សកម្មភាពចូលរួមជួបពិភាក្សាការងារជាមួយឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តក្រចេះ និងចុះត្រួតពិនិត្យលើការងារដឹកនាំ និងគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងជំរុញការកែលម្អចំណុចខ្វះខាតដែលក្រសួង​​បាន​ណែនាំ​​ឱ្យកែលម្អ​កន្លង​មក

ចេញ​ផ្សាយ​ ១១ សីហា ២០២០ 16653

សកម្មភាពចូលរួមជួបពិភាក្សាការងារជាមួយឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តក្រចេះ និងចុះត្រួតពិនិត្យលើការងារដឹកនាំ និងគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងជំរុញការកែលម្អចំណុចខ្វះខាតដែលក្រសួង​​បាន​ណែនាំ​​ឱ្យកែលម្អ​កន្លង​មក ក្រោមអធិបតីភាព ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការ ដែលមានការអញ្ជើញចូលរួមផងដែរ​ពី​ ឯកឧត្តម​ ណី​ លន់​ រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ អមដំណើរដោយឯកឧត្តម គង់ វ៉ាញ អគ្គាធិការ នៃអគ្គាធិការដ្ឋាន និងលោក ទី ចាន់ណាប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស និងលោកប្រធានការិយាល័យទទួលពាក្យបណ្តឹង នៃអគ្គាធិការដ្ឋានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃអង្គារ ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។  គោលបំណងជួបថ្នាក់ដឹកនាំមន្ទីរ៖

ក-ពង្រឹងការងារដឹកនាំ និងការងារគ្រប់គ្រងមន្ទីរ៖

   ១-ការងារបុគ្គលិក និងអភិវឌ្ឍន៏ធនធានមនុស្ស

   ២-ការងារអធិការកិច្ច និង

   ៣-ការងារចុះបញ្ជីទ្រព្យសម្បត្តិរបស់រដ្ឋ

ខ-ណែនាំបន្ថែមដល់ថ្នាក់ដឹកនាំមន្ទីរទាក់ទងការងារស្ថិតក្នុងក្របខណ្ឌ ឬដីការតែងតាំងដោយរដ្ឋបាលខេត្ត ក្នុងការអនុវត្ត៖

   ១- អនុក្រឹត្យលេខ២៤០អនក្រ.បក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចទៅឱ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ក្នុងការគ្រប់គ្រងបុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

   ២- សេចក្តីណែនាំលេខ៧៨៨មស.សណន ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីគោលការណ៍ និងនីតិវិធី នៃការតែងតាំង និងការបញ្ចប់មុខតំណែងគ្រប់គ្រងរបស់មន្ត្រីរាជការស៊ីវិល នៃមន្ទីរ អង្គភាព និងការិយាល័យជំនាញនានា នៃក្រសួងដែលបំពេញការងារនៅថ្នាក់ក្រោមជាតិរបស់ក្រសួងមុខងារសាធារណៈ។

   ៣- អនុក្រឹត្យលេខ១៥៦ អនក្រ.បកចុះថ្ងៃទី៣១ ខែមីនាឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈ បញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

គ-ណែនាំបន្ថែមដល់ថ្នាក់ដឹកនាំមន្ទីរទាក់ទងការងារស្ថិក្នុងក្របខណ្ឌក្រសួង និងមន្ទីរ៖ មន្ទីរ ត្រូវបន្តផ្សព្វផ្សាយដល់មន្ត្រី ស្តីពី៖

   ១-ច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ជំពូកទី៥ មាត្រា៣៣-៣៩

   ២-អនុក្រឹត្យលេខ១០ អនក្រ.បក ចុះថ្ងៃទី២៨ខែមករាឆ្នាំ១៩៩៧ ស្តីពីនីតិវិធីនៃការអនុវត្តន៍វិន័យ ចំពោះមន្ត្រីរាជការស៊ីវិល និងប្រកាសលេខ២២០ ប្រក.កសក.ប ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការ ប្រព្រឹត្តទៅរបស់មន្ទីរ កសិកម្មរាជធានី-ខេត្ត។

   ៣-អនុវត្តការងារតាមឋានានុក្រម បែងចែកតួនាទី ភារកិច្ច ដាក់បទបញ្ជា ឬផែនការ តាមដាន និង ត្រួតពិនិត្យ មិនអនុវត្ត អប់រំ ព្រមានដាក់វិន័យ បើមិនកែប្រែ ធ្វើរបាយការណ៏សុំគោលការទៅរដ្ឋបាលខេត្ត ឬក្រសួង ក្នុងករណីចាំបាច់ ចុងក្រោយ គឺត្រូវអនុវត្តអនុក្រឹត្យលេខ១០ អនក្រ.បក ចុះថ្ងៃ ទី២៨ ខែមករា ឆ្នាំ ១៩៩៧ ស្តីពីនីតិវិធីនៃការអនុវត្តន៍វិន័យចំពោះមន្ត្រីរាជការស៊ីវិល។

   ៤-យកចិត្តទុកដាក់អនុវត្តន៏សារាចរណ៏ណែនាំ សេចក្តីណែនាំ លិខិតណែនាំនានា របស់ កសក ក៏ដូចជា ការងារផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ការងារផលិតកម្ម បសុព្យាបាល ការងារនីតិកម្ម ការងារ សហគមន៏។ល។

   ៥-បន្តការងារទប់ស្កាត់បទល្មើសព្រៃឈើ ជលផល ការចរាចរណ៏ដឹកជញ្ជូនសត្វខុសច្បាប់។ល។

   ៦-បន្តអនុវត្តផែនការក្នុងការប្រមូលចំណូល និងគៀគរធនធានពីភាគីពាក់ព័ន្ធ ដើម្បីអភិវឌ្ឍន៏វិស័យ កសក របស់មន្ទីរ។

   ៧-បន្តយកចិត្តទុកដាក់រៀបចំសកម្មភាពការងារជារូបភាព ស្តីពីសកម្មភាព និងវឌ្ឍនភាពវិស័យ កសក ឧ្យមានភាពទាក់ទាញ និងសរសេរខ្លឹមសារអមខ្លីៗឆ្លុះបញ្ចាំងអំពីរូបភាព រួចបញ្ជូនមក ឯឧរដ្ឋមន្ត្រី ក្នុងរបាយការណ៏ប្រចាំថ្ងៃ។

   ៨-បន្តសម្របសម្រួល និងទំនាក់ទំនងជាមួយរដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំជារដ្ឋលេខាធិការទទូល បន្ទុ រាជធានី-ខេត្ត និងលើកសំណើមកក្រសួង ក្នុងករណីមានការងារចាំបាច់។

   ៩-រៀបចំរបាយការណ៏គោរពជូនឯឧ រដ្ឋមន្ត្រី ស្តីពីកិច្ចការដែលមន្ទីរបានដំណើរការចាត់ចែងតែ មិនទាន់បានបញ្ចប់ទៅតាមនិតិវិធី ជាពិសេស ការងារចុះបញ្ជីរដីធ្លី និងការងារជួលទីតាំងដីរបស់រដ្ឋ ការអនុវត្ត ដីសម្បទានសេដ្ឋកិច្ច ដីគម្របព្រៃឈើដែលនឹងត្រូវគ្វៀល ជូនប្រជាពលរដ្ឋ។

   ១០- ត្រូវមានរបបប្រជុំប្រចាំខែរបស់មន្ទីរ និងរៀបចំរបាយការណ៏គោរពជូនឯឧ រដ្ឋមន្ត្រី និងរដ្ឋបាលខេត្ត។

   ១១-កែលម្អរនូវចំណុចខ្វះខាតដោយតាមស្មារតីនៃលទ្ធផលអង្គប្រជុំថ្ងៃទី០៣ ខែសីហា ២០២០។

ឃ-ជួបពិភាក្សាជាមួយរដ្ឋបាលខេត្ត ដើម្បី៖

   ១-ជម្រាបជូនអំពីគោលបំណងជួបថ្នាក់ដឹកនាំមន្ទីរ ជាពិសេស ចំណុចខ្វះខាតលើការដឹកនាំ និងគ្រប់គ្រង រួមមាន៖

     -ការងារបុគ្គលិក និងអភិវឌ្ឍន៏ធនធានមនុស្ស

     -ការងារអធិការកិច្ច និង

     -ការងារចុះបញ្ជីទ្រព្យសម្បត្តិរបស់រដ្ឋ

   ២- ស្នើសុំរដ្ឋបាលខេត្តបន្តកិច្ចសហការជាមួយ កសក ស្តីពីការអនុវត៖ - អនុក្រឹត្យលេខ២៤០អនក្រ.បក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចទៅឱ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ក្នុងការគ្រប់គ្រងបុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិ និង

     -ការងារអនុវត្តសេចក្តីណែនាំលេខ៧៨៨មស.សណន ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីគោលការណ៍ និងនីតិវិធី នៃការតែងតាំង និងការបញ្ចប់មុខតំណែងគ្រប់គ្រងរបស់មន្ត្រីរាជការស៊ីវិល នៃមន្ទីរ អង្គភាព និងការិយាល័យជំនាញនានា នៃក្រសួងដែលបំពេញការងារនៅថ្នាក់ក្រោមជាតិរបស់ក្រសួងមុខងារសាធារណៈ ដោយយោងស្មារតីណែនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនាកិច្ចប្រជុំកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ នៅវិមានព្រឹទ្ធសភាជាតិ។

   ៣-ស្នើសុំរដ្ឋបាលខេត្តបន្តពិនិត្យ និងតែងតាំងថ្នាក់ដឹកនាំមន្ទីរ ដើម្បីបំពេញរចនាសម្ព័ន្ធដែលនៅខ្វះពុំទាន់បានតែងតាំង។

   ៤-សើ្នសុំមតិយោបល់ពីឯកឧត្តមអភិបាលខេត្តអំពីទស្សនៈឯកឧត្តមរដ្ឋមន្ត្រីមានបំណងចង់តម្លើងនាយខណ្ឌរដ្ឋបាលព្រៃឈើ និងនាយខណ្ឌរដ្ឋបាលជលផលទៅជាអនុប្រធានមន្ទីរ ដើម្បីជាការលើកទឹកចិត្ត។

Other News
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 107

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 123

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 134

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 219

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 243

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 250

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 379

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 396

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យការដំឡើងទ្រុងមាន់ និងផ្ទះសំណាញ់ ពីគម្រោងលេីកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដេីម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​ (EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំក្រុងរុនតាឯកតេជោសែន...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 404

លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅ នៃសូចនាករសមិទ្ធកម្មគន្លឹះលេខ៣២ រួមជាមួយសូចនាករលេខ៣០ ក្នុងចំណោមសូចនាករទាំង៣៩ ក្នុងក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (M&E PSI)»

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦​ លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 453

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការវាយតម្លៃហានិភ័យរួមគ្នាលើជំងឺផ្តាសាយបក្សី»

នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសម្របសម្រួលសុខភាពតែមួយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដីពី...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 591

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា នឹងយាងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍កសិកម្មកម្ពុជា (CAFE26) ឆ្នាំនេះផងដែរ!

នេះឱកាសល្អមួយមិនអាចរំលងបាន សូមចូលរួមព្រឹត្តិការណ៍កសិកម្ម CAFE26 នៅកោះពេជ្រ ជាមួយ ទ្រង់តូច នរោត្តម ជេនណា! ចូលរួមដោយសេរី ពីថ្ងៃទី ២៣-២៥ តុលា ខាងមុខនេះដើម្បី៖ — ស្វែងយល់ពីបច្ចេកវិទ្យាកសិកម្ម...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 743

លោកជំទាវ អ៊ឹម រចនា លើកទឹកចិត្តប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ ឱ្យផ្សព្វផ្សាយសមិទ្ធផល និងសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយប្រធានប្រតិភូយុវជន...