Other News
នារសៀលថ្ងៃព្រហស្បតិ៍ ០៧រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានទទួលស្វាគមន៍ក្រុមការងារក្រសួងបរិស្ថានដែលអញ្ជើញមកពិភាក្សាលើការងារអភិរក្សធនធានធម្មជាតិ។ ក្រោយកិច្ចពិភាក្សា ឯកឧត្តម បានដាក់ទិសដៅឱ្យមន្ត្រីរដ្ឋបាលព្រៃឈើសិក្សាស៊ីជម្រៅលើគ្រប់ទិដ្ឋភាព ទាំងច្បាប់ សេដ្ឋកិច្ច សង្គម និងនយោបាយ ដើម្បីស្វែងរកដំណោះស្រាយរយ:ពេលវែង និងផ្តល់ជម្រើសល្អប្រសើសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅពឹងផ្អែកលើព្រៃឈើដើម្បីជីវភាពគ្រួសារ សំដៅកាត់បន្ថយបន្ទុក និងសម្ពាធលើធនធានធម្មជាតិដែលយើងត្រូវថែរក្សាការពារ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្វាគមន៍ជានិច្ចនូវរាល់កិច្ចសហការជាមួយគ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធទាំងអស់ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន៕