Other News
នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះអនុវត្តវិធីសាស្ត្រពន្លត់ភ្លើងឆេះព្រៃលិចទឹកសហគមន៍ និងប្រគល់សម្ភារៈពន្លត់អគ្គីភ័យ ជូនសហគមន៍នេសាទកំពង់ភ្លុក។
សម្ភារៈដែលក្រុមការងារផ្តល់ជូនសហគមន៍នេសាទកំពង់ភ្លុក ក្រោមការឧបត្ថម្ភដោយអង្គការ RECOFTC រួមមាន ធុងទឹក ម៉ាសីនបូមទឹក ទុយយីរទឹក ខែវ បន្ទះខ្ទប់ ប៉ែល ចប ត្រសេះ អំបុញ ឬរនាស់ ពូថៅ ស៊ីតែនទឹក ចំណុំ ១០០០លីត្រ ម៉ាស៊ីនកាត់ស្មៅ និងឯកសណ្ឋាន ស្បែកជើងពន្លត់អគ្គីភ័យ មួក សាក់កាដូរ ដល់ក្រុមល្បាតសហគមន៍ចំនួន២៤រូបផងដែរ។
សមាសភាពចូលរួម មានតំណាងអធិការដ្ឋាននគរបាលស្រុកប្រាសទបាគង ក្រុមប្រឹក្សាឃុំកំពង់ភ្លុក មន្ត្រីកសិកម្មស្រុកប្រាសាទបាគង មន្រ្តីប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំកំពង់ភ្លុក គណៈកម្មការសហគមន៍កំពង់ភ្លុក និងក្រុមពន្លត់ភ្លើងព្រៃចំនួន២៤នាក់៕