មន្រ្តីកសិកម្មឃុំ នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ សម្របសម្រួលទីផ្សារ​ស្រូវ​សែន​​ក្រអូប​ជូនកសិករក្នុងឃុំមួយចំនួន​នៅតំបន់នោះ ​ទៅកាន់រោងម៉ាស៊ីន​ស្រូវ

ចេញ​ផ្សាយ​ ២៨ កញ្ញា ២០២៤ 508

នៅក្នុងការប្រមូលផលស្រូវដើមរដូវវស្សា ឆ្នាំ២០២៤ មន្រ្តីកសិកម្មឃុំ​ស្វាយចចឹប សហការជាមួយមន្រ្តីកសិកម្មឃុំពោធិ៍អង្ក្រង និងឃុំកាត់ភ្លុក​ស្រុក​​បរសេដ្ឋ ខេត្តកំពង់ស្ពឺ បានធ្វើការសម្របសម្រួលទីផ្សារស្រូវសែន​ក្រអូបជូនកសិករនៅឃុំស្វាយចចឹប ទៅកាន់រោងម៉ាស៊ីនខ្មែរហ្វូត។

ជាលទ្ធផលនៃការសម្របសម្រួលទីផ្សារ មានកសិករចំនួន៦៧គ្រួសារ មកពី៩ភូមិ រួមមាន ភូមិចេក ភូមិចចឹប ភូមិអណ្តូងល្វា ភូមិត្រពាំងខ្ទុំ ភូមិត្រពាំងធ្លក ភូមិពពូល ភូមិសង្កែលាក់ ភូមិពង្រ និងភូមិត្រយឹង។ ចំណែក ស្រូវបាននាំចេញទៅរោងម៉ាស៊ីនមានចំនួនជាង ១៨៤​ ៣០៨គីឡូក្រាម ចំណែកតម្លៃស្រូវកសិករទទួលបាន នៅខាងស្វាយចចឹបចន្លោះគឺពី ១ ២៥០៛ ទៅ ១ ៣៥០៛ ក្នុង១គីឡូក្រាម។

គួរបញ្ជាក់ថា កសិករនៅតំបន់នោះបានសម្តែងការត្រេកអរជាខ្លាំង ចំពោះមន្រ្តីកសិកម្មឃុំក្នុងការជួយសម្របសម្រួលទីផ្សារ និងជួយឱ្យ​កសិករ​លក់ស្រូវបានតម្លៃថ្លៃសមរម្យជាងមុន និងពុំមានការក្រឡុកតម្លៃ។ កសិករបានស្នើឱ្យមន្រ្តីកសិកម្មឃុំជួយចុះសម្របសម្រួលស្រូវគ្រប់រដូវជូនកសិកររាល់ឆ្នាំ។

កសិករយល់ច្បាស់ថា ការផលិតស្រូវដោយប្រើពូជសុទ្ធ និងសហការគ្នាដើម្បីផលិតលក់ជូនរោងម៉ាស៊ីន ធ្វើឱ្យស្រូវមានតម្លៃល្អ និងមានស្ថិរភាព។ បន្ថែមពីលើនេះ កសិករកាន់តែមានទំនុកចិត្ត​ក្នុងការចូលរួម​ផលិតរួម និងលក់ស្រូវរួមគ្នា តាមគោលការណ៍ក្រុមសមកាលកម្ម ដោយមានការសម្របសម្រួលពីមន្រ្តីកសិកម្មឃុំ៕

Other News
ចេញ​ផ្សាយ​ ០៩ តុលា ២០២៤ 168

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលការងារជាមួយអាជ្ញាធរស្រុក ក្រុមការងារភូមិ-ឃុំ នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី០៩​ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលការងារជាមួយអាជ្ញាធរស្រុក...
ចេញ​ផ្សាយ​ ០៩ តុលា ២០២៤ 156

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជេីញចូលរួមចុះទស្សនកិច្ច តំបន់អភិវឌ្ឍន៍ បឹងជង្រុកតេជោឈ្នះឈ្នះ ខេត្តបន្ទាយមានជ័យ

នៅល្ងាចថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជេីញចូលរួមចុះទស្សនកិច្ច តំបន់អភិវឌ្ឍន៍ បឹងជង្រុកតេជោឈ្នះឈ្នះ ខេត្តបន្ទាយមានជ័យ ។
ចេញ​ផ្សាយ​ ០៩ តុលា ២០២៤ 145

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជេីញជួបសំណេះសំណាលការងារ​ជាមួយអាជ្ញាធរក្រុង​ ក្រុមការងារភូមិ-សង្កាត់​ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

នៅរសៀលថ្ងៃទី០៨​ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជេីញជួបសំណេះសំណាលការងារ​ជាមួយអាជ្ញាធរក្រុង​...
ចេញ​ផ្សាយ​ ០៩ តុលា ២០២៤ 150

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលការងារជាមួយអាជ្ញាធរស្រុក ក្រុមការងារភូមិ-ឃុំ នៅស្រុកម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី០៨​ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលការងារជាមួយអាជ្ញាធរស្រុក...
ចេញ​ផ្សាយ​ ០៨ តុលា ២០២៤ 191

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន បានដឹកនាំយកអំណោយកូនត្រី និងមេពូជ មកប្រគល់ជូនរដ្ឋបាលស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំយកអំណោយកូនត្រី និងមេពូជ ដែលជាអំណោយឯកឧត្ដមរដ្ឋមន្ត្រី ឌិត...
ចេញ​ផ្សាយ​ ០៧ តុលា ២០២៤ 248

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន 102 Farm Group

នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន...
ចេញ​ផ្សាយ​ ០៤ តុលា ២០២៤ 434

«ស្ថានភាពថ្លៃស្រូវនៅខេត្តបាត់ដំបង និងពោធិ៍សាត់ ដែលបានវិលមករកសភាពធម្មតា និងអាចគ្រប់គ្រងបាន»

គិតត្រឹមថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤នេះ ស្ថានភាពថ្លៃស្រូវនៅខេត្តបាត់ដំបង និងពោធិ៍សាត់ បានវិលមករកសភាពធម្មតា និងអាចគ្រប់គ្រងបាន។ លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ...
ចេញ​ផ្សាយ​ ០៤ តុលា ២០២៤ 381

អនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ

ថ្ងៃព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤
ចេញ​ផ្សាយ​ ០៤ តុលា ២០២៤ 386

អនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ

ថ្ងៃពុធ ១៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤
ចេញ​ផ្សាយ​ ០៤ តុលា ២០២៤ 353

អនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ

ថ្ងៃអង្គារ ១៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤
ចេញ​ផ្សាយ​ ០៤ តុលា ២០២៤ 370

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្របសម្រួលឱ្យមានរោងម៉ាសុីនកិនស្រូវធំៗមួយចំនួន នៅរង់ចាំទិញស្រូវពីប្រជាកសិករយើងដែលត្រូវការលក់បន្ទាន់ក្នុងពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ

ប្រសិនបងប្អូនប្រជាកសិករត្រូវការជំនួយបន្ថែម សូមទាក់ទងទៅកាន់លេខទូរសព្ទ 1289 ឬទាក់ទងទៅមន្ត្រីកសិកម្មនៅឃុំ ឬស្រុករបស់បងប្អូន ដែលមានលេខទូរសព្ទនៅក្នុងបញ្ជីនេះ៖ https://...
ចេញ​ផ្សាយ​ ៣០ កញ្ញា ២០២៤ 461

ក្រសួងកសិកម្មបញ្ជាក់ពីស្ថានភាពថ្លៃស្រូវ និងអំពាវនាវដល់ប្រជាកសិករ ឱ្យប្រុងប្រយ័ត្នពីការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីតម្លៃស្រូវ

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវឱ្យប្រជាកសិករមិនត្រូវភ័យខ្លាចពីព័ត៌មានទាំងចាស់និងថ្មី...