Other News
ថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយសហការី បានចូលជួបពិភាក្សាការងារ និងទស្សនាខ្សែចង្វាក់ផលិតកម្ម នៅក្រុមហ៊ុន Guangxi Guosi Forestry Development Group Inc. ផលិតក្តារបន្ទះកំទេចឈើ នៅក្នុងស្រុកសានថាន ខេត្តហ្គាងស៊ី ។ ក្រុមហ៊ុននេះបានបោះទុនវិនិយោគចំនួនប្រមាណជា ៦០ លានដុល្លារអាមេរិក ដើម្បីធ្វើការកែច្នៃមែកឈើដែលសល់ពីយកទៅធ្វើសំណង់និងក្តារបន្ទះ ។ ជាធម្មតាក្រុមហ៊ុននេះបានប្រមូលទិញពីប្រជាជនក្នុងចំនួនប្រមាណជា ៦០០ ទៅ ១ ០០០ តោនក្នុងមួយថ្ងៃ ហើយអាចផលិតក្តារបន្ទះកំទេចឈើក្នុងមួយថ្ងៃបានប្រមាណជា ៦០០ តោន ដែលអាចទទួលចំណូលសរុបបានប្រមាណជា ៤០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ។