ឯកឧត្តមអនុរដ្ឋលេខាធិការ សុខ វិសាល អញ្ជើញដឹកនាំក្រុមការងារ​ជំនាញ ចុះពិនិត្យការប្រមូលផលស្រូវ តម្លៃស្រូវ និងការនាំចេញស្រូវ តាមច្រក​ព្រំដែនខេត្តតាកែវ

ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៤ 203

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ​ជំនាញ ចុះពិនិត្យការប្រមូលផលស្រូវ តម្លៃស្រូវ និងការនាំចេញស្រូវ តាម​ច្រក​​ព្រំដែនខេត្តតាកែវ។

នាដំណើរចុះត្រួតពិនិត្យនោះ មានការចូលរួមផងដែរពី លោក សុខ ចាន់សុផល អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ លោក​អភិបាលរងស្រុកគិរីវង់ លោកមេឃុំ និងមន្ត្រីជំនាញពាក់ព័ន្ធ។  ក្នុងនោះមន្រ្តីជំនាញបានបង្ហាញថា៖ ក្នុងឆ្នាំ២០២៤ នេះកសិករនៅ​តំបន់​នោះ​​បានបង្កបង្កើនផលស្រូវរដូវវស្សា លើផ្ទៃដីសរុប ២២៤ ៤៦៤ ហិកតា ស្មើ១២៤.៧០% នៃផែនការ ដែលក្នុងនោះ ស្រូវស្រាល ៥១.៩៤% ទទួលទិន្នផលមធ្យម ៣.៥៣០តោន/ហិកតា ស្រូវកណ្ដាល ៤៦.៥៩% ទទួលទិន្នផលមធ្យម ៣.៣៥៩តោន/ហិកតា ស្រូវធ្ងន់ ១.៤៣%​ បានទិន្នផលមធ្យម ៣.៣៧៨តោន/ហិកតា។

ជាមួយគ្នានេះដែរ ឯកឧត្តម សុខ វិសាល រួមទាំងក្រុមការងារ បានចុះសាកសួរ​ព័ត៌មានអំពីតម្លៃស្រូវ តាមទីតាំងមានដូចជា៖ ច្រកទ្វារ​ភ្នំដិន ស្រុកគិរីវង់ ដោយបានជួបជាមួយកសិករ សៅ ខន ភូមិចំរេះ ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ បញ្ជាក់ថាតម្លៃ​ស្រូវOM នៅថ្ងៃនេះ​ឈ្មួញ​ទិញ ក្នុងតម្លៃ ១ ០៣០ រៀល/គីឡូក្រាម។

ចំណែករោងម៉ាស៊ីនស្រូវ ហ្គោលឌិនដូនកែវ ទីតាំងនៅសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានប្រមូលទិញស្រូវផ្ការំដួល ៥០០តោន ក្នុង​តម្លៃ ១៣៨០រៀល/គីឡូក្រាម អំឡុងខែវិច្ឆិកា ដែលជាស្រូវ នៅក្នុង​តំបន់ ហើយម៉ាស៊ីនកិនស្រូវនេះ ផ្គត់ផ្គង់តម្រូវការក្នុងស្រុក(ស្រូវស្តុក)។ រោងម៉ាស៊ីនស្រូវ សុខកែវ មានទីតាំងក្នុងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ប្រមូលទិញស្រូវក្នុងតម្លៃ១៤២០រៀល/គីឡូក្រាម អំឡុង​ខែ​វិច្ឆិកា ដែលជាស្រូវនៅក្នុងតំបន់ ហើយម៉ាស៊ីនកិនស្រូវនេះ ផ្គត់ផ្គង់តម្រូវ​ការ​​ក្នុងស្រុកផងដែរ៕

Other News
ចេញ​ផ្សាយ​ ២១ ធ្នូ ២០២៤ 128

ឯកឧត្តមអនុរដ្ឋលេខាធិការ ខាត់ សុធី បានអញ្ជើញចូលរួមសម្រប​សម្រួលវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅខេត្តសៀមរាប

នៅថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋ​លេខាធិការក្រសួងសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ចូលរួម​សម្របសម្រួល វគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ២១ ធ្នូ ២០២៤ 129

ឯកឧត្ដមអនុរដ្ឋលេខាធិការ ទឹម បូរក្ស និងក្រុមការងារអញ្ជើញ​ចុះជួប​សំណេះសំណាលជាមួយកសិករដាំដុះបន្លែ របស់សហគមន៍កសិកម្ម​អភិវឌ្ឍន៍ថ្មី ក្នុង​ស្រុកពាមជរ ខេត្តព្រៃវែង

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម ទឹម បូរក្ស អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២១ ធ្នូ ២០២៤ 125

ឯកឧត្ដមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ និងក្រុមការងារ​អញ្ជើញ​ចុះជួបអាជ្ញាធរពាក់ព័ន្ធ មន្រ្តីកសិកម្មឃុំ និងកសិករ ដើម្បីពិនិត្យលើ​ស្ថានភាព​នៃការប្រមូលផលស្រូវធ្ងន់ នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋ​លេខា​​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ​ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការ និងលោក...
ចេញ​ផ្សាយ​ ២០ ធ្នូ ២០២៤ 161

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន Sublime China Co.,Ltd

នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន...
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៤ 206

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញជាគណៈអធិបតីសម្ពោធបើកដំណើរការក្របខ័ណ្ឌកម្មវិធីប្រចាំប្រទេសរយៈពេល៥ឆ្នាំ ស្តីពី "Country Programming Framework (CPF 2024-2028)​" របស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO)

នាល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី Mina Dowlatchahi នាយិកាទទួលបន្ទុកភាពជាដៃគូនៃអង្គការ (FAO) ប្រចាំទីក្រុងរ៉ូម...
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៤ 208

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Rebekah Bell នាយិកាអង្គការស្បៀង និងកសិកម្ម នៃអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា

នាល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី...
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៤ 204

ឯកឧត្តមអនុរដ្ឋលេខាធិការ សុខ វិសាល អញ្ជើញដឹកនាំក្រុមការងារ​ជំនាញ ចុះពិនិត្យការប្រមូលផលស្រូវ តម្លៃស្រូវ និងការនាំចេញស្រូវ តាមច្រក​ព្រំដែនខេត្តតាកែវ

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ​ជំនាញ ចុះពិនិត្យការប្រមូលផលស្រូវ...
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៤ 203

សេចក្តីប្រកាសព័ត៌មានរួម ស្តីពីកិច្ចប្រជុំត្រី-វិស័យលើកទី៣ ស្តីពី កសិកម្ម-ទឹក-ជនបទ

សេចក្តីប្រកាសព័ត៌មានរួម ស្តីពីកិច្ចប្រជុំត្រី-វិស័យលើកទី៣ ស្តីពី កសិកម្ម-ទឹក-ជនបទ
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៤ 233

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ​ និងផលិតកម្មសត្វប្រចាំឆ្នាំ២០២៤​ និងទិសដៅអនុវត្តឆ្នាំ២០២៥

នៅរសៀលថ្ងៃទី១៨ ខែធ្នូ​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត​ ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បាន​អញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ​...
ចេញ​ផ្សាយ​ ១៨ ធ្នូ ២០២៤ 273

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញជាអធិបតីក្នុងកម្មវិធីបើកបវេសកាលឆ្នាំសិក្សា ២០២៤-២០២៥ នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប

នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកបវេសកាលឆ្នាំសិក្សា...
ចេញ​ផ្សាយ​ ១៨ ធ្នូ ២០២៤ 566

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជេីញជាអធិបតីក្នុងពិធីបិទបញ្ចប់គម្រោងមជ្ឈមណ្ឌលកសិកម្មអន្តរជាតិកូរ៉េ (KOPIA) ប្រចាំកម្ពុជា និងកិច្ចប្រជុំប្រចាំឆ្នាំសមាគមកសិកម្ម-ឧស្សាហកម្មកូរ៉េ (K-Agro)

នៅល្ងាចថ្ងៃទី១៧​ ខែធ្នូ​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញជាអធិបតីក្នុងពិធីបិទបញ្ចប់គម្រោងមជ្ឈមណ្ឌលកសិកម្មអន្តរជាតិកូរ៉េ...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៤ 623

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជេីញជាអធិបតីក្នុងពិធីប្រារព្ធខួប១០០ឆ្នាំ កៅស៊ូចាស់ជាងគេនៅកម្ពុជា នៅឧទ្យានជាតិបេតិកភណ្ឌកៅស៊ូ តេជោ-ធិបតី ខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៧​ ខែធ្នូ​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញជាអធិបតីក្នុងពិធីប្រារព្ធខួប១០០ឆ្នាំ កៅស៊ូចាស់ជាងគេនៅកម្ពុជា...