ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើសេចក្តីព្រៀងអនុក្រឹត្យស្តីពីការគ្រប់គ្រងសត្តឃាតដ្ឋាន និងការធ្វើអាជីវកម្មសត្វ =========================== នារសៀល ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងសត្តឃាតដ្ឋាន និងការធ្វើអាជីវកម្មសត្វ ដោយមានការចូលរួមពីមន្ដ្រីនៃអគ្គនាយកដ្ឋានជំនាញ ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សំដៅកំណត់ការគ្រប់គ្រងសត្តឃាតដ្ឋាន សកម្មភាពអាជីវកម្មពិឃាតសត្វ ការត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលសត្វ នៅតាមសត្តឃាតដ្ឋាន និងកន្លែងតាំងលក់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺសត្វ ការពារសុខភាពសត្វ ធានាគុណភាពផលិតផល និងការពារសុខភាពសាធារណៈនៅកម្ពុជា៕