ឯកឧត្តមរដ្ឋលេខាធិការ មាស​ ពិសិដ្ឋ​ អញ្ជើញជាអធិបតីក្នុងទិវាពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរាំងស្ងួតឆ្នាំ២០២៥ នៅខេត្តប៉ៃលិន

ចេញ​ផ្សាយ​ ១៧ មិថុនា ២០២៥ 600

នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥​ ឯកឧត្តម មាស​ ពិសិដ្ឋ​ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ បានអញ្ជើញចូលរួមជាអធិបតីក្នុងទិវាពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរាំងស្ងួតឆ្នាំ២០២៥​ ក្រោមប្រធានបទ​ "ការចាប់យកឱកាស​ ដេីម្បីស្តារគុណភាពដីឡេីងវិញ"​ នៅក្រុងប៉ៃលិន​ ខេត្តប៉ៃលិន។

ជាកិច្ចចាប់ផ្តេីម​ លោក​ សាយ​ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានរាយការណ៍សង្ខេបអំពីស្ថានភាពការងារបង្កបង្កើនផលសម្រាប់ឆ្នាំ២០២៤ ក្នុងនោះរួមមានដំណាំស្រូវ ដំណាំសាកវប្បកម្ម និងផលិតកម្មដំណាំឧស្សាហកម្ម និងផែនការដាំដុះបង្កបង្កេីនផល។ លេីសពីនេះ​ លោកប្រធានមន្ទីរ​ បានបន្ថែមថាវិស័យកសិកម្មនៅតែជាវិស័យចំបងក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិជូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ហើយជាខេត្តមួយមានសក្តានុពលខាងវិស័យកសិកម្ម រួមមានទាំងគុណភាពដី គុណភាពទឹក ខ្យល់ ធនធានធម្មជាតិ និងជីវៈចម្រុះនានាដែលមានសារៈសំខាន់ និងមានទំនាក់ទំនងជាមួយជីវភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ​ សត្វ​ រួមទាំងលំនឹងបរិស្ថានផងដែរ។ 

ជាមួយគ្នានេះ​ លោក​ រស់​ នឿ អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន មានសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះវត្តមានរបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋក្នុងការចូលរួម​ក្នុងទិវាខាងលេីនេះ​ ដោយខេត្តប៉ៃលិន​ ជាខេត្តមួយមានសក្តានុពលវិស័យកសិកម្ម​ ហេីយព្រៃឈេីក៏ជាផ្នែកសំខាន់ជួយទប់ស្កាត់បម្រែបម្រួលអាកាសធាតុផងដែរ​។​ លោកអភិបាលរងខេត្ត​ បានលេីកទឹកចិត្តដល់ដៃគូនានា​ និងប្រជាពលរដ្ឋ​ ចូលរួមថែរក្សាលំនឹងបរិស្ថាន​ តាមរយៈការដាំឈេីស្តារឡេីងវិញ​ ដេីម្បីជាគម្របបៃតងទូទាំងខេត្ត​ឱ្យមានទិដ្ឋភាពស្រស់បំព្រង។

នាឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមរដ្ឋលេខាធិការ​ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងល្អប្រសើរគ្រប់ដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការប្រារព្ធទិវានេះពោរពេញដោយអត្ថន័យជាប្រវត្តិសាស្ត្រ នៅលើទឹកដីដ៏ស្រស់បំព្រងនៃខេត្តប៉ៃលិន ដែលបង្ហាញអំពីឆន្ទៈ ការប្តេជ្ញាចិត្ត និងការចូលរួមជាមួយពិភពលោក ក្នុងក្របខ័ណ្ឌនៃការអនុវត្តអនុសញ្ញាព្រមទាំងលើកទឹកចិត្ត និងបង្កើនចំណាប់អារម្មណ៍គ្រប់តួអង្គពាក់ព័ន្ធឱ្យបានយល់ជ្រួតជ្រាបអំពីសារៈសំខាន់របស់ដី។

ដោយឡែក​ ឯកឧត្តមរដ្ឋលេខាធិការ​ បានសង្កត់ធ្ងន់ថា​ ការធ្លាក់ចុះគុណភាពដី​ គឺជាបញ្ហារួមជាសាកល​សម្រាប់វិស័យកសិកម្ម​ និងបានផ្តល់អនុសាសន៍ដល់អង្គពិធី​ ត្រូវអនុវត្តកសិកម្មប្រកបដោយភាពទទួលខុសត្រូវ​ មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ​ កាត់បន្ថយការបំផ្លាញព្រៃឈេី​ គុណភាពដី​ និងទឹក​ រួមទាំងប្រព័ន្ធអេកូឡូសុី។ លេីសពីនេះ​ ត្រូវពិចារណាក្នុងការចងក្រងសហគមន៍កសិកម្មទំនេីបក្នុងខេត្តប៉ៃលិន​ ដោះស្រាយបញ្ហាទីផ្សារ​ ផលិតតាមតម្រូវការទាំងបរិមាណ​ និងគុណភាព​ ជាពិសេសការកាត់បន្ថយថ្លៃដេីមជាប្រការសំខាន់។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ​ បានអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់​ និងដៃគូនានា​ បន្តគាំទ្រផ្នែកបច្ចេកទេស​ ដោយអនុវត្តកសិកម្មរក្សាបាននូវស្ថេរភាពគុណភាពដី​ ស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ព្រមទាំងជួយផ្សព្វផ្សាយព័ត៌មាន និងបុព្វហេតុទាំងអស់នេះឱ្យបានទូលំទូលាយ និងឱ្យបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕

Other News
ចេញ​ផ្សាយ​ ៦ ធ្នូ ២០២៥

ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប ម្ចាស់ដាយ​ត្រី សហការជាមួយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានលែងប្រភេទ​ត្រី​កំពុង​រងគ្រោះមួយចំនួន ចូលទៅក្នុងទន្លេសាបវិញ

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍​ជល​ផលទឹកសាប នៃរដ្ឋបាលជលផល ម្ចាស់ដាយត្រី សហការជាមួយ​គម្រោង​អច្ឆរិយភាពនៃទន្លេមេគង្គ បានលែងត្រីកំពុងរងគ្រោះ...
ចេញ​ផ្សាយ​ ៦ ធ្នូ ២០២៥ 2

ឆ្លាមប៉ារ៉ាមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមអ្នកជ្រមុជទឹក នៅប្រជុំកោះព្រីង ខេត្តព្រះសីហនុ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥

ឆ្លាមប៉ារ៉ាមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមអ្នកជ្រមុជទឹក នៅប្រជុំកោះព្រីង ខេត្តព្រះសីហនុ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥។ ឆ្លាមប៉ារ៉ា មានឈ្មោះបច្ចេកទេស 𝘙𝘩𝘪𝘯𝘤𝘰𝘥𝘰𝘯...
ចេញ​ផ្សាយ​ ៦ ធ្នូ ២០២៥ 7

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន ដឹកនាំក្រុមការងារ CaWSIP-MAFF ចូលរួមក្នុងបេសកកម្មគាំទ្រគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា លើកទី២ នៅខេត្ដក្រចេះ

នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF) បានដឹកនាំមន្ត្រីអនុវត្តគម្រោងថ្នាក់ជាតិ...
ចេញ​ផ្សាយ​ ៦ ធ្នូ ២០២៥ 12

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពបទល្មើសនេសាទចំនួនពីរស្រុក ក្នុងខេត្តសៀមរាប

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញ...
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 194

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញជួបសំណេះសំណាលជាមួយ លោកបណ្ឌិត Seetharama Shetty THOMBATHU ប្រធានទីប្រឹក្សាបច្ចេកទេស នៃអង្គការ (UNIDO) នៅទីស្តីការក្រសួងកសិកម្ម

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលជាមួយ លោកបណ្ឌិត Seetharama Shetty THOMBATHU ប្រធានទីប្រឹក្សាបច្ចេកទេស...
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 196

ការធ្វើកសិកម្មមានកុងត្រាទិញ-លក់មុនប្រមូលផល ប្រសើរជាងការធ្វើកសិកម្មទាំងប្រថុយ​ប្រថាន

ការធ្វើកសិកម្មមានកុងត្រាទិញ-លក់មុនប្រមូលផល ប្រសើរជាងការធ្វើកសិកម្មទាំងប្រថុយ​ប្រថាន
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 214

ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បន្តនាំយកស៊ុតទា និងបន្លែ ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលផលបន្លែ ស៊ុតទា ដែលបានដាំដុះ និងចិញ្ចឹមនៅស្ថានីយ៍កសិកម្មកូនក្រៀលដើម្បីជូនដល់កងទ័ពជួរមុខនូវស៊ុតទាចំនួន...
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 243

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី លទ្ធផលកិច្ចប្រជុំត្រី-វិស័យលើកទី៥ កសិកម្ម-ទឹក-ជនបទ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី លទ្ធផលកិច្ចប្រជុំត្រី-វិស័យលើកទី៥ កសិកម្ម-ទឹក-ជនបទ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម៕
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 239

ឯកឧត្ដមអនុរដ្ឋលេខាធិការ ទឹម បូរក្ស ដឹកនាំក្រុមការងារចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់និងបង្ក្រាបបទល្មើសជលផល នៅចំណុចព្រែកផ្លូវក្របី ភូមិព្រៃកន្លោង ខេត្តព្រៃវែង

នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពី ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត ដោយមានការចូលរួមពី...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 289

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាមក្រោមប្រធានបទ "ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ"

នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាម...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 273

ឯកឧត្ដមរដ្ឋលេខាធិការ តូច ប៊ុនហួរ សហការដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការតម្រង់ទិសនៃគម្រោង EU-German CAPSAFE

នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្ដម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់...