ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជួបឯកឧត្តម Jin Yuhui អភិបាលរងខេត្ត នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងកម្ពុជា-ចិន

ចេញ​ផ្សាយ​ ២៧ កុម្ភៈ ២០១៨ 3917

កាលពីវេលាម៉ោង ៤ និង០០នាទីរសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបឯកឧត្តម Jin Yuhui អភិបាលរងខេត្ត Jilin នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងកម្ពុជា-ចិន។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៏យ៉ាងកក់ក្តៅចំពោះគណប្រតិភូ ខេត្ត Jilin ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិយ៉ាងជិតស្និទ្ធរបស់រាជរដ្ឋាភិបាលចិន ជាមួយកម្ពុជា ជាពិសេសការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ ទឹក ផ្លូវ និងភ្លើង របស់រដ្ឋាភិបាលចិន បានជំរុញអោយសេដ្ឋកិច្ចកម្ពុជាមានការកើនឡើងគួរអោយកត់សម្គាល់។ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសថា ដំណើរទស្សនកិច្ចរបស់ខេត្ត Jilin មកកាន់កម្ពុជានេះអាចចាត់ទុកជាប្រវត្តិសាស្រ្តរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាការចាប់ផ្តើមទំនាក់ទំនងដ៏សំខាន់រវាងភាគីទាំងពីរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម Jin Yuhui បានថ្លែងអំណរគុណចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ដែលបានទទួលស្វាគមន៏ដល់គណប្រតិភូរបស់លោកយ៉ាងកក់ក្តៅ។ លោកបានថ្លែងចំណាប់អារម្មណ៏ថា កម្ពុជា និងចិនពិតជាដៃគូដែលមានចំណងមិត្តភាពយ៉ាងជិតស្និទ្ធ។

លោកបានពិនិត្យឃើញថាកិច្ចសហប្រតិបត្តិការរវាងខេត្តJilin និងប្រទេសកម្ពុជានៅមានកម្រិតទាបនៅឡើយ ហេតុដូច្នេះដំណើរទស្សនកិច្ចរបស់លោក និងគណប្រតិភូមកកាន់កម្ពុជាលើកនេះគឺ ផ្តោតទៅលើវិស័យកសិកម្ម និងវិស័យផ្សេងៗទៀត ដើម្បីចាប់ផ្តើមពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ លោកយល់ឃើញថាចំពោះវិស័យកសិកម្ម លោកមានបំណងសហការលើការវិនិយោគផលិតកម្មកសិកម្ម និងការកែច្នៃនៅកម្ពុជា។

ឯកឧត្តមអភិបាល សង្ឃឹមថាក្រោយពីទស្សនកិច្ចលើកនេះ ក្រុមហ៊ុនវិនិយោគរបស់ខេត្ត Jilin នឹងហូរចូលមកកាន់កម្ពុជា ហើយ ឯកឧត្តមក៏គ្រោងបង្កើតសមាគមអ្នកវិនិយោគខេត្ត Jilin នៅកម្ពុជានាពេលខាងមុខនេះដែរ។ ក្រៅពីនេះ ខេត្ត Jilin ក៏ទទួលបានគម្រោងវិនិយោគឃ្លាំងស្តុកស្រូវខ្នាតធំ រោងចក្រកែច្នៃ និងវេចខ្ចប់នៅកម្ពុជាផងដែរ។ ឯកឧត្តម មានជំនឿចិត្តថាខេត្តរបស់លោក មានសមត្ថភាព និងបច្ចេកទេសគ្រប់គ្រាន់ក្នុងការលើកស្ទួយវិស័យកសិកម្មនៅកម្ពុជា។

ឯកឧត្តមក៏ស្នើសុំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាជួយជ្រោមជ្រែងសហគ្រាសនានាមកពីខេត្ត Jilin ដែលមានបំណងវិនិយោគវិស័យកសិកម្មនៅកម្ពុជា ព្រមទាំងឆ្លៀតឱកាសអញ្ជើញ ឯកឧត្តមរដ្ឋមន្រ្តី ចូលរួមពិធីតាំងពិពណ៌ពាណិជ្ជកម្មអាស៊ីឥ្ឍសាននៅខេត្ត Jilin នៅដើមខែកញ្ញា ឆ្នាំ២០១៧ ខាងមុខនេះ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី នឹងផ្តល់នូវកិច្ចសហប្រតិបត្តិដល់កម្រិតអតិបរមាជាមួយខេត្ត Jilin ហើយឯកឧត្តមរដ្ឋមន្រ្តីក៏បានគាំទ្រនូវគំនិតផ្តួចផ្តើមនៃការបង្កើតសមាគមរបស់ខេត្ត Jilin នៅកម្ពុជានាពេលខាងមុខ។

ចំពោះការអញ្ជើញចូលរួមទស្សនកិច្ចការតាំងពិពណ៌ពាណិជ្ជកម្មអាស៊ីឥ្ឍសាន ឯកឧត្តមរដ្ឋមន្រ្តី នឹងធ្វើការឆ្លើយតបជាផ្លូវការនាពេលខាងមុខ ហើយឆ្លៀតពេលនោះភាគីទាំងពីរអាចមានឱកាសពិភាក្សាគ្នាកាន់តែស៊ីជម្រៅបន្ថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនគណប្រតិភូថា កម្ពុជាមិនត្រឹមតែមានសក្តានុពលកសិកម្មប៉ុណ្ណោះទេ តែការចិញ្ចឹមសត្វ វារីវប្បកម្មទឹកសាប និងទឹកប្រៃ និងការដាំដុះព្រៃសម្រាប់កែច្នៃជាគ្រឿងសង្ហារឹមជាដើម គឺសុទ្ធតែជាសក្តានុពលដ៏សំខាន់សម្រាប់អ្នកវិនិយោគទាំងអស់ ធ្វើការបោះទុននៅកម្ពុជា និងធ្វើការនាំចេញនាពេលខាងមុខ។

Other News
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 419

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 435

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 624

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 665

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 628

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 665

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 962

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 967

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 952

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1125

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1156

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1232

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...