លោកជំទាវ អ៊ឺម រចនា៖ «កម្ពុជា ទទួលបានជោគជ័យជាប្រវត្តិសាស្រ្ត ដែលពុំមានករណីផ្សោតស្លាប់ពេញ១ឆ្នាំ គិតក្នុងកំណត់ត្រារយៈពេលជាង២០ឆ្នាំចុងក្រោយ»

ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៥ 2107

នេះជាលើកទីមួយក្នុងប្រវត្តិសាស្រ្តកម្ពុជា ក្នុងរយៈពេលកត់ត្រា និងតាមដានចាប់ពី ឆ្នាំ២០០២ មក ដែលពុំមានករណីសត្វផ្សោតស្លាប់ក្នុងរយៈពេល១ឆ្នាំពេញ និង២ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃ១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
នេះបើតាមប្រសាសន៍របស់លោកជំទាវ អ៊ឺម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងបើកកម្មវិធី «ទិវាសត្វផ្សោតទន្លេមេគង្គ» នៅរមណីយដ្ឋានសត្វផ្សោតកាំពី ស្រុកចិត្របុរី ខេត្តក្រចេះ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ 
គួរបញ្ជាក់ថា កម្មវិធី «ទិវាសត្វផ្សោតទន្លេមេគង្គ» ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោកជំទាវ អ៊ឺម រចនា​ ឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ និងលោក Martin Kabaluapa Kapinga នាយកគ្រប់គ្រងបណ្តាប្រទេសថ្នាក់សកលនៃអង្គការ WWF អន្តរជាតិ និងមានការអញ្ជើញចូលរួមពីព្រះសង្ឃ​ មន្រ្តីជំនាញ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ តំណាងអង្គការដៃគូ ប្រជាពលរដ្ឋ សហគមន៍នេសាទ និងសិស្សានុសិស្ស សរុបប្រមាណ ៤០០អង្គ-នាក់។ កម្មវិធីនេះ ប្រារព្ធឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងរំឭកពីសារៈសំខាន់នៃសត្វផ្សោតទន្លេមេគង្គ លើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីសារៈសំខាន់នៃសត្វផ្សោតទន្លេមេគង្គ និងកិច្ចការពារ និងអភិរក្សសត្វផ្សោត។ 
នាឱកាសនោះ លោកជំទាវអនុរដ្ឋលេខាធិការ បានថ្លែងក្នុងនាមតំណាងឱ្យ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសម្តែងការ​កោត​សរសើរ និងថ្លែងអំណរគុណដោយស្មោះដល់រដ្ឋបាលខេត្ត ស្រុក ឃុំ និងភូមិ តំណាងមន្ទីរពាក់ព័ន្ធ អង្គការ WWF និងសហគមន៍មូលដ្ឋាន ចំពោះការចូលរួម និងគាំទ្រសកម្មភាពគ្រប់គ្រងនិងអភិរក្សសត្វផ្សោតនិងជីវចម្រុះទន្លេមេគង្គ​ ជាពិសេសបងប្អូនឆ្មាំទន្លេដែលបាននឹងកំពុងបំពេញការងារល្បាតទាំងថ្ងៃនិងយប់ដើម្បីបុព្វហេតុនេះ។ 
ជាលទ្ធផល ចំនួនសរុបសត្វផ្សោតបានកើនឡើងពី៩០ក្បាលក្នុងឆ្នាំ២០២០ ឡើងដល់១១១ក្បាលក្នុងឆ្នាំ២០២៥ ដោយរាប់បញ្ចូលចំនួនកូនផ្សោត និងផ្សោតដែលមានវ័យជំទង់។ ក្រៅពីនេះ អត្រាស្លាប់របស់សត្វផ្សោតត្រូវបានកាត់បន្ថយដល់កម្រិតសូន្យ ដោយពុំមានសត្វផ្សោតមួយក្បាលបានស្លាប់ក្នុងឆ្នាំ២០២៥នេះឡើយ ហើយមានកូនផ្សោតកើតថ្មីចំនួន ៧ក្បាល។ លោកជំទាវចាត់ទុកលទ្ធផលនេះ ថាជាក្តីសង្ឃឹមក្នុងការស្តារឡើងវិញនៃចំនួនសត្វផ្សោត។ 
ជាចុងក្រោយ លោកជំទាវ អ៊ឺម​ រចនា បានមានប្រសាសន៍ជំរុញ ផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់មន្រ្តីឆ្មាំទន្លេ អាជ្ញាធរពាក់ព័ន្ធ និងអង្គការដៃគូ បន្តរួមសហការលើការងារអភិរក្សសត្វផ្សោតទន្លេមេគង្គឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតដើម្បីរក្សាប្រភេទធនធានជលផលដែលលោកជំទាវចាត់ទុកជា «បេះដូងនៃទន្លេមេគង្គ» ឱ្យបន្តជារតនសម្បត្តិរបស់មិនអាចកាត់ថ្លៃបានរបស់កម្ពុជា និងសកលលោក៕

Other News
ចេញ​ផ្សាយ​ ១៥ មីនា ២០២៦ 294

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីបើកសិក្ខាសាលាប្រចាំឆ្នាំឆ្លុះបញ្ចាំងពីការគម្រោងកែលម្អសន្តិសុខទឹកកម្ពុជានៅខេត្តកែប

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជាសមាសភាពទី៣ ឯកឧត្តម អឿន ចន្ថា...
ចេញ​ផ្សាយ​ ១៥ មីនា ២០២៦ 277

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទក្នុងរដូវបើកនេសាទ ស្ថិតក្នុងខេត្តចំនួនពីរ

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យ...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 354

ឯកឧត្តម គង់ ច័ន្ទវាសនា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងាររៀបចំទិន្នន័យកសាងផែនការប្រើប្រាស់ដីថ្នាក់ឃុំ-សង្កាត់ជុំវិញ​បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ បានដឹកនាំក្រុមការងារអគ្គនាយកដ្ឋានជលផល និងមន្ទីរកសិកម្ម...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 324

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សា និងតាមដានវឌ្ឍនភាពនៃការភ្ជាប់ប្រព័ន្ធ NRMIS

នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នំា២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សា...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 309

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិប​តី​ភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «កសិកម្មវៃឆ្លាតគិតគូរពី​អាហារូប​ត្ថម្ភ និងរបបអាហារសុខភាព» នៅខេត្តកំពង់ធំ

នៅថ្ងៃទី១១-១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 331

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទក្នុងរដូវបើកនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុម...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 422

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអំពីស្ថានភាពផ្គត់ផ្គង់ជីកសិកម្ម

នៅសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុននាំចូល និងចែកចាយជីកសិកម្មក្នុងស្រុក...
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 386

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញជាអធិបតីភាពក្នុងពិធី​សម្ពោធដាក់ឱ្យដំណើរការជណ្តើរត្រីជាផ្លូវការ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញជាអធិបតីភាព ក្នុង​ពិធីសម្ពោធដាក់ឱ្យដំណើរការជណ្តើរត្រីជាផ្លូវការ...
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 413

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីភារកិច្ចត្រូវអនុវត្ត ក្នុងការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីភារកិច្ចត្រូវអនុវត្ត...
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 425

សេចក្ដីជូនដំណឹង ស្ដីពី ការថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ និងវិធានការការពារសុវត្ថិភាព មាន៣ចំណុចសំខាន់ៗ

សេចក្ដីជូនដំណឹង ស្ដីពី ការថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ និងវិធានការការពារសុវត្ថិភាព មាន៣ចំណុចសំខាន់ៗ។
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 371

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជួបជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត Stefan Messerer និងប្រតិភូក្រុមហ៊ុនអាល្លឺម៉ង់ Fuchs Gruppe

នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបជាមួយ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់...
ចេញ​ផ្សាយ​ ១១ មីនា ២០២៦ 379

ភាពជោគជ័យកើតចេញពីការសហការ 🤝🥭

ភាពជោគជ័យកើតចេញពីការសហការ 🤝🥭 ស្នាមញញឹមរបស់កសិករស្វាយខេត្តកំពង់ស្ពឺ! តាមរយៈការរួមកម្លាំងជាសហគមន៍ និងការដាំដុះតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ពួកគាត់អាចទទួលបានតម្លៃលក់ល្អប្រសើរ...