ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីចែកគោពូជជូនប្រជាកសិករក្រីក្រចំនួន៦៤គ្រួសារ

ចេញ​ផ្សាយ​ ៧ វិច្ឆិកា ២០១៨ 3988

នៅភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំនាព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីចែកគោពូជជូនប្រជាកសិករក្រីក្រចំនួន៦៤គ្រួសារ ដើម្បីយកទៅចិញ្ចឹម ដែលគោពូជទាំងអស់ជាអំណោយរបស់អង្គការ Muslim Aid។ ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំ ឯកឧត្ដម លោកជំទាវថ្នាក់ដឹកនាំក្រសួង លោកខៃ រ៉ូលហាហ្វីស នាយកអង្គការ Muslim Aid សមាជិក សមាជិកានិងបងប្អូនប្រជាពលរដ្ឋអ្នកទទួលផលក៏បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំក្រសួង និងឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករឭកដ៏ជ្រាលជ្រៅពីសំណាក់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ដែលសម្តេចទាំងពីរសូមជូនពរបវរប្រសើរចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ និងបងប្អូនជនរួមជាតិទាំងអស់សូមទទួលនូវពរជ័យទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។
យោងតាមសេចក្តីរាយការណ៍របស់ អង្គការ Muslim Aid បានបញ្ជាក់ឲ្យដឹងថាគម្រោងរបស់អង្គការ Muslim Aid នៅកម្ពុជា បានចាប់ដំណើរសកម្មភាពរបស់ខ្លួនចាប់តាំងពីឆ្នាំ២០០៧មកម៉្លេះ ។ ដោយឡែកចំពោះគម្រោងកម្មវិធីចែកគោនាថ្ងៃនេះ គឺជាគម្រោងកម្មវិធីថ្មី ដែលមានរយៈពេល៣ឆ្នាំ គឺ២០១៨-២០២១ ដែលត្រូវអនុវត្តក្នុងភូមិចំនួន៣០ ក្នុងស្រុកកំពង់ត្រឡាច នោងស្រុករលាប្អៀរ និងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលមានកសិករក្រីក្រចំនួន ៦០៥ គ្រួសារននឺងទទួលផលពីគម្រោងដោយត្រង់ និងដោយប្រយោលប្រមាណ ៤៩១៥០ គ្រួសារ។ ការចែកគោជូនប្រជាជននាថ្ងៃនេះគឺជាកម្មវិធីទី២ ដែលចែកគោជូនចំនួន១២៨ ក្បាល ជូនប្រជាជនចំនួន៦៤គ្រួសារ ដោយគ្រួសារនីមួយៗទទួលបានគោពីរក្បាល ញីមួយ និងឈ្នោលមួយ (ចែកជូន១ក្បាល និង១ក្បាលទៀតធ្វើការប្រវ៉ាស់គ្នា) ដោយឡែកកម្មវិធីទី១ គឺបានប្រព្រឹត្យនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ ដែលបានចែកគោចំនួន ១១២ក្បាល ជូនប្រជាកសិករក្រីក្រចំនួន ៥៦គ្រួសារ មកពី១២ភូមិ ក្នុង៤ឃុំ ក្នុងស្រុកកំពង់ត្រឡាច ក្រោមអធិបតីភាពលោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ហើយក្នុងអំឡុងខែធ្នូខាងមុខ អង្គការ នឹងធ្វើការបែងចែក៤០ គ្រួសារបន្ថែមថែមទៀត សរុបទាំង ៣លើកមានចំនួន១៦០គ្រួសារ។ បើយោងតាមលក្ខខ័ណ្ឌរបស់អង្គការនេះ ការចែកជូនគោជូនប្រជាកសិករគឺបានផ្តល់អាទិភាពទៅលើ៖១/ស្រ្តីដឹកនាំគ្រួសារមានលទ្ធភាពតិចតួចក្នុងការទទួលបានទ្រព្យសម្បត្តិ ២/គ្រួសារមានជនពិការនិងត្រូវចុះឈ្មោះជាជនក្រីក្រ
៣/គ្រួសាររបស់ជនជាតិដើមភាគស 
៤/គ្រួសារមានជនជាតិភាគតិចដែលមានទ្រព្យសម្បត្តិតិចតួច ជាជនជាតិខ្មែរឥស្លាម។ តាមការបញ្ជាក់របស់លោកនាយកអង្គការនេះឲ្យដឹងថាមុនចែកជូនគោយកទៅ ចិញ្ចឹមអង្គការនេះបានធ្វើការបណ្តុះបណ្តាលបច្ចេកទេសជាមូលដ្ឋានដល់ប្រជាកសិករដើម្បីធានាថាពួកគាត់ចេះមើលថែរក្សាសត្វបានល្អទាំងការផ្តល់ចំណី ការការពារ និងព្យាបាលជំងឺ។ 
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងនូវការកោតសរសើរនិង អំណរគុណ និងបានវាយតម្លៃយ៉ាងខ្ពស់ចំពោះអង្គការ Muslim Aid ដែលបានផ្តល់ជំនួយសប្បុរសជាពូជគោដល់ប្រជាកសិករក្រីក្រ និងបានស្នើសុំអង្គការពិនិត្យលទ្ធភាពពង្រីកកម្មវិធីគម្រោងឲ្យបានច្រើនបន្ថែមទៀតនៅតាមតំបន់ ឬខេត្តមានបងប្អូនជនជាតិឥស្ថាមរស់នៅច្រើនប្រយោជន៍ដើម្បីកាត់បន្ថយភាពក្រីក្រ និងបានសំណូមពរឲ្យបងប្អូនប្រជាកសិករដែលទទួលបានគោនាថ្ងៃនេះ សូមយកចិត្តទុកដាក់មើលថែរក្សា គង់វង្ស និងទទួលបានការរីកចម្រើនបានល្អប្រសើរដើម្បីជាប្រយោជន៍ក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ។ ទន្ទឹមនឹងនេះបានស្នើដល់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំងឲ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយឧបត្ថម្ភផ្តល់សេវាបច្ចេកទេស លើការថែទាំសុខភាពសត្វ និងការបង្កាត់ពូជសិប្បនិមិត្តជូនដល់ប្រជាកសិករដែលទទួលបានគោនាថ្ងៃនេះ ដើម្បីលើកកម្ពស់ក្នុងការបង្កើនចំណូលរបស់កសិករបន្ថែមទៀត ហើយទន្ទឹមនឹងនេះ ឯកឧត្តម ។បានស្នើសុំអង្គការពិនិត្យលទ្ធភាពពង្រីកកម្មវិធីគម្រោងឲ្យបានច្រើនបន្ថែមទៀតទៅកាន់តំបន់ផ្សេងទៀត។

Other News
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 353

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 380

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 817

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 889

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 962

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 887

យុទ្ធនាការផ្សព្វផ្សាយដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 971

អបអរសាទរការអនុញ្ញាតការនាំចេញសំបុកត្រចៀកកាំកម្ពុជាជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន 🇰🇭🤝🇨🇳

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co.,Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ ការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 908

កម្ពុជា-ហ្វីលីពីន រៀបចំវេទិកាផ្គូផ្គងធុរកិច្ចជំរុញការនាំចេញផលិតផលកសិកម្ម​កម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន 🇰🇭🤝🇵🇭

​នៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងវិស័យឯកជនកម្ពុជាចូលរួមក្នុង “វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 980

យុទ្ធនាការផ្សព្វផ្សាយចែកខិតបណ្ណដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅខេត្តសៀមរាប

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងារអនុវត្តគម្រោង (EMPOWER) ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាបបានដឹកនាំក្រុមការងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1244

កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1417

ឯកឧត្តម ស្រី វុឌ្ឍី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ពិភាក្សា​ដោះស្រាយបញ្ហាប្រឈម និងពន្លឿនការផ្សព្វផ្សាយព័ត៌មាន​គម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងា​រ​អនុវត្ត​គម្រោង EMPOWER ប្រចាំក្រុងសិរីសោភ័ណ...