ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញដឹកនាំមន្ត្រីបង្គោលតាមអនុវិស័យ ចូលរួមកិច្ចប្រជុំត្រៀមរបស់ឧត្តមមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាន ស្តីពីស្ថានភាពវិវត្តន៍ចុងក្រោយនៅមជ្ឈិមបូព៌ា

ចេញ​ផ្សាយ​ ២៤ មេសា ២០២៦ 3197

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំមន្រ្តីបង្គោលតាមអនុវិស័យ ចូលរួមកិច្ចប្រជុំត្រៀមរបស់ឧត្តមមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាន សម្រាប់កិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាន ស្តីពីស្ថានភាពវិវត្តន៍ចុងក្រោយនៅមជ្ឈិមបូព៌ា  ដែលមានលោកជំទាវ Paz J. Benavidez II អនុលេខាធិការ និងជាប្រធាន SOM-AMAF នៃក្រសួងកសិកម្មសាធារណរដ្ឋ ហ្វីលីពីន ក្រោមការសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ានតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។ 
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងទទួលបានសេចក្តីថ្លែងការណ៍របស់រដ្ឋជាសមាជិកអាស៊ានពីស្ថានភាពនៅមជ្ឈិមបូព៌ា និងផលវិបាកដល់សន្តិសុខស្បៀង។ អង្គប្រជុំក៏បានពិនិត្យ និងពិភាក្សាពីផលប៉ះពាល់នៃស្ថានភាពនៅមជ្ឈិមបូព៌ាទៅលើសន្តិសុខស្បៀងជាតិ និងជីកសិកម្ម រួមទាំងការស្វែងរកសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ និងការឆ្លើយតបរួមគ្នាក្នុងតំបន់។ លើសពីនេះ កិច្ចប្រជុំបានពិភាក្សាលើការបង្កើតវិធានការសម្របសម្រួលរួមគ្នា ដើម្បីពង្រឹងភាពធន់នៃស្បៀងអាហារក្នុងតំបន់អាស៊ាន ជាពិសេសក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។ 
ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងពីក្តីបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងនៅមជ្ឈិមបូព៌ា ដែលកំពុងធ្វើឱ្យទីផ្សារថាមពលសកលមានការប្រែប្រួល ជំរុញឱ្យតម្លៃប្រេងឥន្ធនៈ ថ្លៃដឹកជញ្ជូន និងតម្លៃធាតុចូលកសិកម្មដូចជា ជីកសិកម្ម កើនឡើងខ្ពស់។ កត្តាទាំងនេះអាចជះឥទ្ធិពលអវិជ្ជមានដល់ផលិតកម្មកសិកម្ម និងសន្តិសុខស្បៀងនៅកម្ពុជា និងក្នុងតំបន់។ ដើម្បីដោះស្រាយបញ្ហានេះ កម្ពុជាបានលើកឡើងពីការពង្រឹងយន្តការមានស្រាប់ដែលពាក់ព័ន្ធ ក៏ដូចជាការស្វែងរកវិធានការថ្មី ក្នុងការសម្របសម្រួល គាំទ្រ និងអន្តរាគមន៍ក្នុងតំបន់ រួមមាន ការចែករំលែកទិន្នន័យជាក់ស្តែងតាមរយៈប្រព័ន្ធ AFSIS ការរក្សាលំហូរទំនិញ ការប្រើប្រាស់យន្តការសង្គ្រោះបន្ទាន់អាស៊ានបូកបី(APTERR) យុទ្ធសាស្ត្រនិងយន្តការនិរន្តរភាពស្បៀង កសិកម្មនិងព្រៃឈើ លទ្ធភាពនៃការសិក្សាអំពីអភិក្រមអាស៊ានក្នុងការទិញជីក្នុងទំហំធំ (bulk-purchasing) ពីប្រភពផ្សេងទាំងក្នុងនិងក្រៅតំបន់អាស៊ាន បញ្ចៀសការពឹងផ្អែកតែពីប្រភពជាប់គាំង (chokepoints) និងការវិនិយោគរួមគ្នាលើការផលិតជីសរីរាង្គ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូលជីគីមី ជាដើម។ 
ទន្ទឹមនឹងនេះ កិច្ចប្រជុំក៏បានពិនិត្យ ពិភាក្សាលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួម (Joint Press Statement) របស់កិច្ចប្រជុំពិសេស AMAF ដើម្បីផ្តល់ធាតុចូល និងឈានទៅឯកភាពគ្នាមុននឹងអនុម័តជាផ្លូវការ។ ឯកឧត្តមគូសញ្ជាក់ថា រាល់លទ្ធផលនៃកិច្ចប្រជុំត្រៀមនេះ រួមទាំងការរៀបចំសេចក្តីព្រាងរបៀបវារៈ នឹងត្រូវរាយការណ៍ និងដាក់ឆ្លងពិនិត្យ និងសម្រេចក្នុងកិច្ចប្រជុំពិសេសរបស់រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន (Special AMAF) នាពេលខាងមុខ៕

Other News
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 313

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 328

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 590

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 659

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 624

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 660

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 933

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 932

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 916

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1086

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1130

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1179

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...