-កម្មវិធីទី០៣÷
ចេញពីឃុំរកា ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើដំណើរមកពិនិត្យសិប្បកម្មភ្ញាស់ស៊ុតទា របស់លោក ចុងជន នៅភូមិស្នាយភ្លើង ឃុំព្រៃព្នៅ។ លោកចុង ជន បានឲ្យដឹងថាគាត់ប្រកាន់យករបរភ្ញាស់ស៊ុតទានេះជាង ១០ឆ្នាំមកហើយ ដោយមានការរីកចម្រើនជាបន្តបន្ទាប់រហូតមកទល់បច្ចុប្បន្មអាចភ្ញាស់ ស៊ុតបាន ៥ម៉ឺនកូនក្នុងរយ:ពេល ៣ថ្ងៃ ក្នុង១ខែបញ្ចេញកូនលក់ឲ្យកសិករជា ៥០កូន កូនទាញី ១៥០០-១៨០០រៀល/ក្បាល ហើយក្នុង ១ឆ្នាំ អាចរកចំណូលបានពី១៨ពាន់ ទៅ ២ម៉ឺនដុល្លារ ។ សូមជម្រាបជូនថាខេត្តព្រៃវែងក្រៅពីដំណាំស្រូវ ផលិតកម្មសត្វ ពិសេសផលិតកម្មទាយកស៊ុតមានសក្តានុពលយ៉ាងខ្លាំង ជាក់ស្តែងទូទាំងខេត្តមានកសិដ្ឋានចិញ្ចឹមទាយលស៊ុត ១៣៧កន្លែង សរុបមេទាជាង ២លានក្បាល។ ផលិតផលស៊ុត មួយផ្នែកធំដែលផ្គត់ផ្គង់ទៅឲ្យទីផ្សាររាជធានីភ្នំពេញនាពេលបច្ចុប្បន្នគឺជាផលិតផលស៊ុតចេញពីខេត្តព្រៃវែង។
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្តសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំ ប្រឹងប្រែលើមុខរបរដ៏សំខាន់ដែលអាចជួយបង្កើតចំណូលឲ្យដល់គ្រួសារ និងជាពិសេសចំណូលដ៏ខ្ពស់ដែលលោកពូ ចុង ជន ទទួលបាន ពិតជាបានសម្រេចតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៥០ ដែលចង់ឲ្យប្រជាជលយើងម្នាក់ៗមានចំណូល ១ម៉ឺន ទៅ ១,៥ ម៉ឺនដុល្លារ។ ទាក់ទងការងារបច្ចេកទេស ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយមន្ទីរចុះជួយផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹម ពិសេសការការពារជំងឺ និងការធ្វើជីវសុវត្ថិភាពនៅកន្លែងចិញ្ចឹម ដេប៉ូចែកចាយចំណី និងកន្លែងភ្ញាស់កូន ដើម្បីកាត់បន្ថយហានីភ័យដែលអាចកើតមានឡើង។