ រាប់ចាប់ពីប្រទេសកាហ្សាក់ស្ថាន ឆ្លងកាត់ដល់ប្រទេសម៉ុងហ្គោលី រហូតមកដល់ប្រទេសឥណ្ឌូនេស៊ី ដែលគិតទៅវាគ្របដណ្តប់លើផ្ទៃដីព្រៃឈើនិងដីកសិកម្មរេចរឹលប្រមាណ​រាប់លានហិកតា ដែលវាញុំាឱ្យការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយឆ្ពោះទៅរក​ការស្តារប្រព័ន្ធអេកូឡូស៊ីទសវត្សរ៍នៃអង្គការសហប្រជាជាតិ។

លោក Robert Nasi នាយកគ្រប់គ្រងនៃ CIFOR-ICRAF បានលើកឡើងថា “ពួកយើងនឹងសម្រេចមហិច្ឆតានេះតាមរយៈសហការគ្នាជាដៃគូរវាងរដ្ឋាភិបាល ស្ថាប័នក្រៅរដ្ឋាភិបាល និងស្ថាប័នឯកជន ដោយបង្កើតនូវបណ្ដាញ ‘ភាពពាក់ព័ន្ធក្នុងតំបន់ទេសភាព ឬ Engagement Landscapes’។​ ភាពពាក់ព័ន្ធក្នុងតំបន់ទេសភាពនឹងអនុញ្ញាតឱ្យមានការផ្តោតអារម្មណ៍ទៅលើទីតាំងភូមិសាស្រ្ត ដែលមានបំណងទទួលយក​វិធីសាស្រ្តល្អិតល្អន់ និងមានលក្ខណៈ​ជាប្រព័ន្ធក្នុងការស្រាវជ្រាវរួមគ្នាក្នុងរយៈពេលវែង។”

លោក Christopher Armitage នាយកប្រតិបត្តិនៃអង្គការ Alliance បានមានប្រសាសន៍ថា “ភាពជាដៃគូនេះនឹងទាញយកបទពិសោធន៍​ដ៏សំខាន់ៗពីអ្នកពាក់ព័ន្ធទាំងអស់​ គ្រប់វិស័យ​ និងដែនដី​ ដេីម្បីគាំទ្រដល់ការច្នៃប្រឌិត​នៅទីវាលជាក់ស្តែង​ ព្រមទាំងការធ្វើឱ្យប្រសើរឡេីងនូវចំនេះដឹង​ និងទីផ្សារផងដែរ។ ទាំងនេះនឹងផ្តល់សិទ្ធិអំណាចដល់ពួកគេឱ្យនៅតែបន្តការគ្រប់គ្រងនិងស្តារតំបន់ទេសភាពប្រកបដោយនិរន្តរភាព ក្រោយភាពជាដៃគូនេះបញ្ចប់នៅឆ្នាំ ២០៣២។”

ក្រុមទាំងនេះនឹងចូលរួមដោយ រដ្ឋាភិបាល អង្គការស្រាវជ្រាវនិងអភិវឌ្ឍន៍ វិស័យឯកជន វេទិកាពហុវិស័យ បណ្តាញ​សង្គមស៊ីវិល និងសហគមន៍នានា ដើម្បីអនុវត្តការវិនិយោគផ្អែកលើការអនុវត្តក្នុងការស្តារតំបន់ដីស្ងួត និងតំបន់ដែលងាយរងគ្រោះដោយគ្រោះរាំងស្ងួតឡើងវិញ។

ភាពជាដៃគូនេះនឹងបង្កើតបច្ចេកទេសដ៏ត្រឹមត្រូវ ជាមួយនឹងកំណត់ត្រាដ៏ច្បាស់លាស់មួយ សម្រាប់ការស្តារតំបន់​ដីស្ងួតឡើងវិញ គ្រប់ដណ្តប់លើតំបន់ជីវសាស្ត្រ និងសេដ្ឋកិច្ចសង្គមយ៉ាងទូលំទូលាយ ដើម្បីពន្លឿនការតំរ៉ែតំរង់និងការលើកកម្ពស់ជីវភាពរស់នៅតាមមូលដ្ឋាន។

ចំណេះដឹងផ្សេងៗនឹងចែករំលែកទៅគ្រប់ទីកន្លែងទូទាំងទ្វីបអាស៊ី តាមរយៈអ្នកឯកទេសមានបទពិសោធន៍ពីទ្វីបអាហ្រ្វិច និងតំបន់ដីរាំងស្ងួតដទៃទៀត ដើម្បីបង្កើតជាក្រុមនៃការអភិវឌ្ឍបៃតងរួមមួយ ដែលមានចំណេះដឹង និងភាពជោគជ័យនៅមូលដ្ឋានគ្រប់គ្រាន់ ហើយវានឹងទ្រទ្រង់ដល់ការពង្រីកវិសាលភាពបន្ថែមទៀត។

ភាពជាដៃគូនេះនឹងអនុវត្តផងដែរនូវប្រព័ន្ធត្រួតពិនិត្យនិងវាយតម្លៃអន្តរទ្វីបអាស៊ី ដែលជួយដល់រដ្ឋាភិបាលទាំងអស់​ដើម្បីវាស់វែងវឌ្ឍនភាពទាក់ទងគោលដៅនានា ព្រមទាំងអាចបញ្ចូលការសម្រេចទាំងនោះទៅក្នុងការប្តេជ្ញាចិត្តលើឆាកអន្តរជាតិដោយផ្សារភ្ជាប់ទៅនឹងគំនិតផ្តួចផ្តើមនៃកម្មវិធីស្តារបរិស្ថានផ្សេងទៀតដូចជា Bonn Challenge, Decade of Ecosystems Restoration និង Forest Landscape Restoration Programme របស់អង្គការស្បៀងអាហារនិងកសិកម្មនៅអាស៊ីប៉ាស៊ីហ្វិកជាដើម។

ប្រសិនបើអ្នកខកខានព្រឹត្តិការណ៍នេះ សូមតាមដានកម្មវិធី "Global Landscapes Forum ‘One World, One Health

ទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖

AFoCO: Jimyung Kim, Program Officer for Assembly and Governance: jmkim@afocosec.org; +82-10-9678-2808. Location: Seoul, Republic of Korea

CIFOR-ICRAF: Robert Finlayson, Senior Strategic Communication and Liaison, ICRAF: r.finlayson@cgiar.org; +62 81212125308. Location: Bogor, Indonesia. Budhy Kristanty, Communications Project Coordinator, Asia: b.kristanty@cgiar.org. Location: Bogor, Indonesia

Alliance: Sally Armitage, Lead, Media and Communications: sally.armitage@evergreening.org; +61 458 432 820. Location: Melbourne, Australi

 

អំពីស្ថាបនិកនៃភាពជាដៃគូតំបន់ទេសភាពសម្រាប់អាស៊ី

អង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី (AFoCO)

AFoCO បានបង្តើតឡើងជាផ្លូវការក្នុងឆ្នាំ ២០១៨ គឺជាអង្គការអន្តររដ្ឋាភិបាលមួយ ដែលប្តេជ្ញាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការព្រៃឈើ ដោយបំលែងបច្ចេកវិទ្យា និងគោលនយោបាយ​ឱ្យទៅជាសកម្មភាពជាក់ស្តែងនៅមូលដ្ឋាន ក្នុងបរិបទការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តភាព ដើម្បីដោះស្រាយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយប្រទេសជាសមាជិករបស់ខ្លួននោះ AFoCO ខ្នះខ្នែងក្នុងការអនុវត្ត និងពង្រីក​កិច្ចសហប្រតិបត្តិការលើវិស័យព្រៃឈើនៅអាស៊ី ដែលផ្តោតលើសកម្មភាពគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តភាព បង្កើនកាបូនស្តុកក្នុងព្រៃឈើ គាំទ្រគំនិតផ្តួចផ្តើមពាក់ព័ន្ធនានា ដោះស្រាយបញ្ហានៃការកាប់បំផ្លាញនិងការរេចរឹល​ព្រៃឈើ​ ពង្រឹងការកសាងសមត្ថភាពស្រាវជ្រាវនិងអភិវឌ្ឍន៍ក្នុងវិស័យព្រៃឈើ និងបង្កើតភាពជាដៃគូនានាឆ្ពោះទៅរកការសម្រេចរួមគ្នាលើឆាកអន្តរជាតិពាក់ព័ន្ធនឹងព្រៃឈើ។

មជ្ឈមណ្ឌលស្រាវជ្រាវព្រៃឈើអន្តរជាតិ (CIFOR) និង មជ្ឍមណ្ឌលកសិរុក្ខកម្មសកល (ICRAF)

CIFOR និង ICRAF មានទស្សនវិស័យបង្កើតឱ្យកាន់តែប្រសើរឡើងនៃសមភាពលើពិភពលោក ដោយព្រៃឈើ និងតំបន់ទេសភាព អាចជួយលើកកម្ពស់បរិស្ថាន និងសុខុមាលភាពសម្រាប់មនុស្សទាំងអស់។ CIFOR-ICRAF ជាស្ថាប័នមិនរកប្រាក់ចំណេញ និងជាស្ថាប័នវិទ្យាសាស្ត្រ ដែលស្រាវជ្រាវលើបញ្ហាប្រឈមនានានៃការគ្រប់គ្រងព្រៃឈើ និងតំបន់ទេសភាពនៅជុំវិញពិភពលោក។ តាមរយៈការប្រើវិធីសាស្រ្តពហុវិជ្ជា ស្ថាប័ននេះមានគោលបំណងដើម្បីលើកកម្ពស់សុខុមាលភាពមនុស្ស ការពារបរិស្ថាន និងបង្កើនសមធម៌ក្នុងសង្គម។ ការងាររបស់ពួកគេផ្តោតលើការស្រាវជ្រាវច្នៃប្រឌិត អភិវឌ្ឍន៍ដៃគូសមត្ថភាព និងចូលរួមយ៉ាងសកម្មក្នុងការជជែកពិភាក្សាជាមួយអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងជូនព័ត៌មានដល់ការអនុវត្តគោលនយោបាយ។ CIFOR ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៣ និង ICRAF ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៨ គឺជាសមាជិកនៃ CGIAR ដែលជាស្ថាប័ននៃភាពជាដៃគូស្រាវជ្រាវសកលមួយសម្រាប់ធានាអនាគតស្បៀងអាហារដោយផ្តោតលើកាត់បន្ថយភាពក្រីក្រ លើកកម្ពស់សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ និងការកែលំអធនធានធម្មជាតិ។

សម្ព័ន្ធគ្លូបលអ៊ីវើហ្គ្រីននីងរើងថា ិបត្តិអង្គការ ធភាព ដែលអាចមានវិសាលភាពគ្រប់ដណ្តប់លើចម្រុះ។ភិបាលកិច្ច និងកំណើនសេដ្ឋកិច្ច ជាពិសេសនោះដើម្បីការពារការរេចរិ (Global EverGreening Alliance)

ចាប់តាំងពីដើមឆ្នាំ ២០១២ សម្ព័ន្ធគ្លូបលអ៊ីវើហ្គ្រីននីងរើងថា ិបត្តិអង្គការ ធភាព ដែលអាចមានវិសាលភាពគ្រប់ដណ្តប់លើចម្រុះ។ភិបាលកិច្ច និងកំណើនសេដ្ឋកិច្ច ជាពិសេសនោះដើម្បីការពារការរេចរិ (Alliance) បានប្រមូលផ្តុំក្រុមអង្គការឈានមុខគេនានាដែលធ្វើការលើការស្រាវជ្រាវ បច្ចេកទេស និងអភិវឌ្ឍន៍។ Alliance ប្រើប្រាស់ថាមពលសមូហភាព និងបង្កើតនូវចក្ខុវិស័យរួមគ្នា ដើម្បីស្តារឡើងវិញនូវដីរេចរឹល ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវនិរន្តរភាព ប្រាក់ចំណេញ និងភាពជឿជាក់នៃប្រព័ន្ធកសិកម្មខ្នាតតូចរបស់កសិករ។ Alliance ផ្តល់នូវវេទិការួមគ្នា ដើម្បីគាំទ្រ និងសម្របសម្រួលដល់ការស្តារបរិស្ថាន និងគម្រោងពង្រឹងកសិកម្មប្រកបដោយនិរន្តភាព ការបង្កើនជីវចម្រុះ និងទាំងការកាត់បន្ថយផលប៉ះពាល់និងការបន្សុំានឹងការប្រែប្រួលអាកាសធាតុនៅលើពិភពលោក។

Other News
ចេញ​ផ្សាយ​ ២៥ ឧសភា ២០២៦ 196

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក នៅឃុំស្លក្រាម ស្រុកស្វាយចេក​ ខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ២៥ ឧសភា ២០២៦ 208

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ បានអញ្ជើញជួបសំណេះសំណាល​សួរសុខទុក្ខបងប្អូនប្រជាពលកសិករ នារដូវដាំដុះដើមវស្សា​ និងដោះស្រាយបញ្ហាផលប៉ះពាល់ផ្សេងៗ

នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​...
ចេញ​ផ្សាយ​ ២៤ ឧសភា ២០២៦ 460

កម្លាំងសាមគ្គីភាពបាតសមុទ្រ៖ អ្នកជ្រមុជទឹកស្ម័គ្រចិត្ត ១៧រូប សង្គ្រោះជម្រកធម្មជាតិកោះរ៉ុង ដោយប្រមូលឧបករណ៍នេសាទដែលបោះបង់ចោលក្នុងសមុទ្រ បានជិតកន្លះតោន

ទឹកចិត្តស្រឡាញ់បរិស្ថាន និងសាមគ្គីភាពដ៏ធំធេងរបស់ក្រុមអ្នកជ្រមុជទឹក បានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការរំដោះបាតសមុទ្រនៃឧទ្យានជាតិសមុទ្រប្រជុំកោះរ៉ុង ឱ្យរួចផុតពីការគំរាមកំហែងនៃកាកសំណល់។ នៅក្នុងយុទ្ធនាការ...
ចេញ​ផ្សាយ​ ២៤ ឧសភា ២០២៦ 404

លោកជំទាវ អ៊ឹម រចនា៖ «សកម្មភាពជាក់ស្តែង» ចុះមុជទឹកដើម្បីកាត់ និងប្រមូលមងក្រឡាធំៗ សំណល់ប្លាស្ទិកចេញពីតំបន់ផ្កាថ្ម និងស្មៅ​សមុទ្រ នឹងជួយកាត់បន្ថយហានិភ័យគ្រោះថ្នាក់ដល់​សត្វអណ្តើក​សមុទ្រ និងជីវចម្រុះផ្សេងៗ

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋ​លេខា​​ធិការ និងជាអ្នកទទួលបន្ទុកការងារអភិរក្ស នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព...
ចេញ​ផ្សាយ​ ២៣ ឧសភា ២០២៦ 538

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញដឹកនាំ វេទិកាសាធារណៈ ស្តីពី «ការត្រួតពិនិត្យ និងគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» នៅសាលាបុណ្យភូមិអណ្ដូងច្រុះ

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំរលាប្អៀរ ស្រុករលាប្អៀរ...
ចេញ​ផ្សាយ​ ២៣ ឧសភា ២០២៦ 534

បងប្អូនប្រជាពលរដ្ឋនិងប្រជានេសាទសប្បាយរីករាយនឹងផលត្រីកើនឡើងគួរឱ្យកត់សម្គាល់នារដូវកាលនេះ!

បងប្អូនប្រជាពលរដ្ឋនិងប្រជានេសាទសប្បាយរីករាយនឹងផលត្រីកើនឡើងគួរឱ្យកត់សម្គាល់នារដូវកាលនេះ! ការកើនឡើងផលនេសាទ គឺជាសក្ខីភាពជាក់ស្តែងដែលបង្ហាញថា ការបង្រ្កាបយ៉ាងម៉ឺងម៉ាត់លើបទល្មើសនេសាទខុសច្បាប់...
ចេញ​ផ្សាយ​ ២៣ ឧសភា ២០២៦ 561

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញជួបពិភាក្សាការងារជាមួយលោក Shannon Li ប្រធានសមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្រ្តី បានជួបពិភាក្សាការងារជាមួយ...
ចេញ​ផ្សាយ​ ២៣ ឧសភា ២០២៦ 509

ឯកឧត្តម សៀក ឡេង នាយកគម្រោង CFAVC អមដំណើរថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច ចុះបង្ហាញវឌ្ឍនភាពឡជីវឧស្ម័ន និងកសិដ្ឋានវារីវប្បកម្មនៅខេត្តតាកែវ

ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ និងជានាយកគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នេះ បានអញ្ជើញអមដំណើរ ឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៣ ឧសភា ២០២៦ 509

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ អញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសគម្រោង និងកម្មវិធីអភិវឌ្ឍន៍ឱ្យស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម

នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសគម្រោង និងកម្មវិធីអភិវឌ្ឍន៍ឱ្យស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២២ ឧសភា ២០២៦ 650

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញទទួលជួបជាមួយ ឯកឧត្តមរដ្ឋមន្រ្តី ជេ. អាឡិចសាន់ឌ័រ នូអែតា (J.Alexander Nuetah) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួប ឯកឧត្តមបណ្ឌិត ជេ. អាឡិចសាន់ឌ័រ នូអែតា (J.Alexander Nuetah) រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២២ ឧសភា ២០២៦ 616

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី និងឯកឧត្តមអនុរដ្ឋលេខាធិការ ឃី វិបុលបុត្រា អញ្ជើញចុះពិនិត្យការងារពាក់ព័ន្ធផលិតកម្មសត្វ ក្នុងខេត្តចំនួនបី

នាថ្ងៃទី១៨-២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ និងឯកឧត្តម ឃី វិបុលបុត្រា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ...
ចេញ​ផ្សាយ​ ២១ ឧសភា ២០២៦ 731

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជេីញអមដំណើរ ឯកឧត្តមរដ្ឋមន្រ្តី ជេ. អាឡិចសាន់ឌ័រ នូអែតា (J.Alexander Nuetah) ចុះបំពេញទស្សនកិច្ច និងសិក្សាពីសក្តានុពលកសិកម្ម និងផលិតកម្មសត្វនៅកម្ពុជា

នាថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញអមដំណើរ...