ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាស្ដីពី «ការប៉ាន់ស្មានទិន្នផលប្រចាំឆ្នាំ២០២៥ និងថ្លៃដើមផលិតកម្ម​ស្វាយចន្ទី»

ចេញ​ផ្សាយ​ ០៩ មេសា ២០២៥ 1412

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាស្ដីពី «ការប៉ាន់ស្មានទិន្នផលប្រចាំឆ្នាំ២០២៥ និងថ្លៃដើមផលិតកម្ម​ស្វាយចន្ទី»
======================
នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមប្រជុំអន្តរក្រសួង ជាមួយនឹងក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងតំណាង​អគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធ ព្រមទាំងសមាគមសហព័ន្ធស្វាយចន្ទី ជាច្រើនរូបទៀត ដើម្បីពិនិត្យពិភាក្សាទៅលើ «ការប៉ាន់ស្មានទិន្នផលប្រចាំ​ឆ្នាំ២០២៥ និង​ថ្លៃ​ដើមផលិតកម្មស្វាយចន្ទី» ដែលកិច្ចប្រជុំរៀបចំធ្វើឡើង​នៅទីស្តីការ ក្រសួងពាណិជកម្ម។
កិច្ចប្រជុំដឹកនាំដោយ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួង​ពាណិជ្ជកម្ម ដែលកិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងស្វែងរក​ទិន្នន័យ​ពិតប្រាកដមួយ យកមកវិភាគសេដ្ឋកិច្ចទាក់ទងនឹង​ខ្សែច្រវាក់​តម្លៃស្វាយចន្ទី។ ជាលទ្ធផលអង្គប្រជុំបានឯកភាពទាំងស្រុង ទៅលើ​ចំនួន​ទំហំផ្ទៃដី បរិមាណផលក្នុង១ហិកតា និងបរិមាណផលស្វាយចន្ទីសរុប​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

Other News
slide 5 to 7 of 12