Other News
នៅរសៀលថ្ងៃពុធ ដដែល បន្ទាប់ពីបានអញ្ជើញចូលរួមជាវាគ្មិននៅក្នុងកិច្ចប្រជុំ ការវិនិយោគកសិកម្មប្រកបដោយការ ទទួលខុស ត្រូវ ជាមួយ តំណាងរដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល គ្រឹះស្ថានស្រាវជ្រាវ និង អង្គការមួយចំនួន រួចមក ឯកឧត្តម បានបន្តជួបពិភាក្សាការងារមួយចំនួន ជាមួយលោកស្រី Caronlyn Rodrigues Birkett នាយកការិយាល័យតំណាង អង្គការស្បៀង និងកសិកម្ម ប្រចាំនៅ ទីស្នាក់កណ្តាលអង្គការសហប្រជាជាតិ នៅហ្សឺណែវ ។ ការពិភាក្សាបានផ្តោតទៅលើវឌ្ឍនភាពការងារសហប្រតិបត្តិការ កន្លងមក និងការបន្តការងារសហប្រតិបត្តិបន្តនាពេលខាងមុខ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្ម ។