ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមពិព័រណ៌ការវិនិយោគឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម និងពាណិជ្ជកម្មចិន និងសន្និសីទលើកកម្ពស់កិច្ចសហប្រតិបត្តិការកសិកម្មចិន-អាស៊ាន នៅសារធារណរដ្ឋប្រជាមានិតចិន

ចេញ​ផ្សាយ​ ២៤ កញ្ញា ២០២៦ 331

នាថ្ងៃទី២២​ និងទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមសុីវិល បានអញ្ជេីញចូលរួមពិព័រណ៌ការវិនិយោគឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម និងពាណិជ្ជកម្មចិន និងសន្និសីទលើកកម្ពស់កិច្ចសហប្រតិបត្តិការកសិកម្មចិន-អាស៊ាន ក្នុងគោលបំណងជំរុញលើកកម្ពស់ការនាំចេញផលិតផលកសិកម្មសក្ដានុពល និងការកែច្នៃកសិ-ស្បៀងអាហារ នៅទីក្រុងជូម៉ាទៀន ខេត្តហឺណាន សារធារណរដ្ឋប្រជាមានិតចិន។
ថ្លែងក្នុងឱកាសនៃសន្និសីទលើកកម្ពស់កិច្ចសហប្រតិបត្តិការកសិកម្មចិន-អាស៊ាន ឯកឧត្តម​ គី​ ច័ន្ទរំដួល បានលើកឡេីងអំពីវឌ្ឍនភាពគួរឲ្យកត់សម្គាល់របស់វិស័យកសិកម្មកម្ពុជា ដែលបានចុះហត្ថលេខាលើពិធីសារនាំចេញរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ជាមួយនឹងអគ្គរដ្ឋបាលគយចិន ចំនួន១៩មុខ គិតត្រឹមឆ្នាំ២០២៦នេះ រួមមាន៖ អង្ករ ចេក មៀន ស្វាយ ធុរេន ដំឡូងមី ស្វាយចន្ទី ម្រេច ទឹកមាត់ត្រចៀកកាំ ផលិតផលជលផល និងកសិផលសក្តានុពលជាច្រេីនទៀត។ 
ជាមួយគ្នានេះដែរ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ បានជម្រាបជូនអង្គពិធីនូវកាលានុវត្តភាពក្រោមគំនិតផ្ដួចផ្ដើមតាមរយៈច្រករបៀងមច្ឆានិងអង្ករ វិនិយោគគិនអាចបណ្ដាក់ទុនវិនិយោគលើ (១)ការបង្កើតរោងចក្រកែច្នៃអាហារដោយផ្ទាល់នៅប្រទេសកម្ពុជា ក្រោមទម្រង់វិនិយោគមានលក្ខណៈគ្រប់គ្រាន់(QIP) ដើម្បីជំរុញការកែច្នៃ និងនាំចេញផ្ទាល់តែម្ដង (២)វិនិយោគលើមជ្ឈមណ្ឌលឃ្លាំងស្ដុកទុក និងសម្ងួត និង(៣)​ការវិនិយោគលេីប្រព័ន្ធភស្តុភារកម្មត្រជាក់​ ដែលជាតម្រូវការបច្ចុប្បន្ន​ និងនាពេលអនាគត៕

Other News
ចេញ​ផ្សាយ​ ២៤ កញ្ញា ២០២៦ 313

មន្ត្រីកសិកម្មឃុំ-សង្កាត់ គឺជាកម្លាំងស្នូលក្នុងការ​អនុវត្ត​គោលនយោបាយអាទិភាព ដើម្បីពង្រីកសហគមន៍កសិកម្មទំនើប និងទីផ្សារ

ឯកឧត្តម យ៉ង សាំងកុមារ ៖ មន្ត្រីកសិកម្មឃុំ-សង្កាត់ គឺជាកម្លាំងស្នូលក្នុងការ​អនុវត្ត​គោលនយោបាយអាទិភាព ដើម្បីពង្រីកសហគមន៍កសិកម្មទំនើប និងទីផ្សារ។ ដើម្បីជំរុញវិស័យកសិកម្ម...
ចេញ​ផ្សាយ​ ២៤ កញ្ញា ២០២៦ 329

ថ្នាក់ដឹកនាំក្រសួងកសិកម្ម និងដៃគូអភិវឌ្ឍន៍ បើកកិច្ចប្រជុំភាគីពាក់ព័ន្ធក្នុង​ខ្សែច្រវាក់តម្លៃស្រូវ និងដាក់ឱ្យអនុវត្តសាកល្បងសេវាច្រកចេញចូលតែមួយ (One-Stop Service)សម្រាប់ស្រូវផ្ការំដួល ឆ្នាំ២០២៦

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការ​តម្រង់ទិស​គម្រោង PCRL បានដឹកនាំជំនួបផ្លូវការលើកដំបូងនៃភាគីពាក់ព័ន្ធក្នុង​ខ្សែ​ច្រវាក់​តម្លៃស្រូវ...
ចេញ​ផ្សាយ​ ២៤ កញ្ញា ២០២៦ 332

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមពិព័រណ៌ការវិនិយោគឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម និងពាណិជ្ជកម្មចិន និងសន្និសីទលើកកម្ពស់កិច្ចសហប្រតិបត្តិការកសិកម្មចិន-អាស៊ាន នៅសារធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី២២​ និងទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមសុីវិល...
ចេញ​ផ្សាយ​ ២៤ កញ្ញា ២០២៦ 320

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឹម ស៊ីថុល បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូកប្រារព្ធពិធីគោរពរដ្ឋធម្មនុញ

នាព្រឹកថ្ងៃទី២៤​ ខែកញ្ញា ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឹម ស៊ីថុល បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូកប្រារព្ធពិធីគោរពរដ្ឋធម្មនុញ...
ចេញ​ផ្សាយ​ ២៤ កញ្ញា ២០២៦ 318

លោកជំទាវ អ៊ឹម រចនា ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជា

នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ...
ចេញ​ផ្សាយ​ ២៤ កញ្ញា ២០២៦ 358

អបអរសាទរ ខួបលើកទី៣៣ នៃ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» ២៤ កញ្ញា ១៩៩៣ - ២៤ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣៣ នៃ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» ២៤ កញ្ញា ១៩៩៣ - ២៤ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ២៣ កញ្ញា ២០២៦ 553

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងទ័ពយោធភូមិភាគ៥ ខេត្តបាត់ដំបង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីពង្រឹង «សម្ព័ន្ធមេត្រីភាព» រវាងស្ថាប័នស៊ីវិល និងកងទ័ព

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងទ័ពយោធភូមិភាគ៥ ខេត្តបាត់ដំបង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីពង្រឹង «សម្ព័ន្ធមេត្រីភាព» រវាងស្ថាប័នស៊ីវិល...
ចេញ​ផ្សាយ​ ២៣ កញ្ញា ២០២៦ 536

កិច្ចសន្ទនាតុកាហ្វេយេនឌ័រ៖ ជំរុញ «តុល្យភាពជីវិត និងការរីកចម្រើន ដើម្បីសុខុមាលភាពក្នុងការសិក្សា និងការងារ»

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ចាន់ ផលលឿន និងលោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារយេនឌ័រ និងកុមារ​នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៣ កញ្ញា ២០២៦ 558

ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យតាមដានវឌ្ឍនភាពការងារ និងជំរុញការអនុវត្តន៍កម្មវិធីការងាររាជរដ្ឋាភិបាលកម្ពុជា

នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម​ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យតាមដានវឌ្ឍនភាពការងារ...
ចេញ​ផ្សាយ​ ២៣ កញ្ញា ២០២៦ 567

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានចំណុះបញ្ជាការដ្ឋានយោធភូមិភាគទី៥

នាព្រឹកថ្ងៃទី២៣​ ខែកញ្ញា ឆ្នាំ២០២៦​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ...