Other News
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការសួនបច្ចេកវិទ្យាកសិកម្ម នៅខេត្តមណ្ឌលគិរី ===================== នាព្រឹកថ្ងៃព្រហស្បតិ៍ ០៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចូលរួមពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សួនបច្ចេកវិទ្យាកសិកម្ម នៃគម្រោង CE SAIN ដោយមានការចូលរួមពី ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងលោកជំទាវ និងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី។ មជ្ឈមណ្ឌលនេះបានទទួលការឧបត្ថម្ភពី USAID ហើយនឹងជួយផ្តល់ដល់កសិករនូវបច្ចេកទេសកសិកម្មទំនើបដែលគោរពបរិស្ថាន ផ្តល់គុណភាព និងជួយបណ្ដុះបណ្តាលនិសិ្សតឱ្យស្គាល់ការងារកសិកម្មជាក់ស្តែង៕