នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តមវេងសាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចូសរួមបើកសិក្ខាសាលាស្តីពីគ្រាប់ពូជដំណាំគ្មានព្រំដែន "Seeds without Borders" ដែលផ្តោតលើកិច្ចសហប្រតិបត្តិការថ្នាក់តំបន់សម្រាប់ការចែករំលែកពូជដំណាំ និងពិនិត្យវឌ្ឍនៈភាពនៃកិច្ចព្រមព្រៀងគ្រាប់ពូជដំណាំអាស៊ីខាងត្បូង"South Asia Seed Policy Agreement" នៅសណ្ធាគារបុរីអង្គរ ខេត្តសៀមរាប។
សូមបញ្ជាក់ថាកិច្ចព្រមព្រៀងនេះនិងជម្រុញអោយមានការស្រាវជ្រាវ ផលិត និងចែករំលែកគ្រាប់ពូជដំណាំដែលអាចធននិង ទឹកជំនុន ភាពរាំងស្ងួត និងដីដែលមានជាតិអំបិលខ្ពស់។ នេះជាការសហការណ៍ដ៏មានអត្ថប្រយោជន៍សំខាន់សម្រាប់បន្តកាអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា និងបង្កើនបរិមានផលិតផលសម្រាប់ប្រជាកសិករ ដែលអាចឈានទៅបង្កើនការនាំចេញទៅក្រៅប្រទេស។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏កំពុងពិភាក្សាជាមួយប្រទេសឥណ្ឌា បង់ក្លាដេស និងនេប៉ាល់ លើកិច្ចព្រមព្រៀងទទួលស្គាល់គុណភាពគ្រាប់ពូជដំណាំរវាងប្រទេស និងបន្ថែមពូជដំណាំ។