ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកយុទ្ធនាការផ្សព្វផ្សាយ (Roadshow) ស្តីពីផល ផលិតផលជលផល និងពិធីសម្ពោធបើកឱ្យដំណើរការសិប្បកម្ម ផលិតនិងកែច្នៃប្រហុកម្សៅរបស់ក្រុមហ៊ុន CONFIREL

ចេញ​ផ្សាយ​ ៨ កញ្ញា ២០២៥ 749

នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញចូលរួមជាអធិបតីក្នុងឱកាសនៃពិធីបើកយុទ្ធនាការផ្សព្វផ្សាយលើកទី៣ (Roadshow) ស្តីពីផល ផលិតផលជលផល ដែលសហការរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គណៈប្រតិភូសហភាពអឺរ៉ុប និងអង្គការ UNIDO តាមរយៈគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) និងពិធីសម្ពោធបើកឱ្យដំណើរការសិប្បកម្មផលិតនិងកែច្នៃប្រហុកម្សៅរបស់ក្រុមហ៊ុន CONFIREL នៅរាជធានីភ្នំពេញ។

ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ីហ្គ័រ ឌ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា  លោក សុខ ណារិន តំណាង UNIDO ប្រចាំប្រទេសកម្ពុជា ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុន CONFIREL  និងអ្នកសារព័ត៌មានចំនួន៣៨នាក់ មកពី២២ស្ថាប័ន។

ជាកិច្ចចាប់ផ្តើមឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ព្រមទាំងអ្នកសារព័ត៌មាន ដែលបានចូលរួមសហការគ្នាក្នុងការជំរុញផលិតកម្មក្នុងស្រុក  ជាពិសេសវិស័យ SMEs ឱ្យកាន់តែប្រសើរឡើង ដើម្បីធានាបាននូវការផ្គត់ផ្គង់គ្រប់គ្រាន់ប្រកបដោយគុណភាពនិងសុវត្ថិភាព សម្រាប់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជន និងជំរុញការនាំចេញ ព្រមទាំងបានឆ្លើយតបទាន់ពេលវេលាទៅនឹងសភាពការនៃការសង្គ្រាមឈ្លានពានដែលបង្កឡើងដោយប្រទេសថៃមកលើកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាម ឯកឧត្តមរដ្ឋមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមរដ្ឋលេខាធិកា បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុបនិងអង្គការ UNIDO ដែលបានគាំទ្រនិងបន្តការគាំទ្រទាំងហិរញ្ញវត្ថុនិងទាំងបច្ចេកទេស តាមរយៈកម្មវិធី CAPFISH និងគម្រោងអភិវឌ្ឍន៍វិស័យកសិកម្មផ្សេងទៀត សម្រាប់ចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។  

ទន្ទឹមគ្នានេះ ឯកឧត្តមក៏ថ្លែងអំណរគុណចំពោះការផ្តល់នូវកិច្ចសហការនិងសហប្រតិបត្តិការយ៉ាងល្អជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសជាមួយរដ្ឋបាលជលផល ក្នុងការសម្រេចបាននូវសមិទិ្ធផលនិងផលជះជាវិជ្ជមានក្នុងការអនុវត្តគម្រោង CAPFISH-Capture ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍវិស័យជលផលប្រកបដោយចីរភាពនិងបរិយាបន្ន។

នៅចំពោះមុខអង្គពិធី ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ពិធីសម្ពោធនេះ គឺជាព្រឹត្តិការណ៍ដ៏ប្រពៃមួយ មិនត្រឹមឆ្លុះបញ្ចាំងពីសមត្ថភាពរបស់សហគ្រាសប៉ុណ្ណោះទេ ប៉ុន្តែព្រឹត្តិការណ៍នេះក៏ជាសក្ខីភាពនៃកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នរដ្ឋនិងវិស័យឯកជនក្នុងការជំរុញវិស័យកសិ-ម្ហូបអាហារនៅកម្ពុជា ហើយក៏បានបញ្ជាក់នូវការប្តេជ្ញាចិត្តនិងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីឆ្ពោះទៅរកកំណើនធុរកិច្ចប្រកបដោយចីរភាព សុវត្ថិភាពម្ហូបអាហារ និងការរួមចំណែករបស់វិស័យជលផលកម្ពុជាទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។

ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា ក្នុងយុទ្ធនាការផ្សព្វផ្សាយលើកទី៣នេះ នឹងចុះទៅពិនិត្យផ្ទាល់នៅតាមសហគ្រាសមួយចំនួននៅក្នុងទីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តកំពង់ចាម ដែលអ្នកសារព័ត៌មាននឹងបានឃើញផ្ទាល់ភ្នែក ពីការកែច្នៃផលិតផលជលផលក្នុងស្រុក ដែលពីមុនធ្លាប់តែដាក់លក់នៅតាមផ្សារត្រីក្នុងស្រុក តែពេលនេះកំពុងឈានទៅកាន់ទីផ្សារអន្តរជាតិ ដូចជាប្រទេសអូស្ត្រាលី បារាំង កូរ៉េ និងប្រទេសមួយចំនួនទៀត។ កម្ពុជាបាននិងកំពុងផ្សព្វផ្សាយផលិតផលរបស់ខ្លួន ជំរុញនាំចេញ និងភាពរីកចម្រើនរបស់វិស័យនេះជារួម។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានជូនអនុសាសន៍មួយចំនួនដូចជា បន្តចូលរួមយ៉ាងសកម្ម និងផ្តល់កិច្ចសហការល្អក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋភិបាល ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីសម្រេចបានជោគជ័យនៅគោលដៅអភិវឌ្ឍន៍នៃវិស័យកសិកម្ម ប្រកបដោយនិរន្តរភាព និងបរិយាបន្ន បន្តគាំទ្រដើម្បីអភិវឌ្ឍន៍វិស័យឯកជនប្រកបដោយបរិយាប័ន្ន តាមរយៈសហគមកសិកម្មទំនើប ការប្រមូលផ្ដុំ និងចង្កោមអាជីវកម្ម និងគម្រោងអភិវឌ្ឍន៍ដែលអាចទាក់ទាញការវិនិយោគពីផ្នែកឯកជន។ សហគ្រាសត្រូវសហការជាមួយកសិករនិងសហគមន៍កសិកម្មទំនើបក្នុងស្រុក ដើម្បីបង្កើតខ្សែច្រវ៉ាក់ផ្គត់ផ្គង់មួយប្រកបដោយនិរន្តរភាពនិងបរិយាប័ន្ន ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍកសិកម្ម ការទទួលបានទីផ្សារថ្មី និងស្ថេរភាពតម្លៃសម្រាប់ផលិតផលសំខាន់ៗ ពង្រឹងភាពធន់របស់ផលិតផលកសិ-ម្ហូបអាហារ បង្កើតឱកាសទីផ្សារថ្មី ជាពិសេសការងារសម្រាប់ពលករមាតុភូមិនិវត្តន៍ និងបន្តការខិតខំប្រឹងប្រែងនិងសហការគ្នាគ្រប់ភាគីពាក់ព័ន្ធ ដើម្បីអភិវឌ្ឍន៍ផ្នែកជលផលក្រោយប្រមូលផល និងជំរុញកំណើនអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ននៅទូទាំងខ្សែច្រវាក់តម្លៃជលផលទាំងមូល ចាប់ផ្តើមពីផលិតកម្មរហូតដល់ទីផ្សារ៕

Other News
ចេញ​ផ្សាយ​ ២៤ សីហា ២០២៦ 278

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោង ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោង​លើក​កម្ពស់ជីវភាព ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 483

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 505

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 645

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 719

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 673

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 713

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1041

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1059

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1051

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1249

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1281

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...