Other News
នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តជួបពិភាក្សាការងារជាមួយឯកឧត្តម Koizumi Shinjiro រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃប្រទេសជប៉ុន ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ានបូកបីលើកទី២៥ (25th AMAF Plus Three) នៅប្រទេសហ្វីលីពីន។
ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរ បានកត់សម្គាល់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និតរវាងកម្ពុជា-ជប៉ុន ដែលតែងតែបន្តគាំទ្រគ្នាទៅវិញទៅមកលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មផងដែរ។ ភាគីទាំងពីរ បានពិភាក្សាការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ក្នុងការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ៕