ព័ត៌មានផ្សេងៗទៀត
នាយកដ្ឋានសវនកម្មផ្ទៃក្នុង៖ នៅថ្ងៃសុក្រ ១០ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកកិច្ចប្រជុំស្តីពី “ការរៀបចំផែនការសវនកម្មផ្ទៃក្នុងឆ្នាំ២០២៣” ក្រោមអធិបតីភាពលោកស្រី ងិន សូនាថ ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង និងដោយមានការចូលរួមពីលោកអនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្តីរាជការនៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង។