កម្ពុជា​អាច​សហប្រតិបត្តិការ​គ្នា​ក្នុង​វិស័យ​គ្រឿងយន្ត​កសិកម្ម​ជាមួយ​សាធារណរដ្ឋ​បេឡា​រុស

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 4519

ឯកឧត្តមរដ្ឋមន្ត្រីបាន​ឲ​ដឹងថា​កម្ពុជា ​អាចធ្វើ​ប្រតិបត្តិការ​ជាមួយ​សាធារណរដ្ឋ​បេឡា​រូស (Republic of Belarus) លើ​វិស័យ​គ្រឿងយន្ត​កសិកម្ម ​ការបណ្តុះបណ្តាលក្នុង​ផ្នែក​គ្រឿងយន្ត​កសិកម្ម​កែច្នៃ​ឈើ និង​ការអភិវឌ្ឍន៍​ធនធានមនុស្ស។ ឯកឧត្តមបាន​អះអាងថា​ មូលហេតុ​ដែល​យើង​អាចធ្វើ​សហប្រតិបត្តិការ​គ្នា​បាន ​គឺ​ដោយសារ​ប្រទេស​បេឡា​រូស ​ជា​ប្រទេសមួយ​ល្បីល្បាញ​ខាង​ផលិត​គ្រឿងយន្ត​កសិកម្ម ​និង​មាន​លក្ខណៈ​ស្រដៀង​គ្នា​ជាមួយ​ប្រទេស​កម្ពុជា​ផ្នែក​ព្រៃឈើ។

ឯកឧត្តមបណ្ឌិត ច​ន្ទ័ សារុន ​រដ្ឋមន្ត្រីក្រសួង​កសិកម្ម ​រុ​កា្ខ​ប្រមាញ់ ​និង​នេសាទ​ បាន​មានប្រសាសន៍ ​ក្នុងឱកាស​ជួបពិភាក្សា​ការងារ​ជាមួយ​លោក វ៉ា​លី​រី សា​ដូ​ខូ ( Valery Sadokho) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​បេឡា​រូស​ កាលពី​ព្រឹក​ថ្ងៃទី៧ ខែកក្កដា​ថា ​ក្រៅពី​ការ​សហប្រតិបត្តិការ​លើ​វិស័យ​ទាំងអស់​ខាងលើនេះ គឺ​យើង​អាច​ពិភាក្សាគ្នា​ផងដែរ ពីផលិតកម្ម​សិ​កម្ម​ និង​បសុព្យាបាល ​ដោយសារ​ប្រទេស​បេឡា​រូស​ផលិតកម្ម​កសិកម្ម​ សំខាន់បំផុត​នោះ​ គឺ​ការផលិត​ទឹកដោះគោ។

ក្រៅពី​ការលើកឡើង​ នូវ​សក្តានុពល​ នៃ​កិច្ច​សហការគ្នា ឯកឧត្តមបណ្ឌិត ​ច​ន្ទ័ សារុន​បាន​ជម្រាប ជូន​ឯកអគ្គរាជទូត ​ពី​ការរីកចម្រើន​នៃ​វិស័យ​កសិកម្ម​កម្ពុជា ​និង​ការកើនឡើង​របស់​ប្រជាកសិករ​កម្ពុជា​ ក្នុងការ​ប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម។ឯកឧត្តម ​បាន​មានប្រសាសន៍​បច្ចុប្បន្ននេះ​ និន្នាការ​នែ​ការប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម​របស់​ប្រជាកសិករ​កម្ពុជា ​មានកា​រ​កើនឡើង ​ដោយ​គ្រឿងយន្ត​កសិកម្ម ​ចំនួន៦០០០គ្រឿង ​និង​គោយន្ត១០ម៉ឺន​គ្រឿង។

ជាមួយគ្នា​នេះនោះ​យើង​មាន​អ្នកជំនាញ​គ្រឿងយន្ត​កសិកម្ម​ជាច្រើន​រុ​ប​មក ពី​អតីត​សហភាព​សួ​វៀត ​ហើយ​ក៏មាន​ជំនាញ​មួយចំនួន​ផង ដែរ​មកពី​ទីក្រុង​មីន​នៃ​ការ​សាធារណរដ្ឋ​បេឡា​រូស។ ជាមួយនឹង​ការសម្តែង ​នូវ​ការរីករាយ​ ដែល​បាន​បំពេញ​បេសកម្ម​ នៅ​កម្ពុជា​នោះ​ លោក​វ៉ា​លី​រី សា​ដូ​ខូ​ បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ថា ​សាធារណរដ្ឋ​បេឡា​រុស ​គឺ​ពឹងផ្អែក​ទៅលើ​វិស័យ​កសិកម្ម​ ក្នុងនោះមានដូចជា​ការផលិត​កម្ម​បសុព្យាបាល​ មាន​ដូច​ជាការ​ផលិត​ម្សៅ​ទឹកដោះគោ ដែល​អាច​ផលិត​ម្សៅ​ទឹកដោះគោ​ដែល​ក្នុង១ឆ្នាំ​ផលិតផល​ពី​ទឹកដោះគោ​មាន​ចំនួន១ពាន់​លាន​ដុ​លា្ល​រ​ នាំទៅ​កាន់​ប្រទេស​រុស្សី។

ក្រៅពីនោះ​គឺ​ផលិតផល​គ្រឿងយន្ត​កសិកម្ម​ ជាពិសេស​ត្រាក់ទ័រ​ ដែលមាន​តំ​ម្លៃ​សមរម្យ ហើយ​ងាយ​ប្រើប្រាស់ ​មាន​ភាពល្បីល្បាញ​ក្នុង​តំបន់​ដូចជា​រៀ​ត​ណា​ម ឡាវ​និង​កម្ពុជា។ លោក​បានលើកឡើង​ពី​សេចក្តីត្រូវការ​របស់​ប្រទេសមួយ​នេះ​ផងដែរ ​គឺ​ត្រី​សមុទ្រ ផ្លែឈើ​ និង​កៅស៊ូ​ផងដែរ។

គួររំលឹកថា នៅ​ចុងខែ​វិច្ឆិការ​ និង​ដើមខែ​ធ្នូ​ឆ្នាំ២០១១ខាងមុខនេះ ​ទូត​បេឡា​រូស​ និង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​មួយ​ នៅ​ទីក្រុង​ហូជីមិញ​ប្រទេស​វៀ​ណា​ម។ គោលបំណង​ដែល​លោក​វ៉ា​លី​រី​សា​ដូ​ខូ​មកជួប​ឯកឧត្ត​មបណ្ឌិត ច​ន្ទ័ ​សារុន ​ក្រៅពី​ការសិក្សា​ការងារ​នេះ ​គឺមាន​បំណង​អញ្ជើញឯកឧត្តម​រដ្ឋមន្ត្រី ​និង​មន្ត្រី​ជំនាញ ​ឲ​ចូលរួម​នៅក្នុង​ពិ​ពរ​ណ័​នោះ​ និង​ពិភាក្សា​ការងារ​ទាក់ទង ​ទៅនឹង​សហប្រតិបត្តិការ​ លើ​វិស័យ​គ្រឿងយន្ត​កសិកម្ម​ ការបណ្តុះបណ្តាល​ក្នុង​ផ្នែក គ្រឿងយន្ត​កសិកម្ម ​កែច្នៃ​ឈើ​ និង​ការអភិវឌ្ឍន៍​ធនធានមនុស្ស​ រវាង​ប្រទេស​ទាំងពីរ​ ​ហើយ​និង​ការជជែក​អំពី​ការចុះ​អនុស្សរណៈ(MOU)សម្រាប់​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម​ជាមួយគ្នា។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 438

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 500

កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 556

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម ឃ្លោកចំនួន ១០០គីឡូក្រាម និងស៊ុតទាចំនួន ១ ២៦០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 478

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ មិថុនា ២០២៦ 674

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល ទទួលជួបពិភាក្សាការងារ​ជា​មួយ លោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sunwah Group ដើម្បី​ពិនិត្យលទ្ធភាពសហប្រតិបត្តិការ និងការវិនិយោគរយៈពេលវែង​លើវិស័យកសិកម្ម

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 690

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា ដើម្បីគាំទ្រជីវភាពជនភៀសសឹក

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សហប្រធានទាំងពីររូបនៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 638

កូនក្តាមសេះចំនួនជាង៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅ​ខេត្ត​​កំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូន​សហគមន៍នេសាទ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្នុងពិធី «លែងកូនក្តាម​សេះ​ចំនួនជាង...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 654

ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 678

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញទទួលជួបជាមួយលោក George Zhang អគ្គលេខាធិការសមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជា

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញទទួលជួបលោក George Zhang អគ្គលេខាធិការ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 687

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំ​ដើម្បី​ពិនិត្យលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-នីការ៉ាហ្កា»

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំ នៅទីស្តីការក្រសួងពាណិជ្ជកម្ម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 706

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សហប្រធាន ២រូប នៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...