នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ កម្លាំងផ្នែករដ្ឋបាល ជលផលរាំងទិល ដោយមានកិច្ចសហការជាមួយ កម្លាំង យោធាខេត្ត កងកម្លាំងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានចេញល្បាតទប់ស្កាត់ការបង្ក្រាបបទល្មើសជលផល ស្ថិតនៅចំណុច ព្រែកទាល់លិច ភូមិក្អមសំណរ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយបានប្រើមធ្យោបាយ មានកាណូត០១គ្រឿង និងកងកម្លាំងសមត្ថកិច្ច ពាក់ព័ន្ធសរុប០៤នាក់ បានប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពនេសាទដោយប្រើប្រាស់ឧបករណ៏ឆក់។
ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានបង្ក្រាបបទល្មើស នេសាទបាន០១ករណី ដែលនេសាទដោយឧបករណ៏ឆក់ ប៉ុន្តែជនសង្ស័យពេលឃើញសមត្ថកិច្ចក៏បានទម្លាក់ចោលឧបករណ៏ឆក់ត្រីនៅនឹងកន្លែងហើយរត់គេចខ្លួនបាត់។
បន្ទាប់មកក្រុមកម្លាំងចម្រុះបានរឹបអូសយកវត្ថុតាង មករក្សាទុកនៅផ្នែករដ្ឋបាលជលផលរាំងទិលដើម្បីស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យ និងធ្វើសំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីជលផល ។ ចំពោះវត្ថុតាងរួមមាន ក្បាលឆក់ (អាំងវ៉ែកទ័រ)០៤គ្រឿង អាគុយ៤០អំពែរ ១២ វ៉ុល០៤គ្រឿង និងដងឆក់០៤គូ៕