Other News
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា ការប្រមូលផលនៅរដូវបុណ្យចូលឆ្នាំចិន-វៀតណាម មានផលវិបាកច្រើន ដោយសារមិនមានកម្មករធ្វើការ ហើយការបញ្ជាទិញពីវៀតណាមក៏មានការថយចុះផងដែរ។ ប៉ុន្តែឯកឧត្តមគូសបញ្ជាក់ថា ក្រុមការងារបានត្រៀមថវិការួចជាស្រេច ដើម្បីទិញស្រូវប្រជាកសិករនៅរដូវបុណ្យទាននោះ។ ឯកឧត្តមបានថ្លែងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង» នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥៕