ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំសិក្ខាសាលាផ្ទៀងផ្ទាត់ផែនការសកម្មភាពសម្រាប់កែលម្អការដាំដុះ ការប្រមូល ការគ្រប់គ្រង ការកែច្នៃ និងការលក់ ទិញផលិតផលកសិកម្ម នៅខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ និងខេត្តព្រះវិហារ

ចេញ​ផ្សាយ​ ១៤ សីហា ២០២៦ 2248

ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៦ ឯកឧត្តម មាស ពិសិដ្ឋ ក្នុងឋានៈជានាយកគម្រោងគជ់ ឬ គម្រោង PEARL បានសហការជាមួយមន្ត្រីក្រសួងបរិស្ថាន អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និងអភិបាលរងខេត្ត ដឹកនាំមន្ត្រីអង្គការមិនមែនរដ្ឋាភិបាល អ្នកដឹកនាំសហគមន៍កសិកម្ម សហគមន៍ព្រៃឈើ សហគមន៍តំបន់ការពារធម្មជាតិ អ្នក ឬ តំណាងក្រុមហ៊ុនប្រមូលទិញ កែច្នៃ និងលក់ ឬ នាំចេញគ្រាប់ស្វាយចន្ទី បន្លែ ស្វាយ និងស្រូវសរីរាង្គ ពិភាក្សាអំពីបញ្ហា ហើយកំណត់ដំណោះស្រាយសមស្រប។
ចំណុចផ្តោតសំខាន់ គឺរកវិធីគាំទ្រសហគមន៍កសិកម្ម និងក្រុមហ៊ុនខាងលើ ឱ្យកាន់តែបន្ស៊ាំបានកាន់តែល្អ ជាមួយនឹងបញ្ហាផ្សេងៗ ដែលបង្កដោយការប្រែប្រួលអាកាសធាតុ ឱ្យផលិត និងកែច្នៃកសិផលឱ្យបានកាន់តែច្រើន ឱ្យកាន់តែមានគុណភាពល្អ និងឱ្យកាន់តែត្រូវចិត្តអ្នកទិញ និងអ្នកបរិភោគ ពោលគឺឱ្យអាចលក់ផលិតផលកសិកម្មបានកាន់តែច្រើន ហើយទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ ។
ជាមួយគ្នាដែរ សិក្ខាសាលាក៏បានប្រឹងប្រែងរកវិធីគាំទ្រសហគមន៍ព្រៃឈើ និងសហគមន៍ការពារធម្មជាតិ ឱ្យអាចថែរក្សាបានល្អ និងគង់វង្សនូវព្រៃឈើ និងសត្វព្រៃ ដែលនៅប៉ែកខាងលើនៃប្រទេសយើង។
នៅក្នុងពិធីនោះ គម្រោងបានចែកជូនសហគមន៍ខាងលើ នូវកុំព្យូទ័រយួរដៃ (Laptop) និងម៉ាស៊ីនបោះពុម្ព (Printer) ដែលក៏អាច Scan និង Photocopy បាន សរុបចំនួន ១២៤ សម្រាប់។
សូមបញ្ជាក់ថាគម្រោងគជ់កំពុងត្រូវបានសហការគ្រប់គ្រង និងអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម និងអង្គការ FAO នៅក្នុងខេត្តចំនួន៤ ដូចបានរៀបរាប់ខាងលើ ដោយប្រើប្រាស់ប្រាក់ជំនួយរបស់មូលនិធិអាកាសធាតុបៃតង (GCF) និងប្រាក់បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕

Other News
ចេញ​ផ្សាយ​ ៥ កញ្ញា ២០២៦ 146

សេចក្តីប្រកាសព័ត៌មាន កិច្ចប្រជុំអន្តរក្រសួងត្រី-វិស័យលេីកទី៧ ស្តីពី កសិកម្ម-ទឹក-ជនបទ

សេចក្តីប្រកាសព័ត៌មាន កិច្ចប្រជុំអន្តរក្រសួងត្រី-វិស័យលេីកទី៧ ស្តីពី កសិកម្ម-ទឹក-ជនបទ
ចេញ​ផ្សាយ​ ៥ កញ្ញា ២០២៦ 264

ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អញ្ជើញជាប្រធានគណៈអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មរបស់មូល និធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) សហភាពអឺរ៉ុប (EU) និងធនាគារវិនិយោគអឺរ៉ុប (EIB) សម្រាប់មើលថែ និងតម្រង់ទិសការគ្រប់គ្រង និងអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)

នារសៀលថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE-AT បានអញ្ជើញជាប្រធានគណៈអធិបតីនៃកិច្ចប្រជុំខាងលើ...
ចេញ​ផ្សាយ​ ៥ កញ្ញា ២០២៦ 262

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល និងពិនិត្យវឌ្ឍនភាព​ការងារ​អភិវឌ្ឍ ជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន៥ អនុវត្តខ្សែច្រវាក់​តម្លៃ​ដំណាំពោតក្រហម នៅខេត្តប៉ៃលិន

នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះជួបសំណេះសំណាល និងពិនិត្យវឌ្ឍន​ភាព​ការងារអភិវឌ្ឍជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្ម...
ចេញ​ផ្សាយ​ ៥ កញ្ញា ២០២៦ 255

មន្ត្រីកសិកម្មឃុំ ខេត្តបាត់ដំបង និងបន្ទាយមានជ័យ ចែករំលែកលទ្ធផល និងបទ​ពិសោធន៍​ពីការធ្វើពិសោធន៍ដោយកសិករ លើការប្រើប្រាស់ទឹកខ្មេះធ្យូងជីវៈ និងជីធម្មជាតិ

នៅថ្ងៃទី៣-៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំសិក្ខាសាលាចែក​រំលែក​លទ្ធផល និងបទពិសោធន៍ពីការធ្វើពិសោធន៍ដោយកសិករ...
ចេញ​ផ្សាយ​ ៥ កញ្ញា ២០២៦ 272

គម្រោង CamAdapt៖ ពង្រឹងសន្តិសុខទឹក លើកកម្ពស់ការកែច្នៃផលនេសាទ និងពង្រឹងភាពធន់នៃជីវភាពសហគមន៍តំបន់ឆ្នេរនៅក្នុងខេត្តចំនួន៤

នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោក ថាយ សុមុនី នាយកម្រោងការបន្ស៊ាំ និងភាពធន់នឹងអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យលើធនធានជលផលនៅ តំបន់ឆ្នេរនៃប្រទេសកម្ពុជា (CamAdapt) បានដឹកនាំ និងសម្របសម្រួលសកម្មភាពដែលបានបញ្ចប់នៅក្នុងសប្តាហ៍នេះ...
ចេញ​ផ្សាយ​ ៤ កញ្ញា ២០២៦ 449

«ប្រវត្តិនៃការស្រាវជ្រាវរកឃើញពូជស្វាយចន្ទី អឹម-២៣»

ស្នាដៃស្រាវជ្រាវដ៏មានតម្លៃ មិនមែនកើតចេញពីភាពចៃដន្យនោះឡើយ ប៉ុន្តែ​ជាផ្លែផ្កានៃការខិតខំប្រឹងប្រែង ការតស៊ូ ស្រាវជ្រាវអស់រយៈពេល​ជាច្រើន​ឆ្នាំរបស់ ឯកឧត្តម វ៉ា រុតសាន...
ចេញ​ផ្សាយ​ ៤ កញ្ញា ២០២៦ 472

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីចុះកិច្ចសន្យាទិញ-លក់​ និងនាំចេញផ្លែមៀនស្រស់ រវាងក្រុមហ៊ុន​ វ៉េត​ អេហ្គ្រីខលឈ័រ​ អ៊ីមផត​ អិចផត​ ឯ.ក​ និងក្រុមហ៊ុន​ ពេជ្រចិន្តា​ ហ្វ្រ៊ូត​ ប្រូដាក់សិន​ ភីអេហ្វភី​ ឯ.ក

នារសៀលថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តម គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការ​ទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល​ បានអញ្ជើញជាអធិបតីចុះកិច្ចសន្យាទិញ-លក់​...
ចេញ​ផ្សាយ​ ៤ កញ្ញា ២០២៦ 442

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំតម្រង់ទិសកសិករបង្គោល នៃគម្រោង EMPOWER ស្រុកឯកភ្នំ ត្រៀមបង្កើតសហគមន៍កសិកម្មទំនើប

នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោង EMPOWER ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំតម្រង់ទិសដល់​កសិករ​បង្គោលតំណាងភូមិ...
ចេញ​ផ្សាយ​ ៤ កញ្ញា ២០២៦ 532

ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងត្រី-វិស័យ​ ថ្នាក់រដ្ឋមន្រ្តី លើកទី៧​ ស្តីពី​ កសិកម្ម-ទឹក-ជនបទ

នាថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម...
ចេញ​ផ្សាយ​ ៤ កញ្ញា ២០២៦ 522

សូមអបអរសាទរចំពោះការដាក់ឱ្យដំណើរការជាផ្លូវការនូវ ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ របស់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម

សូមអបអរសាទរចំពោះការដាក់ឱ្យដំណើរការជាផ្លូវការនូវ ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ របស់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម៕
ចេញ​ផ្សាយ​ ៤ កញ្ញា ២០២៦ 546

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការដាក់ដំណើរការជាផ្លូវការនូវ «ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ» ជូនដល់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ជាកិច្ចសហប្រតិបត្តិការរវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការដាក់ដំណើរការជាផ្លូវការនូវ «ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ» ជូនដល់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម...
ចេញ​ផ្សាយ​ ៣ កញ្ញា ២០២៦ 572

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទំនើប នៅឃុំបន្ទាយព្រាល ស្រុករលាប្អៀរ

នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាព ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...