ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុង ពិធីបើកសិក្ខាសាលាប្រចាំឆ្នាំរបស់គម្រោង FORSEA

ចេញ​ផ្សាយ​ ៦ មិថុនា ២០២៤ 2136

នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន អញ្ជើញ បើកសិក្ខាសាលាប្រចាំឆ្នាំរបស់គម្រោង FORSEA (Forecasting Impacts of Climate Change and Workforce availability on Natural Rubber Commodity Chain in South East Asia) នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

សិក្ខាសាលានេះបង្កើតឡើងក្នុងគោលបំណងបង្ហាញលទ្ធផលបឋម នៃការអនុវត្តសមាសភាគនីមួយៗរបស់គម្រោងនៅក្នុងប្រទេសទាំងបី កម្ពុជា វៀតណាម និងថៃ និងលទ្ធផលស្រាវជ្រាវបឋមរបស់និស្សិតថ្នាក់អនុបណ្ឌិត និងបណ្ឌិតរបស់ប្រទេសទាំង៣ ក្រោមការគាំទ្រថវិកាពីគម្រោង។

នាឱកាសនេះ ឯកឧត្តម ប្រាក់ ដាវីដ បានស្វាគមន៍និងវាយតម្លៃ​ខ្ពស់អំពីសារៈសំខាន់នៃគម្រោង ក្រោមកិច្ចសហប្រតិបត្តិការវាងប្រទេស​កម្ពុជា ថៃ វៀតណាម និងប្រទេសបារាំង ដើម្បីដោះស្រាយបញ្ហាការ​ប្រែប្រួល​​អាកាសធាតុ និងកង្វះខាតកម្លាំងពលកម្មក្នុង​ប្រទេស​ទាំងបី ដែលធ្វើប៉ះពាល់ដល់​ទិន្នផលកៅស៊ូ។

បន្ថែមពីនេះ ឯកឧត្តមបញ្ជាក់ថា បញ្ហាកង្វះកម្លាំងពលកម្ម ជាពិសេសអ្នកចៀរជ័រជំនាញ គឺជាបញ្ហាមួយដែលទាមទារនូវការដាក់ចេញផែនការសកម្មភាពដោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីរក្សានិរន្តរភាពនៃឧស្សាហកម្មកៅស៊ូនាពេលខាងមុខ ខណៈផលិតកម្មកៅស៊ូក្នុងប្រទេសទាំង៣ មានទំហំប្រមាណជិត ៤៥ភាគរយ នៃផលិតផលកៅស៊ូពិភពលោក ដែលគ្របដណ្ដប់លើផ្ទៃដីជាង ៥,៥ លានហិកតា។ 

ឯកឧត្តមរដ្ឋលេខាធិការ សង្ឃឹមថា គម្រោង FORSEA នេះ នឹងជួយដោះស្រាយបានមួយចំណែកនូវបញ្ហាប្រឈម ទាំងការប្រែប្រួលអាកាសធាតុ និងបញ្ហាកង្វះខាតពលកម្ម ចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់កសិករកៅស៊ូគ្រួសារ និងភាគីពាក់ព័ន្ធផ្សេងទៀតក្នុង​ប្រទេស​​ទាំងបី ប្រកបដោយប្រសិទ្ធភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នា ឱ្យបានកាន់តែល្អប្រសើរ។

គួរបញ្ជាក់ថា សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដម ប៉ុល សុផា និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្សេងទៀត  រួមទាំងតំណាងស្ថានទូតបារំាងប្រចាំកម្ពុជា តំណាង AFD ប្រចាំកម្ពុជា តំណាងមជ្ឈមណ្ឌល CIRAD ប្រចាំតំបន់ ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ភ្ញៀវជាតិ និងអន្តរជាតិ អ្នកអនុវត្តគម្រោងមកពីប្រទេសថៃ និងវៀតណាម ដែលមានចំនួនសរុប ៤៧នាក់៕

Other News
ចេញ​ផ្សាយ​ ៩ មេសា ២០២៦ 191

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពនាទីព្រៃកោងកាងនិងបញ្ហាប្រឈមនៅក្នុងខេត្តចំនួន២

នៅថ្ងៃទី៧-៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំក្រុមការងារជំនាញ...
ចេញ​ផ្សាយ​ ៩ មេសា ២០២៦ 185

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំ​ក្រុមការងារ បន្តចុះពិនិត្យស្ថានភាពផលិតកម្មដំណាំស្ពៃក្ដោប និងការ៉ុត នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF) បានបន្តដឹកនាំក្រុមការងារអនុវត្តម្រោងថ្នាក់ខេត្តមណ្ឌលគិរី...
ចេញ​ផ្សាយ​ ៩ មេសា ២០២៦ 162

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញដឹកនាំគណៈប្រតិភូ ជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នាយ ពលទាហានយោធភូមិភាគទី៥ នៅខេត្តបាត់ដំបង

នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខា​ធិការ​តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំគណៈប្រតិភូ...
ចេញ​ផ្សាយ​ ៩ មេសា ២០២៦ 174

ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានដឹកនាំ ក្រុមការងារបច្ចេកទេសនាយកដ្ឋានបរិវត្តកម្មឌីជីថលជួបប្រជុំជាមួយក្រុមការងារបច្ចេកទេសនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ"

នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានដឹកនាំ ក្រុមការងារបច្ចេកទេសនាយកដ្ឋានបរិវត្តកម្មឌីជីថលជួបប្រជុំជាមួយក្រុមការងារបច្ចេកទេសនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី...
ចេញ​ផ្សាយ​ ៩ មេសា ២០២៦ 208

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ៥០០គីឡូក្រាម ស៊ុតទាចំនួន ៧៥០គ្រាប់ និងត្រីអណ្តែងចំនួន ៥០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ

នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ៥០០គីឡូក្រាម ស៊ុតទាចំនួន ៧៥០គ្រាប់...
ចេញ​ផ្សាយ​ ៨ មេសា ២០២៦ 340

តួនាទីរបស់និស្សិត និងយុវជន ក្នុងការបង្ការ ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងការឆ្លងមេរោគអេដស៍

កម្មវិធីអប់រំអំពីគ្រឿងញៀន និងជំងឺអេដស៍ សហការរៀបចំដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍...
ចេញ​ផ្សាយ​ ៨ មេសា ២០២៦ 304

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ បានដឹកនាំកិច្ចប្រជុំវាយតម្លៃ និងបញ្ចេញពូជពោតអ៊ីប្រ៊ីដ ចំនួន២ ប្រភេទ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការបញ្ចេញពូជដំណាំ ដើម្បីពិនិត្យ...
ចេញ​ផ្សាយ​ ៨ មេសា ២០២៦ 303

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុម​ការងារថ្នាក់ខេត្ត ចុះពិនិត្យស្ថានភាពផលិតកម្មកសិកម្ម រួមទាំង​បញ្ហាប្រឈមនានានៃការដាំបន្លែ នៅខេត្តមណ្ឌលគិរី

នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណ​ហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​នាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា បន្ទាប់ពីពិធីបើកសិក្ខាសា​លា​បណ្ដុះបណ្ដាលស្ដីពីទស្សនទានយេនឌ័រ...
ចេញ​ផ្សាយ​ ៨ មេសា ២០២៦ 296

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញជា​អធិ​ប​តីភាព​ក្នុងសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី «ទស្សនទាន​យេនឌ័រ ក្នុងការលើកកម្ពស់តួនាទីបុរស-ស្ត្រី» នៅខេត្តមណ្ឌលគិរី

នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយក​គម្រោង បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាបណ្ដុះ​បណ្ដាល​ស្ដីពី«ទស្សនទានយេនឌ័រ...
ចេញ​ផ្សាយ​ ៨ មេសា ២០២៦ 337

ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងផ្ដល់យោបល់លើអត្ថបទបកប្រែជាភាសាអង់គ្លេសនៃច្បាប់ស្ដីពីការគ្រប់គ្រងពូជដំណាំនិងសិទ្ធិអ្នកបង្កាត់ពូជដំណាំ

នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងផ្ដល់យោបល់លើអត្ថបទបកប្រែជាភាសាអង់គ្លេសនៃច្បាប់ស្ដីពីការគ្រប់គ្រងពូជដំណាំនិងសិទ្ធិអ្នកបង្កាត់ពូជដំណាំ...
ចេញ​ផ្សាយ​ ៨ មេសា ២០២៦ 331

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំធ្វើវិធានការអន្តរាគមន៍សម្រាប់ជំរុញផលិតកម្មកសិកម្ម និងកសិ-ឧស្សាហកម្មបន្លែ ពោត និងដំឡូងមី

នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំខាងលើ ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ៧ មេសា ២០២៦ 404

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំកិច្ច​ប្រជុំ​តម្រង់ទិសការងារដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ខេត្តកណ្តាល​ដើម្បី​បង្កើនប្រសិទ្ធភាពការងារបម្រើកសិករ

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹក​នាំ​កិច្ចប្រជុំជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់...