ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយសមាគមជំរុញដល់ការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន

ចេញ​ផ្សាយ​ ១៩ កុម្ភៈ ២០២៥ 350

នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ​ បានទទួលជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយសមាគមជំរុញដល់ការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នាឱកាសនៃជំនួប​ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងក្តីសោមនស្សរីករាយចំពោះ លោក វ៉ាង​ តុង​(WANG TONG) អគ្គលេខាធិការនៃសមាគមជំរុញដល់ការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន ដែលមានបំណងសហការចូលរួមវិនិយោគដាំដើមអាកាស្យា និងស្វាយចន្ទីលើសម្បទានដីសេដ្ឋកិច្ច​ ដើម្បីរួមចំណែកលើកស្ទួយវិស័យកសិកម្មនៅកម្ពុជា។

ដោយឡែក​ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំទៅតំណាងសមាគមត្រូវរៀបចំផែនការមេឱ្យបានច្បាស់លាស់ មានទុនវិនិយោគគ្រប់គ្រាន់ ព្រមទាំងមានធនធានមនុស្សដែលមានជំនាញកសិកម្ម ចេះបច្ចេកទេសកែច្នៃផលិតផលកសិកម្ម​ ដោយប្រមូលទិញវត្ថុធាតុដើមពីប្រជាកសិករ​ដែលមានស្រាប់ដូចជា ដើមអាកាស្យា ស្វាយចន្ទី និងដំឡូងមីជាដេីម​ ដើម្បីយកទៅសម្ងួត កែច្នៃ និងនាំចេញទៅទីផ្សារបានពិតប្រាកដ​ ដោយមិនប្រកួតប្រជែងការដាំដុះជាមួយប្រជាកសិករឡេីយ។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថាសមាគមអាចពិនិត្យលទ្ធភាពជ្រើសរើសពូជដំណាំប្លែកៗ ដែលប្រជាជនកម្ពុជាមិនមានលទ្ធភាពដាំដូចជា ដំណាំសម្រាប់ផលិតជាថ្នាំចិន​ ដែលអាចមានភាពងាយស្រួលសម្រាប់សមាគម​ ក្នុងការនាំចេញទៅក្រៅប្រទេសទាំងបរិមាណ ទំហំ តម្លៃ និងទទួលបានតម្លៃបន្ថែមខ្ពស់។

ជាទីបញ្ចប់​ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថាក្រសួងកសិកម្ម​ នឹងជួយគាំទ្រផ្នែកបច្ចេកទេស​ និងបេីកទ្វារទូលាយស្វាគមន៍អ្នកវិនិយោគបរទេស និងដៃគូអភិវឌ្ឍន៍នានា​ ដេីម្បីសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅលើកស្ទួយវិស័យកសិកម្មឱ្យកាន់មានរីកចំរើន​ និងទទួលបានផលចំនេញទាំងអស់គ្នា៕

Other News
ចេញ​ផ្សាយ​ ២២ កុម្ភៈ ២០២៥ 26

ឯកឧត្តមរដ្ឋលេខាធិការ​ តូច ប៊ុនហួរ អញ្ជើញផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការចងក្រងសហគមន៍កសិកម្មទំនើបជូនប្រជាកសិករដាំស្វាយចន្ទីនៅខេត្តរតនគិរី

ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារផ្សព្វផ្សាយអំពីសារសំខាន់នៃការចងក្រងគ្នាជាសហគមន៍កសិកម្មទំនើបជូនដល់ប្រជាកសិករដាំស្វាយចន្ទីនៅខេត្តរតនគិរី។...
ចេញ​ផ្សាយ​ ២២ កុម្ភៈ ២០២៥ 105

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយក្រុមហ៊ុន​ OLAM International Limited

នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ​ បានទទួលជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយក្រុមហ៊ុន​...
ចេញ​ផ្សាយ​ ២២ កុម្ភៈ ២០២៥ 116

ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជួបសំណេះសំណាលជាមួយអាជីវករលក់ជី និងថ្នាំកសិកម្មមកពីខេត្តចំនួន៤

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ អាជីវករជី និងថ្នាំកសិកម្មជាង ១០០នាក់ និងមន្ត្រីកសិកម្មឃុំចំនួន ២០នាក់ មកពីខេត្តកំពង់ស្ពឺ ព្រះសីហនុ កំពត និងខេត្តកែប បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២១ កុម្ភៈ ២០២៥ 224

សត្វផ្សោតទន្លេមេគង្គ ជារតនសម្បត្តិរបស់កម្ពុជា និងពិភពលោក

គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ ចំនួនសត្វផ្សោតទន្លេមេគង្គបានកើនឡើងដល់១០៧ក្បាល។ សត្វផ្សោតត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថា ជារតនសម្បត្តិជាតិមានជីវិតដ៏ពិសិដ្ឋ។ ក្រៅពីមានតម្លៃផ្នែកទេសចរណ៍...
ចេញ​ផ្សាយ​ ២១ កុម្ភៈ ២០២៥ 228

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញចូលរួមក្នុងវេទិកា "ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបង្កើនភាពធន់របស់សហគមន៍នេសាទ នៅតំបន់ភាគខាងកើតបឹងទន្លេសាប"

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២១ កុម្ភៈ ២០២៥ 244

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញបន្តដឹកនាំក្រុមការងារ​ចុះពិនិត្យ​ការងារកសិកម្ម និងដំណាំឧស្សាហកម្មប្រជាកសិករ នៅខេត្តត្បូងឃ្មុំ

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីបានអញ្ជើញចុះទៅស្រុកមួយចំនួន ក្នុង​ខេត្ត​មណ្ឌលគិរី ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២១ កុម្ភៈ ២០២៥ 235

សកម្មភាពថ្នាក់ដឹកនាំក្រសួង និងមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ ចុះពិនិត្យស្ថានភាពស្រូវប្រាំង និងស្តាប់បញ្ហាកសិករ ដែលប្រឈមការខ្វះទឹក

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យស្ថានភាពការបង្កបង្កើនផលស្រូវប្រាំង...
ចេញ​ផ្សាយ​ ២០ កុម្ភៈ ២០២៥ 308

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុន LX Korean Land and Geospatial Informatix Corporation

នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុន LX Korean Land and Geospatial Informatix...
ចេញ​ផ្សាយ​ ២០ កុម្ភៈ ២០២៥ 289

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផល ជាពិសេសដំណាំឧស្សាហកម្ម នៅខេត្តចំនួន៤

នៅថ្ងៃទី១៦-២០ ខែកុម្ភ: ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ កុម្ភៈ ២០២៥ 304

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចូលរួមក្នុងពិធីបើក «សប្តាហ៍គាំ​ពារសង្គមកម្ពុជាឆ្នាំ២០២៥» និងប្រកាសដាក់ឱ្យ​អនុវត្ត​ជាផ្លូវការ «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥»

នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋ​លេខា​ធិការ និងជាប្រធានក្រុមការងារសកម្មភាពជនពិការ​នៃក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមជាមួយក្រុមប្រឹក្សាជាតិ​គាំពារ​សង្គមរៀបចំកម្មវិធី...
ចេញ​ផ្សាយ​ ២០ កុម្ភៈ ២០២៥ 341

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញដឹកនាំក្រុមការងារ​ចុះ​ពិនិត្យ​ការងារកសិកម្ម និងដំណាំឧស្សាហកម្មប្រជាកសិករ នៅស្រុកមួយចំនួន ក្នុង​ខេត្តមណ្ឌលគិរី

នៅថ្ងៃទី១៨-១៩ ខែកុម្ភ: ឆ្នាំ២០២៥ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក ហាន សុភក្ដិ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ១៩ កុម្ភៈ ២០២៥ 455

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សមាគមកសិ-ឧស្សាហកម្មសាធារណរដ្ឋកូរ៉េ (K-Agro) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក សុង ដុងអ៉ីល...