Other News
នៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបងថ្ងៃព្រហស្បតិ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នាយកដ្ឋាននីតិកម្មកសិកម្មបានរៀបចំសិក្ខា សាលាស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម ជីកសិកម្ម ដែលធ្វើពាណិជ្ជកម្ម ក្រោមអធិបតីភាព ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និង ជានាយក ខុទ្ទកាល័យឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម និងដោយមានការអញ្ជើញរួមពីថ្នាក់ដឹកនាំក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទ ថ្នាក់ដឹកនាំ មន្រ្តីនាយកដ្ឋាននីតិកម្មកសិកម្ម និងតំណាងក្រុមហ៊ុនធ្វើអាជីវកម្ម ថ្នាំកសិកម្ម និងជីកសិកម្មជាង១០០នាក់។