កិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យលើវឌ្ឍនភាព បញ្ហាប្រឈម យុទ្ធសាស្រ្ត និងការធ្វើកំណែទម្រង់លើវិស័យកសិកម្មក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ចេញ​ផ្សាយ​ ១១ មិថុនា ២០១៨ 4171

ព្រឹកថ្ងៃសៅរ៍១១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងបានរៀបចំកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យលើវឌ្ឍនភាព បញ្ហាប្រឈម យុទ្ធសាស្រ្ត និងការធ្វើកំណែទម្រង់លើវិស័យកសិកម្មក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ ជាអនុរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សាក្រសួង ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំស្ថាប័ននានាក្រោមឱវាទក្រសួង លោក លោកស្រីជាមន្ត្រីរាជការប្រមាណជា ៥០០ នាក់។
ជាកិច្ចចាប់ផ្តើមឯកឧត្តមស្រី វុឌ្ឍី អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីទី១- វឌ្ឍនភាពនៃវិស័យកសិកម្ម ទី២- បញ្ហាប្រឈមដែលបានជួបប្រទះក្នុងការអនុវត្តជាក់ស្តែង ទី៣- ការធ្វើកំណែទម្រង់ក្នុងវិស័យកសិកម្ម និងទី៤-គោលនយោបាយនិងផែនការអនុវត្តបន្តក្នុងនោះមានគោលនយោបាយនៃការធ្វើទំនើបកម្មកសិកម្ម សមស្របទៅតាមនិន្នាការនៃកំណើនសេដ្ឋកិច្ច បម្រែបម្រួលអាកាសធាតុ និងតម្រូវការទីផ្សារទាំងក្នុងនិងក្រៅសុ្រក ផែនការជំរុញ គាំទ្រ និងលើកទឹកចិត្តដល់ការវិនិយោគលើការផលិត និងកែច្នៃគ្រប់ជ្រុងជ្រោយ ផែនការកំណត់តំបន់ដាំដុះឲ្យបានសមស្របតាមស្ថានភាព គុណភាពដី លក្ខខណ្ឌអំណោយផលទឹក និងរចនាសម័្ពន្ធដឹកជញ្ជូន ស្តុកទុក និងកែច្នៃ។
ឆ្លៀតយកឱកាសដ៏មានតម្លៃនេះ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអង្គភាពជំនាញក្រោមឱវាទ មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ដែលបានខិតខំយកចិត្តទុកដាក់យកអស់ស្មារតីទទួលខុសត្រូវបំពេញតួនាទីនិងភារកិច្ចដែលថ្នាក់ដឹកនាំក្រសួង ក៏ដូចជារាជរដ្ឋាភិបាលបានប្រគល់ជូនទទួលបានលទ្ធផលគួរជាទីមោទនៈ។ ទន្ទឹមនិងសមិទ្ធភាពដ៏ធំធេងដែលទទួលបានកន្លងមក វិស័យកសិកម្មនៅមានបញ្ហាប្រឈមជាច្រើនដែលទាមទារឲ្យមានការដោះស្រាយ និងធ្វើកំណែទម្រង់លើគ្រប់អនុវិស័យឲ្យបានល្អប្រសើរ មានប្រសិទ្ធភាព ប្រសិទ្ធផល និងទាន់ពេលវេលា ឆ្លើយតបតាមតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ កំណែលម្អកម្រិតជីវភាព កាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាកស្រុក ជាពិសសសមស្របតាមនិន្នាការនៃតម្រូវការទីផ្សារកសិផលដែលមានគុណភាព សុវត្ថិភាព និងស្តង់ដារ របស់ទីផ្សារនាំចូល។ ទាក់ទងនិងបញ្ហានេះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍សំខាន់ជូនថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទឲ្យយកចិត្តទុកដាក់ទ្វេរឡើងថែមទៀតក្នុងការបំពេញការងារ ក្នុងនោះមានអនុវិស័យកសិកម្ម(ការដាំដុះដំណាំ) គឺត្រូវធ្វើឲ្យបានល្អប្រសើរតាមការអនុវត្តកសិកម្មតាមកិច្ចសន្យា ការអនុវត្តកសិកម្មល្អ (Good Agricultural Practices) ការកំណត់តំបន់ដាំដុះ ការផលិតពូជសុទ្ធល្អ ការលើកទឹកចិត្តដល់ការវិនិយោគលើការផលិត ការកែច្នៃ វេចខ្ចប់ និងនាំចេញ។ បង្កើនកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មឲ្យមានការរីកចម្រើនថែមទៀត ធានាបាននូវកំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង។ ត្រូវបង្កើនការងារស្រាវជ្រាវ ផ្សព្វផ្សាយ និងលើកកម្ពស់ការងារគ្រប់គ្រងស្ថានីយ មជ្ឈមណ្ឌល កន្លែងពិសោធន៍ឲ្យមានសកម្មភាពឡើងវិញ ដើម្បីបំពេញតួនាទីជាអ្នកផលិតពូជសុទ្ធល្អ ផ្សព្វផ្សាយ និងបណ្តុះបណ្តាល។ ពង្រឹងនិងពង្រីកការអនុវត្តបច្ចេកទេសគ្រឿងយន្តកសិកម្មធានាបានគុណភាព សុវត្ថិភាព និងសមស្របទៅតាមលទ្ធភាពរបស់អ្នកប្រើប្រាស់។ ចំពោះអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ អគ្គនាយកដ្ឋានត្រូវយកចិត្តទុកដាន់លើការផលិតដំណាំចំណីសត្វបំពេញបង្គ្រប់តម្រូវការក្នុងស្រុក កាត់បន្ថយការនាំចូល។ ពង្រឹងនិងពង្រីកការផ្សព្វផ្សាយការអនុវត្តផលិតកម្មសត្វល្អ(Good Animal Husbandry Practice, GHP) និងច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ អនុក្រឹត្យ និងសេចក្តីប្រកាសក្រោមច្បាប់ឲ្យមានប្រសិទ្ធភាព។ ពង្រឹងនិងពង្រីកការត្រួតពិនិត្យសុខភាពសត្វ គុណភាពនិងសុវត្ថិភាពសាច់ និងផលិតផលសត្វ ដើម្បីធានាបានសុវត្ថិភាព សុខភាពសាធារណៈ។ ចំពោះវិស័យជលផលនិងព្រៃឈើ ឯកឧត្តមរដ្ឋមន្រ្តីបានជូនមតិឲ្យថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ ត្រូវខិតខំធ្វើកំណែទម្រង់វិស័យទាំងពីរនេះដូចជាកំណែទម្រង់ច្បាប់ ការគ្រប់គ្រងនិងអនុវត្តច្បាប់ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្រ្ត ជាពិសេសផ្តល់ជូនអគ្គលេខាធិការ ធ្វើការពិនិត្យ និងពិភាក្សាគ្នាឲ្យបានល្អិតល្អន់ ដើម្បីដាក់ស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ក្នុងការបង្កើតរាជបណ្ឌិតវិទ្យាសាស្រ្តកសិកម្ម ។ លើកកម្ពស់លើការគ្រប់គ្រងការផលិត ការកៃច្នៃ និងនាំចេញ ខិតខំនិងយកស្មារតីទទួលខុសត្រូវទប់ស្តាត់នូវរាល់បទល្មើសឲ្យមានប្រសិទ្ធភាព។ ត្រូវយកចិត្តទុកដាក់អភិវឌ្ឍសហគមន៍តាមរយៈការបង្កើតមុខរបរថ្មី ដើម្បីបង្កើនប្រាក់ចំណូលសហគមន៍ កាត់បន្ថយការពឹងផ្អែកលើផល និងអនុផលធនធានធម្មជាតិ។ ជារួមអនុវិស័យទាំងអស់ត្រូវបន្តពង្រឹងនិងពង្រីកការប្រើប្រាស់ ការផ្សព្វផ្សាយព័ត៌មានវិទ្យាឲ្យបានត្រឹមត្រូវច្បាស់លាស់ មានប្រសិទ្ធភាព និងទាន់ពេលវេលា
ក្នុងការឆ្លើយតប ទៅនឹងសេចក្តីត្រូវការរាល់បញ្ហាប្រឈមដែលទាក់ទងនិងវិស័យកសិកម្មជូនប្រជាកសិករ។
អង្គប្រជុំបានបញ្ចប់ដោយទទួលបានលទ្ធផលគួរជាទីពេញចិត្ត ដោយឈរលើស្មារតីសាមគ្គីភាព សហការ និងភាពទទួលខុសត្រូវខ្ពស់។

Other News
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 137

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និង​ឯកឧត្តមរដ្ឋមន្រ្តី​ Francisco P.Tiu Laurel Jr. នៃសារធារណរដ្ឋហ្វីលីពីន ព្រមទាំងប្រតិភូអមដំណើរ​ អញ្ជើញចូលរួមទស្សនាស្តង់ផលិតផលកសិកម្ម​ ក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26)

ទិដ្ឋភាព ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និង​ឯកឧត្តមរដ្ឋមន្រ្តី​ Francisco P.Tiu Laurel Jr. នៃសារធារណរដ្ឋហ្វីលីពីន ព្រមទាំងប្រតិភូអមដំណើរ​ អញ្ជើញចូលរួមទស្សនាស្តង់ផលិតផលកសិកម្ម​...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 175

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញអមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបជាមួយ​ ឯកឧត្តម Francisco P.Tiu Laurel Jr. ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ

នាថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញអម​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 224

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជáž...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 203

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ!

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ! ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 211

លោកបណ្ឌិត កែ មុន្ធីវុធ «ការនាំចេញផលិតផលកសិកម្មកម្ពុជាចូលទីផ្សារក្រៅប្រទេស បង្ហាញពីសុវត្ថិភាពចំណីអាហារដែលកម្ពុជាប្រកាន់ខ្ជាប់បានតាមស្តង់ដារ»

លោកបណ្ឌិត ថ្លែងបែបនេះក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 230

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដំឡើងទ្រុងមាន់ ជូនគ្រួសារទទួលផលពីគម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 206

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​(EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 361

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 327

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 324

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 337

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 354

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...