ឯកឧត្តមទីប្រឹក្សាក្រសួងកសិកម្ម ស្រ៊ុន សុខុម និងឯកឧត្តមអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សុទ្ធ គឹមកុលមុនី និងមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅស្រុកចំនួនពីរ ក្នុងខេត្តបន្ទាយមានជ័យ

ចេញ​ផ្សាយ​ ១១ កក្កដា ២០២៥ 347

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារនៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម ស្រ៊ុន សុខុម ទីប្រឹក្សាក្រសួង និងឯកឧត្តម សុទ្ធ គឹមកុលមុនី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយ លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្ម លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ និងសហការី ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីកសិកម្មឃុំ បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងវាយតម្លៃផលប៉ះពាល់ដំណាំស្រូវនៅភូមិសាស្ត្រ ឃុំអូរប្រាសាទ និងឃុំភ្នំតូចនៃស្រុកមង្គលបូរី សង្កាត់ភ្នៀត និងសង្កាត់ម្កាក់នៃក្រុងសិរីសោភ័ណ និងឃុំប្រាសាទនៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ក្នុងដំណើរនេះ ឯកឧត្តមទីប្រឹក្សាក្រសួងកសិកម្ម បានគូសបញ្ជាក់ថា នៅឆ្នាំនេះទឹកភ្លៀងដើមដៃសំបូរ បើធៀបនឹងឆ្នាំមុនៗ ហើយបានបង្ករផលប៉ះពាល់ដល់ដំណាំដែលទើបដាំដុះចំនួន១១៧ហិកតានៅក្នុងឃុំភ្នំតូច ជាពិសេសនៅចំណុចវាលសារ៉ាយ និងវាលបិតប្រណាក និងឃុំអូរប្រាសាទ ប៉ះពាល់១៦៧ហិកតា នៅចំណុចវាលថ្ងាន់ទ្រេត។ ចំពោះនៅក្រុងសិរីសោភ័ណ នៅសង្កាត់ភ្នៀតប៉ះពាល់ដំណាំស្រូវប្រមាណ៦៩ហិកតា និងខូចខាតចំនួន៣៥ហិកតា និងនៅសង្កាតម្កាក់ទឹកភ្លៀងទើបចាប់ផ្តើមលិច និងប៉ះពាល់ដីស្រែប្រមាណ១៧ហិកតា។ ចំពោះឃុំប្រាសាទនៃស្រុកព្រះនេត្រព្រះ ទឹកភ្លៀងបានប៉ះពាល់ដល់ដំណាំស្រូវប្រមាណ៧០៧ហិកតា។

ឯកឧត្តមទីប្រឹក្សាមានប្រសាសន៍បន្ថែមថា នៅឃុំអូរប្រាសាទ និងឃុំភ្នំតូច ដំណាំស្រូវភាគច្រើនកំពុងលូតលាស់ល្អ លើកលែងតែស្រែដែលកសិករទើបព្រោះថ្មីៗអាចប្រឈមនឹងការខូចខាតប្រសិនបើមិនព្យាយាមបូមទឹកចេញ។ ចំពោះស្រែទំនាបដែលមានទឹកដក់ជ្រៅ កសិករមិនអាចដាំដុះកើត និងត្រូវរង់ចាំដាំក្នុងខែកក្កដានេះ ប្រសិនបើមេឃរាំងនិងទឹកស្រកអស់។ ក្នុងករណីមានភ្លៀងជាបន្តបន្ទាប់ទៀត ហើយទឹកមិនស្រក កសិករនឹងរក្សាដីទុកទំនេរ ដោយរង់ចាំធ្វើស្រូវប្រដេញទឹកវិញ។ ដោយឡែកនៅក្នុងសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ដំណាំស្រូវមានការខូចខាតខ្លះដោយសារទឹកលិចយូរពេក ប៉ុន្តែការខូចខាតមិនកើនឡើងទៀតទេ ព្រោះអាជ្ញាធរមូលដ្ឋានបានកាយផ្តាច់ទំនប់ទឹកមួយកន្លែង និងការពារមិនឱ្យទឹកហៀរចូលផ្នែកខាងលិចផ្លូវ ដែលមានដំណាំស្រូវច្រើន។ 

ចំពោះសង្កាត់ម្កាក់វិញ ទឹកភ្លៀងទើបចូលថ្មីៗ ប៉ុន្តែមិនលិចលង់ច្រើនទេ ហើយកសិករអាចសង្គ្រោះបានប្រសិនបើព្យាយាមបូបទឹកចេញពីស្រែទាន់ពេលវេលា។ ចំណែកនៅឃុំប្រាសាទ ទឹកហូរពីស្ទឹងចូលតាមព្រែក ដែលបណ្តាលឱ្យខូចស្រូវមួយចំនួន ប៉ុន្តែទឹកអាចនឹងស្រកចុះវិញ ដោយសារអាជ្ញាធរស្រុក និងខេត្ត បានអន្តរាគមន៍កាត់ផ្តាច់ទំបន់ទឹកដែលជារបស់កសិករខ្នាតធំ ដើម្បីរំដោះទឹកទៅបឹងទន្លេសាបនិងបានអន្តរាគមន៍ដាក់របាំងទប់ទឹកមិនឱ្យហូរចូលបន្ថែមពីស្ទឹង។ ប្រសិនបើចាត់វិធានការបានទាន់ពេលវេលា ផ្ទៃដីភាគច្រើននៃផ្ទៃដីប៉ះពាល់នឹងអាចសង្គ្រោះបាន៕

Other News
ចេញ​ផ្សាយ​ ៦ ធ្នូ ២០២៥ 109

ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប ម្ចាស់ដាយ​ត្រី សហការជាមួយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានលែងប្រភេទ​ត្រី​កំពុង​រងគ្រោះមួយចំនួន ចូលទៅក្នុងទន្លេសាបវិញ

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍​ជល​ផលទឹកសាប នៃរដ្ឋបាលជលផល ម្ចាស់ដាយត្រី សហការជាមួយ​គម្រោង​អច្ឆរិយភាពនៃទន្លេមេគង្គ បានលែងត្រីកំពុងរងគ្រោះ...
ចេញ​ផ្សាយ​ ៦ ធ្នូ ២០២៥ 105

ឆ្លាមប៉ារ៉ាមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមអ្នកជ្រមុជទឹក នៅប្រជុំកោះព្រីង ខេត្តព្រះសីហនុ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥

ឆ្លាមប៉ារ៉ាមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមអ្នកជ្រមុជទឹក នៅប្រជុំកោះព្រីង ខេត្តព្រះសីហនុ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥។ ឆ្លាមប៉ារ៉ា មានឈ្មោះបច្ចេកទេស 𝘙𝘩𝘪𝘯𝘤𝘰𝘥𝘰𝘯...
ចេញ​ផ្សាយ​ ៦ ធ្នូ ២០២៥ 106

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន ដឹកនាំក្រុមការងារ CaWSIP-MAFF ចូលរួមក្នុងបេសកកម្មគាំទ្រគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា លើកទី២ នៅខេត្ដក្រចេះ

នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF) បានដឹកនាំមន្ត្រីអនុវត្តគម្រោងថ្នាក់ជាតិ...
ចេញ​ផ្សាយ​ ៦ ធ្នូ ២០២៥ 114

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពបទល្មើសនេសាទចំនួនពីរស្រុក ក្នុងខេត្តសៀមរាប

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញ...
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 211

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញជួបសំណេះសំណាលជាមួយ លោកបណ្ឌិត Seetharama Shetty THOMBATHU ប្រធានទីប្រឹក្សាបច្ចេកទេស នៃអង្គការ (UNIDO) នៅទីស្តីការក្រសួងកសិកម្ម

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលជាមួយ លោកបណ្ឌិត Seetharama Shetty THOMBATHU ប្រធានទីប្រឹក្សាបច្ចេកទេស...
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 210

ការធ្វើកសិកម្មមានកុងត្រាទិញ-លក់មុនប្រមូលផល ប្រសើរជាងការធ្វើកសិកម្មទាំងប្រថុយ​ប្រថាន

ការធ្វើកសិកម្មមានកុងត្រាទិញ-លក់មុនប្រមូលផល ប្រសើរជាងការធ្វើកសិកម្មទាំងប្រថុយ​ប្រថាន
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 226

ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បន្តនាំយកស៊ុតទា និងបន្លែ ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលផលបន្លែ ស៊ុតទា ដែលបានដាំដុះ និងចិញ្ចឹមនៅស្ថានីយ៍កសិកម្មកូនក្រៀលដើម្បីជូនដល់កងទ័ពជួរមុខនូវស៊ុតទាចំនួន...
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 259

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី លទ្ធផលកិច្ចប្រជុំត្រី-វិស័យលើកទី៥ កសិកម្ម-ទឹក-ជនបទ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម

សេចក្តីប្រកាសព័ត៌មានរួម ស្តីពី លទ្ធផលកិច្ចប្រជុំត្រី-វិស័យលើកទី៥ កសិកម្ម-ទឹក-ជនបទ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម៕
ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៥ 257

ឯកឧត្ដមអនុរដ្ឋលេខាធិការ ទឹម បូរក្ស ដឹកនាំក្រុមការងារចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់និងបង្ក្រាបបទល្មើសជលផល នៅចំណុចព្រែកផ្លូវក្របី ភូមិព្រៃកន្លោង ខេត្តព្រៃវែង

នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពី ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត ដោយមានការចូលរួមពី...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 306

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាមក្រោមប្រធានបទ "ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ"

នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាម...
ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៥ 287

ឯកឧត្ដមរដ្ឋលេខាធិការ តូច ប៊ុនហួរ សហការដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការតម្រង់ទិសនៃគម្រោង EU-German CAPSAFE

នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្ដម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់...