Other News
នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ប្រតិភូសវនកម្ម ដឹកនាំដោយលោក ផេង សុភ័ក្រ អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្តើមចុះធ្វើសវនកម្មតាមផែនការសវនកម្មផ្ទៃក្នុង ឆ្នាំ២០១៨ ដែលទទួលបានការយល់ព្រមពីឯកឧត្តមរដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើគម្រោងអនុវិស័យជលផល នៃកម្មវិធីជម្រុញកំណើនវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាបន្ន នៅខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងខេត្តកំពង់ចាម។