របាយការណ៏ប្រចាំខែ៨.២០១៨​ របស់នាយកដ្ឋានកិច្ចការរដ្ឋបាល

ចេញ​ផ្សាយ​ ២៧ សីហា ២០១៨ 19767

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

3

​​​នាយកដ្ឋានកិច្ចការរដ្ឋបាល​

     ការិយាល័យរដ្ឋបាល     

លេខៈ                                ករប                                                                                              ​​​​  ថ្ងៃ           ខែស្រាពណ៏ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២

                                                                                                            រាជ​ធានីភ្នំពេញ ថ្ងៃទី                ខែសីហា ឆ្នាំ២០១៨

 

សូមគោ​រពជូន

លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល

 

កម្មវត្ថុ៖ ​​របាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែសីហា ឆ្នាំ២០១៨។

        សេចក្តីដូចមានក្នុងកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបជូន លោកប្រធាន មេត្តាជ្រាបថា អនុវត្តតាមកម្មវិធី​នយោបាយ​របស់រាជរដ្ឋាភិបាល និង​ទិសដៅ​ការងារ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការិយាល័យ​រដ្ឋបាលបានខិតខំបំពេញតួនាទីយ៉ាងសកម្ម ដោយបានប្រមូលផ្តុំកម្លាំង​មន្រ្តីរាជការ​បំពេញ​ការងារប្រកបដោយការ​យក​ចិត្ត​ទុក​ដាក់​ជា​​សំខាន់​លើផ្នែក​គ្រប់គ្រង​លិខិតចេញ-ចូល ផលិតឯកសារ រៀបចំឯកសារ បញ្ជូនលិខិត ផ្សព្វផ្សាយ​ច្បាប់ និងគោលការណ៍​ផ្សេងៗរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដោយ​ទទួលបាន​លទ្ធផល​ដូចខាងក្រោម៖

-ការងាររដ្ឋបាលនិងរបៀប

ក/ផ្នែកទទួលលិខិតចូល

- ទទួលពីក្រសួងផ្សេងៗ ស្ថាប័ននានាបានចំនួន ២ ៣៦១ច្បាប់ ក្នុងនោះខែសីហា មានចំនួន ៣៨៤ច្បាប់

- ទទួលពីអង្គភាពក្រោមឱវាទបានចំនួន ២ ៥៤៤ច្បាប់ ក្នុងនោះខែសីហា មានចំនួន ៥០៩ច្បាប់

- ទទួលពីរាជធានី ខេត្តបានចំនួន ១ ០៧២ច្បាប់ ក្នុងនោះខែសីហា មានចំនួន ២៨៥ច្បាប់

ខ/ផ្នែកចរន្ត និងផលិតឯកសារ

ក្រោយពីទទួលបានលិខិតចូលពីក្រសួង ស្ថាប័ន និងអង្គភាពក្រោមឱវាទរួចការិយាល័យរដ្ឋបាលបាន​ចាត់ចែង​ដូចខាងក្រោម៖

- រៀបចំចាត់ចែងក្នុងក្រសួង (ដីការអម លិខិត និងចម្លងជូន)

- ឆ្លើយតបទៅស្ថាប័ន និងក្រសួងនានា

- កំពុងចរន្តបន្ត និងព្រាងលិខិត

- បញ្ជូនទៅតាមអង្គភាពអមទីស្តីការក្រសួងដើម្បីចាត់ការបន្ត

- ពិនិត្យផ្តល់យោបល់ជូនថ្នាក់ដឹកនាំ

- សម្របសម្រួលសុំយោបល់អគ្គលេខាធិការដ្ឋាន និងថ្នាក់ដឹកនាំ

- រៀបចំជាលិខិតឆ្លើយតបទៅក្រសួង ស្ថាប័ន និងអង្គភាពផ្សេងតាមការសម្រេចរបស់ឯកឧត្តមរដ្ឋមន្រ្តី

- សម្របសម្រួលដល់ការចូលរួមប្រជុំរបស់អង្គភាពក្រោមឱវាទ និងថ្នាក់ដឹកនាំ

- រៀបលិខិតអញ្ជើញប្រជុំជូនថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

- រៀបចំលិខិតជូនពរ និងប្រកាសព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងវិស័យកសិកម្ម

- រៀបលិខិតបញ្ជាបេសកម្មជូនថ្នាក់ដឹកនាំ អង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារផ្សេងៗ ដែលដឹកនាំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

- ផ្សព្វផ្សាយសេចក្ដីជូនដំណឹង សារាចរ និងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលដល់ថ្នាក់ដឹកនាំក្រសួង​ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គភាពក្រោមឱវាទ

- សម្របសម្រួលរៀបចំសុន្ទរកថាជូនថ្នាក់ដឹកនាំ។

គ/ផ្នែកចុះលិខិតចេញ

- បញ្ជូនទៅក្រសួងស្ថាប័នផ្សេងៗ អង្គភាពក្រោមឱវាទ និងរាជធានី-ខេត្ត ចំនួន៨ ២៣១ច្បាប់ ក្នុងនោះ​ខែសីហា មានចំនួន១ ៦៨៧ច្បាប់

- លិខិតចម្លងចំនួន១៥៥ច្បាប់ ក្នុងនោះខែសីហា មានចំនួន៣៣ច្បាប់

- សេចក្តីសម្រេច និងប្រកាសមានចំនួន៣៤៥ច្បាប់ ក្នុងនោះខែសីហា មានចំនួន៧៦ច្បាប់។

ឃ/ផ្នែកកុំព្យូរទ័រ និងម៉ាស៊ីនថតចម្លង

- ម៉ាស៊ីនកុំព្យូទ័រនៅការិយាល័យរដ្ឋបាលអាចដំណើការបានចំនួន១០គ្រឿង

- ម៉ាស៊ីនថតចម្លងមានចំនួន០១គ្រឿង។

ង/ផ្នែកសរុប

- ចូលរួមធ្វើកំណត់ហេតុក្នុងកិច្ចប្រជុំអន្តរនាយកដ្ឋាននានាតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំក្រសួងកសិកម្ម

រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារផ្សេងៗ

- បានធ្វើការបូកសរុបរបាយការណ៍ប្រចាំខែ ឆមាស និងឆ្នាំ ​របស់ក្រសួងយ៉ាងទៀងទាត់ និងបញ្ជូនទៅ​ តាមគោលដៅបានទាន់ពេលវេលា។

២. បញ្ហាប្រឈម

- អង្គភាពក្រោមឱវាទមួយចំនួនផ្ញើររបាយការណ៍មកយឺតយ៉ាវជាហេតុធ្វើឱ្យការិយាល័យរដ្ឋបាលពិបាក

រៀបចំរបាយការណ៍សម្រាប់ក្រសួង

- ខ្វះការសហការពីអង្គភាពមួយចំនួនលើការចរាចរលិខិតដែលត្រូវចាត់ការបន្ទាន់

- អង្គភាពមួយចំនួនពុំមានមន្រ្តីប្រចាំការនៅតាមការិយាល័យរដ្ឋបាល

- ក្រុមការងារមួយចំនួនដែលមានសមាសភាពចូលរួមពីអង្គភាពពាក់ព័ន្ធគ្រប់គ្រាន់ហើយនៅតែប្រគល់

ការងារដល់ការិយាល័យរដ្ឋបាលមុខការជំនួស

- ម៉ាស៊ីនហ្វូតូកូពីតូច ពិបាកក្នុងការថតចម្លងឯកសារមិនទាន់ពេលវេលាឆាប់ខូច ព្រោះឯកសារដែលត្រូវថត

ចម្លងមានចំនួនច្រើនលើសលុប

- ខ្វះសម្ភារការិយាល័យមួយចំនួនដូចជា តុ ទូឯកសារ កៅអីកុំព្យូរទ័រនិងសម្ភារៈប្រើប្រាស់ក្នុងការិយាល័យ

- សំណើសុំជួសជុលផ្សេងៗបានដោះស្រាយយឺតយ៉ាវ

- ការិយាល័យមួយចំនួនពុំបានផ្ញើរបាយការណ៍ដល់ការិយាល័យដើម្បីសរុប

- នៅតាមអង្គភាពមួយចំនួនបានយកលិខិតប្រជុំមកទុកនៅការិយាល័យរដ្ឋបាលឱ្យផ្ញើជូន។

៣.សំណូមពរ

- ជួយជំរុញដល់ការស្នើសុំជួសជុល កុំព្យូរទ័រ និងម៉ាស៊ីនថតចម្លងឱ្យបានរហ័សទាន់ពេលវេលា

- ស្នើសុំតុ ទូឯកសារ និងកៅអីបន្ថែម។​

-សេចក្តីសន្និដ្ឋាន

សរុបមកក្នុងខែសីហា ឆ្នាំ២០១៨នេះក្រោមការដឹកនាំ ណែនាំរបស់លោកប្រធាននាយកដ្ឋានកិច្ចការ​រដ្ឋបាល រួមផ្សំនឹងការយកចិត្តទុកដាក់​របស់មន្រ្តីរាជការ​គ្រប់លំដាប់​ថ្នាក់ក្នុង​ការិយាល័យ​រដ្ឋបាល បានធ្វើឱ្យការិយាល័យ​​​​រដ្ឋបាលសម្រេចបាននូវស្នាដៃជាច្រើនក្នុងការងាររបស់ខ្លួន។ ទន្ទឹមនឹងលទ្ធផលសម្រេចបាននេះក៏នៅមាន​ការ​ខ្វះ​ខាត និងអសកម្ម​ដោយ​ស្ថានភាព​ការងារនៅក្នុងការិយាល័យរដ្ឋបាលមានការមមាញឹកច្រើនហើយលទ្ធភាព និង​ធនធាន​មនុស្ស​នៅមានកម្រិតការផ្តល់ឧបករណ៍​សម្រាប់បម្រើការងារ​ផលិតឯកសារនៅ​មានការ​ខ្វះខាត និងមិនទាន់​បានផ្តល់​តាមសំណូមពរនៅឡើយ។

                   អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ​លោកប្រធាន មេត្តាជ្រាប​និងផ្តល់នូវអនុសាសន៍​ណែនាំ​ដោយ​ក្តីអនុគ្រោះ។

                   សូម លោកប្រធាន​ មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ។

                                                                                                                       ប្រធានការិយាល័យរដ្ឋបាល

Other News
ចេញ​ផ្សាយ​ ២៤ ឧសភា ២០២៦ 427

កម្លាំងសាមគ្គីភាពបាតសមុទ្រ៖ អ្នកជ្រមុជទឹកស្ម័គ្រចិត្ត ១៧រូប សង្គ្រោះជម្រកធម្មជាតិកោះរ៉ុង ដោយប្រមូលឧបករណ៍នេសាទដែលបោះបង់ចោលក្នុងសមុទ្រ បានជិតកន្លះតោន

ទឹកចិត្តស្រឡាញ់បរិស្ថាន និងសាមគ្គីភាពដ៏ធំធេងរបស់ក្រុមអ្នកជ្រមុជទឹក បានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការរំដោះបាតសមុទ្រនៃឧទ្យានជាតិសមុទ្រប្រជុំកោះរ៉ុង ឱ្យរួចផុតពីការគំរាមកំហែងនៃកាកសំណល់។ នៅក្នុងយុទ្ធនាការ...
ចេញ​ផ្សាយ​ ២៤ ឧសភា ២០២៦ 382

លោកជំទាវ អ៊ឹម រចនា៖ «សកម្មភាពជាក់ស្តែង» ចុះមុជទឹកដើម្បីកាត់ និងប្រមូលមងក្រឡាធំៗ សំណល់ប្លាស្ទិកចេញពីតំបន់ផ្កាថ្ម និងស្មៅ​សមុទ្រ នឹងជួយកាត់បន្ថយហានិភ័យគ្រោះថ្នាក់ដល់​សត្វអណ្តើក​សមុទ្រ និងជីវចម្រុះផ្សេងៗ

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋ​លេខា​​ធិការ និងជាអ្នកទទួលបន្ទុកការងារអភិរក្ស នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព...
ចេញ​ផ្សាយ​ ២៣ ឧសភា ២០២៦ 490

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញដឹកនាំ វេទិកាសាធារណៈ ស្តីពី «ការត្រួតពិនិត្យ និងគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» នៅសាលាបុណ្យភូមិអណ្ដូងច្រុះ

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំរលាប្អៀរ ស្រុករលាប្អៀរ...
ចេញ​ផ្សាយ​ ២៣ ឧសភា ២០២៦ 459

បងប្អូនប្រជាពលរដ្ឋនិងប្រជានេសាទសប្បាយរីករាយនឹងផលត្រីកើនឡើងគួរឱ្យកត់សម្គាល់នារដូវកាលនេះ!

បងប្អូនប្រជាពលរដ្ឋនិងប្រជានេសាទសប្បាយរីករាយនឹងផលត្រីកើនឡើងគួរឱ្យកត់សម្គាល់នារដូវកាលនេះ! ការកើនឡើងផលនេសាទ គឺជាសក្ខីភាពជាក់ស្តែងដែលបង្ហាញថា ការបង្រ្កាបយ៉ាងម៉ឺងម៉ាត់លើបទល្មើសនេសាទខុសច្បាប់...
ចេញ​ផ្សាយ​ ២៣ ឧសភា ២០២៦ 484

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញជួបពិភាក្សាការងារជាមួយលោក Shannon Li ប្រធានសមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្រ្តី បានជួបពិភាក្សាការងារជាមួយ...
ចេញ​ផ្សាយ​ ២៣ ឧសភា ២០២៦ 456

ឯកឧត្តម សៀក ឡេង នាយកគម្រោង CFAVC អមដំណើរថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច ចុះបង្ហាញវឌ្ឍនភាពឡជីវឧស្ម័ន និងកសិដ្ឋានវារីវប្បកម្មនៅខេត្តតាកែវ

ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ និងជានាយកគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នេះ បានអញ្ជើញអមដំណើរ ឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៣ ឧសភា ២០២៦ 442

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ អញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសគម្រោង និងកម្មវិធីអភិវឌ្ឍន៍ឱ្យស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម

នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសគម្រោង និងកម្មវិធីអភិវឌ្ឍន៍ឱ្យស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២២ ឧសភា ២០២៦ 605

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញទទួលជួបជាមួយ ឯកឧត្តមរដ្ឋមន្រ្តី ជេ. អាឡិចសាន់ឌ័រ នូអែតា (J.Alexander Nuetah) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួប ឯកឧត្តមបណ្ឌិត ជេ. អាឡិចសាន់ឌ័រ នូអែតា (J.Alexander Nuetah) រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២២ ឧសភា ២០២៦ 575

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី និងឯកឧត្តមអនុរដ្ឋលេខាធិការ ឃី វិបុលបុត្រា អញ្ជើញចុះពិនិត្យការងារពាក់ព័ន្ធផលិតកម្មសត្វ ក្នុងខេត្តចំនួនបី

នាថ្ងៃទី១៨-២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ និងឯកឧត្តម ឃី វិបុលបុត្រា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ...
ចេញ​ផ្សាយ​ ២១ ឧសភា ២០២៦ 700

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជេីញអមដំណើរ ឯកឧត្តមរដ្ឋមន្រ្តី ជេ. អាឡិចសាន់ឌ័រ នូអែតា (J.Alexander Nuetah) ចុះបំពេញទស្សនកិច្ច និងសិក្សាពីសក្តានុពលកសិកម្ម និងផលិតកម្មសត្វនៅកម្ពុជា

នាថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញអមដំណើរ...
ចេញ​ផ្សាយ​ ២១ ឧសភា ២០២៦ 623

ក្រសួងកសិកម្ម និងដៃគូអភិវឌ្ឍ ចុះពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងគាំទ្រកសិករ សហគមន៍ កសិកម្ម និងក្រុមហ៊ុនកសិកម្ម ក្នុងខេត្តកំពង់ស្ពឺ និងកំពង់ធំ

ចាប់ពីថ្ងៃទី១៩ ដល់២០ ខែឧសភា ឆ្នាំ ២០២៦ ឯកឧត្តម មាស ពិសិដ្ឋ ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការ ឯកឧត្តម សៀក ឡេង អនុ​រដ្ឋ​លេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២១ ឧសភា ២០២៦ 599

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យផ្ទះចិញ្ចឹមសត្វត្រចៀកកាំ និងកន្លែងកែច្នៃបឋមនិងវេចខ្ចប់សំបុកសត្វត្រចៀកកាំសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ

កាលពីព្រឹកថ្ងៃពុធ ទី២០ ឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យផ្ទះចិញ្ចឹមសត្វត្រចៀកកាំ និងកន្លែងកែច្នៃប...