Other News
នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្រ្តី បានអនុញ្ញាតឲ្យលោក សាស្រ្តាចារ្យ ម៉ា ឈៀងសាន នាយករង នៃបណ្ឌិតសភា Gansu ទទួលបន្ទុកការងារគ្រប់គ្រងទឹកកសិកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន និងសហការីបានចូលជួបប្រជុំពិភាក្សាការងារ ។ ការពិភាក្សាការងារបានផ្តោតទៅលើការគ្រោងរៀបចំសិក្ខាសាលាមួយនៅទីក្រុងភ្នំពេញក្នុងរយៈពេលមួយសប្តាហ៍ ទាក់ទងទៅនឹងការគ្រប់គ្រងទឹកវិស័យកសិកម្មប្រកបដោយនិរន្តរភាព ជាមួយនឹងការបញ្ចូលបច្ចេកវិទ្យាថ្មី និងការគ្រប់គ្រងទឹកកសិកម្ម និងការរៀបចំបង្កើតប្រព័ន្ធគំរូមួយនៅកម្ពុជា ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ ដៃគូអភិវឌ្ឍន៍ ជាពិសេសក្រសួងពាណិជ្ជកម្មចិន ក្នុងការផ្តល់ហិរញ្ញប្បទានលើវិស័យកសិកម្មនាពេលខាងមុខ ។