Other News
នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ មន្រ្តីកសិកម្មឃុំស្រែក្នុង ស្រុកជុំគិរី ខេត្ដកំពត ឈ្មោះ អេង វ៉ាន់នីម បានសហការជាមួយមន្រ្តីកសិកម្មឃុំស្រែចែង ចូលរួមពិនិត្យមើលគុណភាពស្រូវ និងសម្របសម្រួលទីផ្សារស្រូវផ្ការំដួលរបស់កសិកររស់នៅក្នុងភូមិព្រៃវែង ១២គ្រួសារ ចំនួន ១៦តោន (ស្រូវល្អ) ក្នុងតម្លៃ ៨៨០៛/គីឡូក្រាម (ស្រូវសើម) ដោយលក់ឱ្យឈ្មួញកណ្តាលចុះមកប្រមូលទិញ៕