Other News
នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារ ប្រជុំពិភាក្សាការងាររៀបចំពិធីតាំងពិព័រណ៍ផលិតផលកសិកម្ម នៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៤ ដែលកិច្ចប្រជុំនេះធ្វើឡើង នៅមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ស្ពឺ។
នាឱកាសនោះក្រុមការងារក៏បានអញ្ជើញចុះទៅពិនិត្យដល់ទីតាំង ដែលត្រៀមរៀបចំពិធីតាំងពិព័រណ៍ផលិតផលកសិកម្ម នៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលពិធីនោះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ នៅទីព្រះស្រែ ក្នុងបរិវេណមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ ៕