ឯកឧត្តម គឹម សុន អញ្ជើញជួបសំណេះសំណាល និងណែនាំការងារដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនាយកដ្ឋាននីតិកម្មកសិកម្ម ។

ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២២ 15300

     រសៀលថ្ងៃអង្គារ ៥រោច ខែមិគសិរ ឆ្នាំខាង ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ  ឆ្នាំ២០២២ នៅសាលប្រជុំលឿងរាជ ( អគារតេជោសន្តិភាព ) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ មានរៀបចំពិធីជួន  ជួបសំណេះសំណាល និងណែនាំការងារដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនាយកដ្ឋាននីតិកម្មកសិកម្ម    ក្រោមអធិបតីភាព ឯកឧត្តម គឹម សុន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងដោយមានការ   អញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គលេខាធិការ លោកអគ្គលេខាធិការរង លោកប្រធាន   នាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន លោកប្រធានការិយាល័យ លោក.លោកស្រីអនុប្រធានការិយាល័យ និងមន្រ្តីនាយកដ្ឋាននីតិកម្មកសិកម្ម ។

ព័ត៌មានផ្សេងៗទៀត
slide 5 to 7 of 12