ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមប្រជុំពិភាក្សាការងារលើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន

ចេញ​ផ្សាយ​ ២៦ កុម្ភៈ ២០២៥ 276

នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមប្រជុំពិភាក្សាការងារលើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន តាមប្រព័ន្ធវីដេអូហ្សូម​(Zoom) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នៅក្នុងជំនួបនេះ​ ឯកឧត្តមរដ្ឋមន្ត្រី​ បានលេីកឡេីងពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ​ក្នុងវិស័យកសិកម្ម​ ព្រមទាំងបន្តពង្រឹ​ងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែជិតស្និទ្ធជាមួយប្រទេសផ្សេងៗទៀតនៅក្នុងក្របខណ្ឌអាស៊ាន។ តាមរយៈកិច្ចប្រជុំនេះ ក្រសួងកសិកម្មនៃប្រទេសទាំងពីរ​ កម្ពុជា-ហ្វីលីពីន​ បានព្រមព្រៀងគ្នាធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីលើការងារសាយតេស(CITES) និងត្រៀមរៀបចំធ្វើអនុស្សារណៈនៃការយោគយល់គ្នា(MoU) នាពេលឆាប់ៗខាងមុខនេះ។

បេីតាម​ ឯកឧត្តមរដ្ឋមន្ត្រី កម្ពុជានឹងរៀបចំធ្វើលិខិតជាផ្លូវការមួយ ផ្ញើទៅតាមរយៈស្ថានទូតហ្វីលីពីន​ ក្នុងគោលបំណងធ្វើកិច្ចសហប្រតិបត្តិការលេីការងារសាយតេសរវាងប្រទេសទាំងពីរ ដើម្បីអនុវត្តអនុសញ្ញាសាយតេសនេះប្រកបដោយប្រសិទ្ធភាព សំដៅការពារ និងអភិរក្ស​ប្រភេទសត្វ​ និងរុក្ខជាតិព្រៃកំពុងរងគ្រោះថ្នាក់នៃប្រទេសទាំងពីរ៕

Other News
ចេញ​ផ្សាយ​ ២៨ កុម្ភៈ ២០២៥ 31

ឯកឧត្ដមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំមន្រ្ដីជំនាញចុះពិនិត្យ ស្ថានភាពផលិតកម្មផ្លែឈើ បន្លែ និងសក្ដានុពលជំរុញការគាំទ្រ នៅខេត្តចំនួនពីរ

នៅថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៥ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្រ្ដីជំនាញ ចុះ​ពិនិត្យ​ស្ទាបស្ទង់ស្ថានភាពផលិតកម្មផ្លែឈើ...
ចេញ​ផ្សាយ​ ២៨ កុម្ភៈ ២០២៥ 107

ថ្នាក់ដឹកនាំក្រសួងកសិកម្មចុះពង្រឹងការគ្រប់គ្រងជី​ និងថ្នាំកសិកម្ម​ នៅខេត្តព្រៃវែង​ និងស្វាយរៀង

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម​ គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយ​ម្ចាស់ដេប៉ូជី...
ចេញ​ផ្សាយ​ ២៨ កុម្ភៈ ២០២៥ 108

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យផ្តល់​យោបល់ លើរបាយការណ៍ដំបូង ស្តីពី «ការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ​នៅកម្ពុជា»

នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ​ផ្តល់យោបល់ លើរបាយការណ៍ដំបូង...
ចេញ​ផ្សាយ​ ២៧ កុម្ភៈ ២០២៥ 193

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃពីដំណើរការខ្សែច្រវាក់ផលិតកម្មដំណាំម្រេច តម្លៃ និងទីផ្សារ នៅស្រុកកំពង់ត្រាច ខេត្តកំពត

នៅថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៧ កុម្ភៈ ២០២៥ 187

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបលោក​ Hendrik Gezienus MULDER នាយកប្រតិបត្តិធនាគារ​ស្ថាបនា​ ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយលោក​ Hendrik Gezienus MULDER នាយកប្រតិបត្តិធនាគារ​ស្ថាបនា​...
ចេញ​ផ្សាយ​ ២៦ កុម្ភៈ ២០២៥ 251

ក្រុមហ៊ុនផលិតជីសរីរាង្គ និងអាជីវករលក់ជី-ថ្នាំកសិកម្មនៅខេត្តកំពង់ស្ពឺ និងព្រះសីហនុ បង្ហាញចំណាប់អារម្មណ៍ និងការគាំទ្រចំពោះគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម

ក្រុមហ៊ុនផលិតជីសរីរាង្គ និងអាជីវករលក់ជី-ថ្នាំកសិកម្មនៅខេត្តកំពង់ស្ពឺ និងព្រះសីហនុ បង្ហាញចំណាប់អារម្មណ៍ និងការគាំទ្រចំពោះគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម
ចេញ​ផ្សាយ​ ២៦ កុម្ភៈ ២០២៥ 275

កូនផ្សោតកើតថ្មីទី៤ ប្រទះឃើញនៅចន្លោះអន្លង់កាំពី-ជ្រោយបន្ទាយ ខេត្តក្រចេះ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥!

កូនផ្សោតទើបកើតថ្មីមួយក្បាល មានអាយុប្រមាណ២ថ្ងៃ ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាល ជលផលនិងអង្គការ WWF វេលាម៉ោង១០:៣០នាទីរសៀល នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ២៦ កុម្ភៈ ២០២៥ 271

ឯកឧត្ត​មអនុរដ្ឋលេខាធិការ​ សៀក​ ឡេង​ អញ្ជេីញដឹកនាំក្រុមការងារចម្រុះ​ ចុះពិនិត្យចម្ការផ្លែមៀនតាង៉ែន ឬមៀនប៉ៃលិន នៅខេត្តឧត្តរមានជ័យ

នាព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ទីរកសិកម្មខេត្ត តំណាងមន្ទីរពាណិជ្ជកម្មខេត្ត...
ចេញ​ផ្សាយ​ ២៦ កុម្ភៈ ២០២៥ 277

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមប្រជុំពិភាក្សាការងារលើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន

នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមប្រជុំពិភាក្សាការងារលើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយ...
ចេញ​ផ្សាយ​ ២៦ កុម្ភៈ ២០២៥ 286

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជេីញជាអធិបតីក្នុងពិធីបើកបវេសនកាល​ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន​ ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម

នាព្រឹកថ្ងៃទី២៥​ ខែកុម្ភៈ ឆ្នាំ២០២៥​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជាអធិបតីក្នុងពិធីបើកបវេសនកាល​ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន​...
ចេញ​ផ្សាយ​ ២៥ កុម្ភៈ ២០២៥ 303

អាជីវករលក់ជី និងថ្នាំកសិកម្មខេត្តកំពត ស្វែងយល់អំពីគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម និងឥទ្ធិពលនៃការផ្សាយតាមបណ្តាញសង្គមចំពោះកសិករ

អាជីវករលក់ជី និងថ្នាំកសិកម្មខេត្តកំពត ស្វែងយល់អំពីគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម និងឥទ្ធិពលនៃការផ្សាយតាមបណ្តាញសង្គមចំពោះកសិករ
ចេញ​ផ្សាយ​ ២៤ កុម្ភៈ ២០២៥ 343

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា​ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសុីវិល

នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ជាមួយសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសុីវិល​...