ជំនួបពិភាក្សាគ្នារវាងថ្ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ និងតំណាងមកពីក្រុមហ៊ុន WAT Chocolate

ចេញ​ផ្សាយ​ ៨ តុលា ២០២៦ 163

ភ្នំពេញ៖ នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ លោក អ៊ុត សំអាល់ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែង នៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ បានជួបពិភាក្សាគ្នាជាមួយលោក Hassan Hajam តំណាងមកពីក្រុមហ៊ុន WAT Chocolate (ក្រុមហ៊ុនដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលផលិតសូកូឡាចេញពីគ្រាប់កាកាវក្នុងស្រុកដោយផ្ទាល់តាមស្តង់ដារ "Bean-to-Bar" ចាប់តាំងពីដំណាក់កាលជ្រើសរើសគ្រាប់កាកាវ រហូតដល់ចេញជាបន្ទះសូកូឡាសម្រេច) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសហការរី សរុបចំនួន ៩នាក់ ស្រី ២នាក់។

តំណាងក្រុមហ៊ុនបានស្វែងយល់ដោយផ្ទាល់អំពីកាលានុវត្តភាព និងសក្តានុពលនៃការដាំដុះដំណាំកាកាវនៅកម្ពុជាពីសំណាក់នាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែង។
ក្នុងជំនួបនេះ លោកប្រធាននាយកដ្ឋានបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានចែករំលែកយ៉ាងក្បោះក្បាយអំពីសក្តានុពលដី អាកាសធាតុ ព្រមទាំងឱកាសវិនិយោគដ៏ទូលំទូលាយសម្រាប់ដំណាំយុទ្ធសាស្ត្រមួយនេះផងដែរ។

កិច្ចពិភាក្សានេះបានផ្តោតទៅលើ៖
+ កិច្ចសហការអនុវត្តសកម្មភាពរវាងស្ថាប័នក្រសួងជាមួយក្រុមហ៊ុន Wat Chocolate
+ ការកំណត់ជ្រើសរើសតំបន់ដាំដុះដំណាំកាកាវ
+ លក្ខខណ្ឌជ្រើសរើសកសិករគោលដៅសម្រាប់ដាំដំណាំកាកាវ
+ ការចែករំលែកបច្ចេកទេស និងការកែច្នៃដំណាំកាកាវទៅដល់កសិករ
+ ការកំណត់ទីផ្សារក្នុងស្រុក

ជាលទ្ធផល ក្រុមហ៊ុនបានឯកភាពសហការជាមួយខាងអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ ដើម្បីឈានទៅជ្រើសរើសកសិករ និងកំណត់តំបន់សក្តានុពល សម្រាប់ការចាប់ផ្តើមគម្រោងវិនិយោគដំបូងរបស់ខ្លួនលើផ្ទៃដីទំហំ ១០០ហិកតា។ ពិសេសជាងនេះទៅទៀត ក្រុមហ៊ុននឹងចូលរួមផ្តល់ការគាំទ្រយ៉ាងពេញទំហឹងលើផ្នែកបច្ចេកទេសដាំដុះ ព្រមទាំងផ្គត់ផ្គង់ធាតុចូលកសិកម្មមួយចំនួនដូចជាកូនកាកាវ ជី និងថ្នាំ ដល់កសិករដែលចូលរួមក្នុងគម្រោងនេះផងដែរ។
នេះគឺជាសញ្ញាណដ៏វិជ្ជមានមួយ និងជាឱកាសមាសក្នុងការជំរុញការធ្វើពិពិធកម្មដំណាំកសិកម្ម បង្កើនប្រាក់ចំណូលជូនកសិករមូលដ្ឋាន និងឈានទៅកសាងខ្សែច្រវាក់ផ្គត់ផ្គង់កាកាវប្រកបដោយនិរន្តរភាព។

Other News
ចេញ​ផ្សាយ​ ៩ តុលា ២០២៦ 42

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារ CaWSIP-MAFF ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មគាំទ្រគម្រោងរបស់ធនាគារពិភពលោក

នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF) បានអញ្ជើញជាអធិបតីចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មគាំទ្រគម្រោង...
ចេញ​ផ្សាយ​ ៨ តុលា ២០២៦ 449

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំសម្របសម្រួលការអនុវត្តសកម្មភាព​បន្តគម្រោង EMPOWER នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង

នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួង​កសិកម្ម និងជាប្រធានក្រុមការងារអនុវត្តគម្រោងថ្នាក់ស្រុក បានដឹកនាំកិច្ចប្រជុំ​សម្របសម្រួលជាមួយអាជ្ញាធរ...
ចេញ​ផ្សាយ​ ៨ តុលា ២០២៦ 437

ឯកឧត្តម ចាន់ ចេស្តា អញ្ជើញដឹកនាំកិច្ចប្រជុំការងារបច្ចេកទេសលើកទី៦ របស់​គម្រោង «សកម្មភាពសហគមន៍ សម្រាប់និរន្តរភាពព្រៃឈើ (CASFor)»

នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅទីរួមខេត្តក្រចេះ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ដឹកនាំកិច្ច​ប្រជុំការងារបច្ចេកទេសលើកទី៦...
ចេញ​ផ្សាយ​ ៧ តុលា ២០២៦ 626

សេចក្តីប្រកាសព័ត៌មានរួម ស្តីអំពី ជំពូកថ្មីសម្រាប់កម្មវិធីការថែទាំសត្វព្រៃដែលបានសង្គ្រោះ

សេចក្តីប្រកាសព័ត៌មានរួម ស្តីអំពី ជំពូកថ្មីសម្រាប់កម្មវិធីការថែទាំសត្វព្រៃដែលបានសង្គ្រោះ
ចេញ​ផ្សាយ​ ៧ តុលា ២០២៦ 627

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការអនុវត្តមុខងារក្នុងវិស័យកសិកម្ម ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តក្រចេះ

នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី តំណាងឯកឧត្ដម អ៊ឺម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារជួបប្រជុំជាមួយរដ្ឋបាលខេត្តក្រចេះ...
ចេញ​ផ្សាយ​ ៧ តុលា ២០២៦ 651

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៩០០គ្រាប់ ត្រីទីឡាព្យាចំនួន១៥គីឡូក្រាម និងត្រីឆ្ពិនចំនួន១០គីឡូក្រាមជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៩០០គ្រាប់ ត្រីទីឡាព្យាចំនួន១៥គីឡូក្រាម...
ចេញ​ផ្សាយ​ ៦ តុលា ២០២៦ 747

ឯកឧត្តម គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុន Syngenta Vietnam Co.,Ltd

នារសៀលថ្ងៃទី៦​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុន Syngenta Vietnam Co.,Ltd ក្នុងជំនួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ៦ តុលា ២០២៦ 656

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញទទួលជួបជាមួយ លោកស្រី​ Stefania Dina ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម​ ឌិត​ ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកស្រី​ Stefania Dina នាយិកាទទួលបន្ទុកកសិកម្ម​...
ចេញ​ផ្សាយ​ ៦ តុលា ២០២៦ 844

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ចេស្ដា អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ ដែលទទួលបានការគាំទ្រដោយគម្រោង(CFAVC) ជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី នៅខេត្តកំពត

នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ចេស្តា និងជាប្រធានគណៈកម្មាធិការតម្រង់ទិសគម្រោង(CFAVC) បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ...
ចេញ​ផ្សាយ​ ៥ តុលា ២០២៦ 1153

ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល​ បានអញ្ជើញចុះទស្សនកិច្ចសិក្សា ដើម្បីពិនិត្យលទ្ធភាពការបើកទីផ្សារកសិផលថ្មីបន្ថែមសម្រាប់កសិករ

នារសៀលថ្ងៃទី៥​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល​ បានអញ្ជើញចុះទស្សនកិច្ចសិក្សា ដើម្បីពិនិត្យលទ្ធភាពការបើកទីផ្សារកសិផលថ្មីបន្ថែមសម្រាប់កសិករ...
ចេញ​ផ្សាយ​ ៥ តុលា ២០២៦ 1126

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញទទួលជួបជាមួយ លោក Bhavya Sehgal អគ្គនាយកក្រុមហ៊ុន OCP Singapore ក្នុងជំនួបពិភាក្សាការងារ

នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបជាមួយ លោក Bhavya Sehgal អគ្គនាយកក្រុមហ៊ុន OCP Singapore ដើម្បីពិភាក្សាការងារអំពីការផ្គត់ផ្គង់...
ចេញ​ផ្សាយ​ ៤ តុលា ២០២៦ 1266

ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អញ្ជើញទទួលជួបជាមួយក្រុមហ៊ុន TECHCOOP​ និងក្រុមហ៊ុន TM CORPORATION (NIC) ក្នុងជំនួបពិភាក្សាការងារ

នាព្រឹកថ្ងៃទី៤​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល​ បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុន TECHCOOP​ និងក្រុមហ៊ុន...