Other News
នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញនាំឯកឧត្តមបណ្ឌិត Linkham DOUANGSAVANH រដ្ឋមន្រ្តីក្រសួងកសិកម្មនិងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ធ្វើដំណើរទស្សនកិច្ច នៅរោងចក្រខនហ្វីរេល រាជធានីភ្នំពេញ។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្រ្តីទាំងពីររូប បានអញ្ជើញពិនិត្យពីខ្សែច្រវាក់ផលិតកម្មនៃរោងចក្រទាំងមូល និងស្វែងយល់បន្ថែមពីផលិតផលសម្រេចរបស់រោងចក្រខនហ្វីរេល ដែលធ្វើឡើងពីកសិផលសក្តានុពលកម្ពុជាជាច្រើន ប្រកបដោយគុណភាពល្អ សុវត្ថិភាពអនាម័យខ្ពស់ រសជាតិឆ្ងាញ់ និងល្អប្រសេីរសម្រាប់សុខភាព ខណៈផលិតផលទាំងនេះសុទ្ធសឹងតែឆ្លងកាត់ការពិសោធន៍ មានការទទួលស្គាល់ និងវាយតម្លៃច្បាស់លាស់មុននឹងដាក់លក់លើទីផ្សារ និងនាំចេញទៅក្រៅប្រទេស៕