ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខា សាលាថ្នាក់តំបន់ (តាមប្រព័ន្ធ Zooming) ស្តីពី " ដំណើរផ្លាស់ប្តូរកសិកម្មអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារប្រកបដោយ សុវត្ថិភាព ដើម្បីភាពបៃតង ភាពរឹងមាំ និងការងើបឡើងវិញប្រកបដោយបរិយាប័ន្ននៅក្នុងតំបន់អាស៊ាន "

ចេញ​ផ្សាយ​ ៨ វិច្ឆិកា ២០២១ 5247

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៣:00 រសៀលថ្ងៃទី៨ ខែវិច្ចិកា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខា សាលាថ្នាក់តំបន់ (តាមប្រព័ន្ធ Zooming) ស្តីពី " ដំណើរផ្លាស់ប្តូរកសិកម្មអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារប្រកបដោយ សុវត្ថិភាព ដើម្បីភាពបៃតង ភាពរឹងមាំ និងការងើបឡើងវិញប្រកបដោយបរិយាប័ន្ននៅក្នុងតំបន់អាស៊ាន "។ សិក្ខាសាលាដ៏មានសារសំខាន់នេះ មានការអញ្ជើញចូលរួមពីលោកជំទាវ Armida Salsiah Alisjahbana នាយកអង្គការ UN ESCAP ឯកឧត្តម Jong-Jin Kim ជំនួយការអង្គនាយកអង្គការ FAO ទទួលបន្ទុកតំបន់អាស៊ី និងប៉ាស៊ីហ្វិក រួមទាំងតំណាងប្រទេសសមាជិកអាស៊ានមួយចំនួន និងដៃគូអភិវឌ្ឍន៍។ 
បន្ទាប់ពីលោកជំទាវ Armida Salsiah Alisjahbana និង ឯកឧត្តម Jong-Jin Kim ថ្លែងសន្ទរកថាបើក ស្វាគមន៍ និងមានចំណាប់អារម្មណ៍ទាក់ទងនឹងប្រធានបទខាងលើប្រកបដោយអត្ថន័យយ៉ាងជ្រាវជ្រៅរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះឯកឧត្តម លោក ជំទាវ សមាជិក សមាជិកា ដែលអញ្ជើញមកពីបណ្តាប្រទេសសមាជិកអាស៊ាន ជាពិសេសអង្គការ ESCAP និង ASSET និងភាគីពាក់ព័ន្ធដែលបានសហការរៀបចំសិក្ខាសាលាដ៏មានសារសំខាន់នេះឡើង ស្របពេលដែលស្ថានភាពជារួមនៃជំងឺឆ្លងសកលកូវីដ-១៩ នៅតាមបណ្តាប្រទេសសមាជិកមួយចំនួន ជាពិសេសព្រះរាជាណាចក្រកម្ពុជា មានលក្ខណ:ល្អប្រសើរជាបណ្តើរៗទៅរកប្រក្រតីភាពឡើងវិញ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងទៅកាន់អង្គសិក្ខាសាលា ដោយបញ្ជាក់ធ្ងន់ថា វិស័យកសិកម្មកម្ពុជាបានវិវត្តន៍យ៉ាងឆាប់រហ័សចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ 2000 ដោយបានចូលរួមចំណែកយ៉ាងសំខាន់ដល់ GDP ប្រមាណេជា 30% និងស្រូបយកកម្លាំងពលកម្មក្នុងស្រុកប្រហែល 60% មុនវិបត្តិកូវីដ-១៩។ កត្តាវិជ្ជមានទាំងអស់នេះ បណ្តាលមកពីការពង្រីកដីកសិកម្មទាំងនៅតំបន់ទំនាប និងតំបន់ខ្ពង់រាប និងការកើនឡើងនៃផលិតភាពផលិតកម្មដោយសារការកើនឡើងនៃការប្រើគ្រឿងយន្តកសិកម្ម ប្រព័ន្ធធារាសាស្រ្ត ធាតុចូលកសិកម្មដូចជាពូជសត្វ ពូជដំណាំ និងបន្លែគ្រប់ប្រភេទ ជីគីមី និងថ្នាំសម្លាប់សត្វល្អិត។ល។ ដោយឡែកចំពោះការនាំចេញ កម្ពុជា បាននាំចេញកសិផលមានអង្ករ ពោត ដំឡូងមី ចេក គ្រាប់ស្វាយចន្ទី និងផលិតផលកៅស៊ូធម្មជាតិមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងទសវត្សរ៍ចុងក្រោយ។ 
យើងទទួលស្គាល់ថា ការប្រើប្រាស់ដីកសិកម្ម ការកើនឡើងនៃការប្រើប្រាស់ជីគីមី និងថ្នាំសម្លាប់ សត្វល្អិត ពិតជាបាននាំឱ្យមានគុណវិបត្តិយ៉ាងធ្ងន់ធ្ងរដល់សង្គម សេដ្ឋកិច្ច និងបរិស្ថាន ព្រមជា មួយការរាតត្បាតនៃជំងឺឆ្លងកូវីដ-១៩ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ រួមទាំងប្រទេសកម្ពុជាមានការថយចុះ មូលហេតុពីការ ធ្លាក់ ចុះ នៃ តម្រូវ ការ ទីផ្សារ និង ការ កើន ឡើង តម្លៃ ដឹក ជញ្ជូន សម្រាប់ ការ នាំ ចេញ។ ជារួម និងមិនអាចចៀសវាងបាន ការបម្រែបម្រួលអាកាសធាតុបានជះ ឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យកសិកម្មកម្ពុជា ដែលប៉ះពាល់ដល់សន្តិសុខស្បៀង និងជីវភាពរស់របស់ប្រជាពលរដ្ឋនៅជនបទ ហើយនៅថ្ងៃអនាគតសម្រាប់រយៈពេល ២០២៥ - ២០៥០ តំបន់កសិកម្មភាគច្រើននៃប្រទេសកម្ពុជាអាចបន្តជួបនឹងហានិភ័យដោយគ្រោះរាំងស្ងួត ហើយនៅក្រោមសេណារីយ៉ូនៃការបំភាយឧស្ម័នខ្ពស់ (SREAS-A2) ទិន្នផលកសិកម្មនឹងរងផលប៉ះពាល់ផងដែរ ជាក់ស្តែងផលប៉ះពាល់លើវិស័យកសិកម្មបណ្តាលមកពីគ្រោះមហន្តរាយ ដោយទឹកជំនន់មានប្រមាណ ៦២% និងគ្រោះរាំងស្ងួត ៣៦% ជាពិសេសកសិករខ្នាតតូចងាយរងគ្រោះ ដោយសារការពឹងផ្អែកលើទឹកភ្លៀង និងការមិនអាចផ្លាស់ប្តូរមុខដំណាំឲ្យស្របទៅតាមបម្រែបម្រួលអាកាសធាតុជាសកល។ 
កំណើនប្រជាជនបានធ្វើឲ្យការផ្លាស់ប្តូរយ៉ាងឆាប់រហ័សពីគម្របព្រៃឈើទៅជាដីកសិកម្ម និងការបង្វែរកសិកម្មបែបប្រពៃណីទៅជាកសិកម្មប្រពលវប្បកម្ម ឬប្រព័ន្ធកសិកម្មចម្រុះ កំណើនតម្រូវការកសិផលនៅលើទីផ្សារក្នុង និងក្រៅប្រទេស បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើគម្របព្រៃឈើដែលនៅសេសសល់តិចតួច ជីវចម្រុះ ការសឹករេចរិល និងការបាត់បង់គុណភាពដី ហើយពិតណាស់ បើគ្មានអន្តរាគមន៍បន្ទាន់ ច្បាស់លាស់ ពិតប្រាកដណាមួយដើម្បីកាត់បន្ថយផលប៉ះពាល់ទាំងនេះទេ ការប្រែប្រួលអាកាសធាតុនឹងបន្តឥទ្ធិពលយ៉ាងខ្លាំងតាមរយៈការថយចុះនៃទឹកភ្លៀង គ្រោះរាំងស្ងួត ការកើនឡើងកំដៅ ការហូរច្រោះដី ទឹកជំនន់ និងការរអិលបាក់ដី ដែលជាហេតុចំបងប៉ះពាល់ដល់ទិន្នផលកសិកម្មជាប្រាកដ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ការស្ដារគុណភាពដី ការអភិរក្សប្រភពទឹក ព្រៃឈើធម្មជាតិ គឺជាតម្រូវការចាំបាច់បំផុតដើម្បីជំរុញនិរន្តរភាពកសិកម្ម និងរួមចំណែកដល់ការបន្សាំ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ 
នាពេលអនាគត ការអភិវឌ្ឍវិស័យកសិកម្ម ប្រកបដោយភាពច្នៃប្រឌិត អភិរក្ស ការប្រើប្រាស់បច្ចេកវិទ្យាសមស្រប ឆ្លាតវៃ ដោយឆ្លុះបញ្ចាំងពីបញ្ហាប្រឈមទាំងនេះ និងស្របតាមចក្ខុវិស័យអាស៊ាន និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យឆ្នាំ ២០១៦-២០២៥ រាជរដ្ឋាភិបាលកម្ពុជា     ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការបានចូលរួមក្នុងការលើកកម្ពស់ផលិតកម្មកសិកម្មប្រកបដោយនិរន្តរភាព សុវត្ថិភាព និងធានាសន្តិសុខស្បៀង។ ដើម្បីសម្រេចបាន ព្រមទាំងរួមចំណែកដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងនោះផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្ម (២០១៩-២០២៣) បានសង្កត់ធ្ងន់ថា ការពង្រឹងសមត្ថភាពនិងសកម្មភាព ភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពគឺជាគោលការណ៍ស្នូលក្នុងការដោះស្រាយការបន្សាំ និងកាត់បន្ថយការប្រែ ប្រួលអាកាសធាតុ និងបញ្ហាទាក់ទងនឹងធនធានដីកសិកម្ម ដោយត្រូវបានផ្តល់ជាអាទិភាព រួមទាំងផែនការមេនៃវិស័យកសិកម្មឆ្នាំ ២០៣០ ក៏បានរំលេចនូវអាទិភាពនៃការលើកកម្ពស់ផលិតភាពកសិកម្ម ការធ្វើពិពិធកម្ម ប្រកបដោយនិរន្តរភាព ទំនើបភាវូបនីយកម្ម និងពាណិជ្ជកម្ម តាមរយៈការបង្កើនផលិតកម្មដំណាំ ព្រៃឈើ និងនិរន្តរភាពប្រព័ន្ធអេកូឡូស៊ីផងដែរ។ 
ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញយ៉ាងច្បាស់ពីឆន្ទ:របស់រាជ រដ្ឋាភិបាលកម្ពុជា ក្នុងការសហការជាដៃគូជាមួយសហគមន៍អន្តរជាតិ ជាពិសេសប្រទេសសមាជិកអាស៊ាន ដើម្បីប្រយុទ្ធប្រឆាំងនឹងការរិចរិលដីក្រោមក្របខណ្ឌរបស់ UNCCD ការកាត់បន្ថយភាពក្រីក្រ ការធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការសម្របខ្លួនទៅនឹងឥទ្ធិពលនៃបញ្ហានេះ។ ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបាន ជូនអនុសាសន៍ដល់អង្គសិក្ខាសាលាទាក់ទងនឹងដំណើរផ្លាស់ប្តូរកសិកម្មអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារប្រកបដោយសុវត្ថិភាព ដើម្បីភាពបៃតង ភាពរឹងមាំ និងការងើបឡើងវិញសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ននៅក្នុងតំបន់អាស៊ាន សម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធស្បៀងអាហារមួយធានាបានសុវត្តិភាព វិបុលភាព និងសុខដុមនីយកម្មក្នុងតំបន់អាស៊ាននាពេលអនាគត។

Other News
ចេញ​ផ្សាយ​ ២៥ ឧសភា ២០២៦ 286

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក នៅឃុំស្លក្រាម ស្រុកស្វាយចេក​ ខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ២៥ ឧសភា ២០២៦ 284

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ បានអញ្ជើញជួបសំណេះសំណាល​សួរសុខទុក្ខបងប្អូនប្រជាពលកសិករ នារដូវដាំដុះដើមវស្សា​ និងដោះស្រាយបញ្ហាផលប៉ះពាល់ផ្សេងៗ

នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​...
ចេញ​ផ្សាយ​ ២៤ ឧសភា ២០២៦ 462

កម្លាំងសាមគ្គីភាពបាតសមុទ្រ៖ អ្នកជ្រមុជទឹកស្ម័គ្រចិត្ត ១៧រូប សង្គ្រោះជម្រកធម្មជាតិកោះរ៉ុង ដោយប្រមូលឧបករណ៍នេសាទដែលបោះបង់ចោលក្នុងសមុទ្រ បានជិតកន្លះតោន

ទឹកចិត្តស្រឡាញ់បរិស្ថាន និងសាមគ្គីភាពដ៏ធំធេងរបស់ក្រុមអ្នកជ្រមុជទឹក បានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការរំដោះបាតសមុទ្រនៃឧទ្យានជាតិសមុទ្រប្រជុំកោះរ៉ុង ឱ្យរួចផុតពីការគំរាមកំហែងនៃកាកសំណល់។ នៅក្នុងយុទ្ធនាការ...
ចេញ​ផ្សាយ​ ២៤ ឧសភា ២០២៦ 410

លោកជំទាវ អ៊ឹម រចនា៖ «សកម្មភាពជាក់ស្តែង» ចុះមុជទឹកដើម្បីកាត់ និងប្រមូលមងក្រឡាធំៗ សំណល់ប្លាស្ទិកចេញពីតំបន់ផ្កាថ្ម និងស្មៅ​សមុទ្រ នឹងជួយកាត់បន្ថយហានិភ័យគ្រោះថ្នាក់ដល់​សត្វអណ្តើក​សមុទ្រ និងជីវចម្រុះផ្សេងៗ

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋ​លេខា​​ធិការ និងជាអ្នកទទួលបន្ទុកការងារអភិរក្ស នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព...
ចេញ​ផ្សាយ​ ២៣ ឧសភា ២០២៦ 551

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញដឹកនាំ វេទិកាសាធារណៈ ស្តីពី «ការត្រួតពិនិត្យ និងគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» នៅសាលាបុណ្យភូមិអណ្ដូងច្រុះ

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំរលាប្អៀរ ស្រុករលាប្អៀរ...
ចេញ​ផ្សាយ​ ២៣ ឧសភា ២០២៦ 543

បងប្អូនប្រជាពលរដ្ឋនិងប្រជានេសាទសប្បាយរីករាយនឹងផលត្រីកើនឡើងគួរឱ្យកត់សម្គាល់នារដូវកាលនេះ!

បងប្អូនប្រជាពលរដ្ឋនិងប្រជានេសាទសប្បាយរីករាយនឹងផលត្រីកើនឡើងគួរឱ្យកត់សម្គាល់នារដូវកាលនេះ! ការកើនឡើងផលនេសាទ គឺជាសក្ខីភាពជាក់ស្តែងដែលបង្ហាញថា ការបង្រ្កាបយ៉ាងម៉ឺងម៉ាត់លើបទល្មើសនេសាទខុសច្បាប់...
ចេញ​ផ្សាយ​ ២៣ ឧសភា ២០២៦ 578

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញជួបពិភាក្សាការងារជាមួយលោក Shannon Li ប្រធានសមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្រ្តី បានជួបពិភាក្សាការងារជាមួយ...
ចេញ​ផ្សាយ​ ២៣ ឧសភា ២០២៦ 531

ឯកឧត្តម សៀក ឡេង នាយកគម្រោង CFAVC អមដំណើរថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច ចុះបង្ហាញវឌ្ឍនភាពឡជីវឧស្ម័ន និងកសិដ្ឋានវារីវប្បកម្មនៅខេត្តតាកែវ

ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ និងជានាយកគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នេះ បានអញ្ជើញអមដំណើរ ឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៣ ឧសភា ២០២៦ 526

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ អញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសគម្រោង និងកម្មវិធីអភិវឌ្ឍន៍ឱ្យស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម

នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសគម្រោង និងកម្មវិធីអភិវឌ្ឍន៍ឱ្យស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២២ ឧសភា ២០២៦ 656

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញទទួលជួបជាមួយ ឯកឧត្តមរដ្ឋមន្រ្តី ជេ. អាឡិចសាន់ឌ័រ នូអែតា (J.Alexander Nuetah) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួប ឯកឧត្តមបណ្ឌិត ជេ. អាឡិចសាន់ឌ័រ នូអែតា (J.Alexander Nuetah) រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២២ ឧសភា ២០២៦ 620

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី និងឯកឧត្តមអនុរដ្ឋលេខាធិការ ឃី វិបុលបុត្រា អញ្ជើញចុះពិនិត្យការងារពាក់ព័ន្ធផលិតកម្មសត្វ ក្នុងខេត្តចំនួនបី

នាថ្ងៃទី១៨-២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ និងឯកឧត្តម ឃី វិបុលបុត្រា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ...
ចេញ​ផ្សាយ​ ២១ ឧសភា ២០២៦ 743

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជេីញអមដំណើរ ឯកឧត្តមរដ្ឋមន្រ្តី ជេ. អាឡិចសាន់ឌ័រ នូអែតា (J.Alexander Nuetah) ចុះបំពេញទស្សនកិច្ច និងសិក្សាពីសក្តានុពលកសិកម្ម និងផលិតកម្មសត្វនៅកម្ពុជា

នាថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញអមដំណើរ...