Other News
ក្រោមការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អ្នកភូមិរង់ចាំ ក្នុងខេត្តបន្ទាយមានជ័យ បានរួមគ្នាប្រែជម្រកបណ្តោះអាសន្ន ទៅជាលំនៅដ្ឋានបៃតង ដែលពោរពេញដោយដំណាំរួមផ្សំចម្រុះជុំវិញផ្ទះ។ ដើម្បីជម្រុញស្មារតីបន្ថែម យុទ្ធនាការនេះបានបង្កើតឱ្យមានការប្រឡងប្រជែងរក «អ្នកដាំដំណាំល្អដាច់គេក្នុងភូមិ» ដើម្បីទទួលរង្វាន់លើកទឹកចិត្ត។ គំនិតផ្តួចផ្តើមនេះមិនត្រឹមតែជួយឱ្យផ្ទះសម្បែងមានសោភ័ណភាព និងធានាបាននូវសន្តិសុខស្បៀងក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតប្រភពចំណូលបន្ថែមសម្រាប់អ្នកភូមិផងដែរ៕