Other News
នៅយប់ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជជាណាចក្រកម្ពុជា បានថ្លែងសារពិសេសអំពីសមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយបានប្រកាសកម្មវិធីផ្តល់ដីសម្បទានសង្គមកិច្ច ជូនប្រជាពលរដ្ឋដែលខ្វះដីពិតប្រាកដ។ កម្មវិធីថ្មីនេះ ធ្វើឡើងដើម្បីគោលដៅការពារព្រៃឈើ និងរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព។