ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធី វេទិកាស្តីពីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេលមួយថ្ងៃពេញ

ចេញ​ផ្សាយ​ ២៤ កុម្ភៈ ២០១៨ 3583

នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសណ្ឋាគាររ៉េស៊ីដង់ សុខា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកាស្តីពីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេលមួយថ្ងៃពេញ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តំណាងក្រសួងស្ថាប័នពាក់ពន្ធ័ អាជ្ញាធររាជធានី ខេត្ត ឯកឧត្តម អស់លោក លោកស្រី ជាតំណាងអង្គភាពជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទរាជធានី ខេត្ត លោក លោកស្រីតំណាងដៃគូអភិវឌ្ឍន៏ ភ្ញៀវជាតិ និងអន្តរជាតិ តំណាងវិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល ហើយនិងតំណាងសហគមន៍កសិកម្ម ព្រៃឈើ ជលផល យ៉ាងច្រើនកុះករសរុបប្រមាណជាង ៥០០នាក់។ សូមបញ្ជាក់ជូនជ្រាបថា ការរៀបចំវេទិកានេះ គឺជាការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងវេទិកាស្តីពី"ការការពារ និងអភិរក្សធនធានធម្មជាតិ" នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ កន្លងមក។ វេទិកានេះត្រូវបានរៀបចំឡើងក្នុងស្មារតីស្ថាបនា ដើម្បីប្រមូលធាតុចូលឲ្យបានគ្រប់ជ្រុងជ្រោយសំដៅរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា ដោយផ្តោតគោលបំណងផ្តល់ឱកាសដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ចូលរួមគំនិត យោបល់ទៅលើ៖

(១)-ស្វែងយល់អំពីការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងបញ្ហាប្រឈមសំខាន់ៗ និងសំណូមពរនានា ពាក់ព័ន្ធនឹងការលើកកម្ពស់ផលិតកម្មកសិកម្ម ការគ្រប់គ្រងកសិផល និងទីផ្សារ

(២)-ពិភាក្សាចែករំលែកបទពិសោធន៍ មេរៀន ព័ត៌មាន និងចំណេះដឹងអំពីការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

(៣)-រិះរក និងកំណត់ដំណោះស្រាយលើបញ្ហាប្រឈមសំខាន់ៗ និងសំណូមពរនានា ព្រមទាំងភារកិច្ច ការរួមចំណែក ឬការទទួលខុសត្រូវរបស់ភាគី និងអ្នកពាក់ព័ន្ធទាំងអស់។ សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១៦-២០១៧ នាពេលឆាប់ៗខាងមុខនេះ ក៏នឹងយកលទ្ធផលនៃវេទិកានេះ ទៅពិនិត្យ និងពិភាក្សាបន្ថែមទៀត ដើម្បីដាក់ចេញដំណោះស្រាយ និងវិធានការអនុវត្ត។ សូមរកមើលសុន្ទរកថារបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងបើកវេទិកាកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរូបភាពខាងក្រោម។ អង្គវេទិកាកំពុងធ្វើការពិភាក្សាលើបញ្ហានានា និងដាក់ចេញនូវវិធានការ និងដំណោះស្រាយ ដែលលទ្ធផលនឹងជម្រាបជូននាពេលបន្ទាប់។

ចាប់ពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខា វេទិកាស្តីពីកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានធ្វើការពិភាក្សាគ្នា នៅក្នុងចំណោមអាជ្ញាធរខេត្ដ វិនិយោគិន វិស័យឯកជន តំណាងសហគមន៍កសិកម្ម ព្រៃឈើ ជលផល កសិករផលិតកូនត្រីពូជ កសិករចិញ្ចឹមត្រី អង្គការក្រៅរដ្ឋាភិបាល លើបញ្ហាជាច្រើន ហើយដែលឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកយកមកដោះស្រាយ និងដាក់ចេញវិធានការ ជាអាទិ៍: ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ភាពចាំបាច់នៃភាពជាដៃគូ និងកិច្ចសហការរវាងរដ្ឋ វិស័យឯកជន និងសហគមន៍កសិកម្ម ឬកសិករ ទីផ្សារកសិផល ការនាំចូលខុសច្បាប់នូវ សត្វ ផលិតផលមានដើមកំណើតពីសត្វ ត្រី កូនត្រីពូជ បន្លែ ផ្លែឈើពីប្រទេសជិតខាង ការទន្ទ្រានយកដីរដ្ឋ ឬដីព្រៃឈើ និងការកាប់ឈើដោយខុសច្បាប់ ការវិភាជន៍ថវិកា ឬឧបត្ថម្ភថវិកាជួយដល់សហគមន៏ ការរិះរកមធ្យោបាយជួយសហគមន៍ឲ្យទទួលបានចំណូលបន្ថែមសមស្របក្រៅពីចំណូលពាក់ព័ន្ធធនធានធម្មជាតិ ការពង្រឹងសមត្ថភាពកសិករ បញ្ហាថ្លៃដើមផលិតកម្មកសិកម្មខ្ពស់ សំណើបញ្ចុះពន្ធជ័រកៅស៊ូ សារសំខាន់នៃការទាក់ទាញវិនិយោគិនលើខ្សែសង្វាក់ផលិតកម្មកសិកម្មសម្រាប់ផលិតនាំចេញកសិផល ភាពចាំបាច់នៃការត្រួតពិនិត្យអនាម័យ និងភូតគាមអនាម័យ សារសំខាន់នៃកិច្ចសហការជិតស្និទ្ធិរវាងអង្គភាពជំនាញនៃក្រសួង ជាមួយសហគមន៍ និងអង្គការក្រៅរដ្ឋាភិបាល លើកិច្ចការពារនិងគ្រប់គ្រងធនធានព្រៃឈើ ជលផល និងដីធ្លី ហើយនិងយន្តការកាត់បន្ថយ ឬបំបាត់ទំនាស់ ឬជម្លោះរវាងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច និងប្រជាពលរដ្ឋ ជម្រើសនៃការប្រើប្រាស់ដីសម្បទានសេដ្ឋកិច្ចដែលបានដកហូត ។ល។

ជារួម វេទិកាកសិកម្ម រុក្ខាប្រមាញ់និងនេសាទនេះ បានប្រព្រឹត្តិទៅដោយមានការចូលរួមមតិ យោបល់យ៉ាងផុលផុស ត្រង់ទៅ ត្រង់មក ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងស្និទ្ធស្នាល ហើយទទួលបានលទ្ធផលផ្លែផ្កាតាមការរំពឹងទុក។ តួអង្គពាក់ព័ន្ធ បានស្នើសុំឲ្យមានការរៀបចំវេទិកានេះ ឲ្យបានមួយឆ្នាំម្ដង ដើម្បីយល់ពីគ្នា រួមគ្នាកំណត់បញ្ហាប្រឈម ដំណោះស្រាយ និងវិធានការ ដើម្បីអភិវឌ្ឍកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

Other News
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 450

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 544

កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 564

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម ឃ្លោកចំនួន ១០០គីឡូក្រាម និងស៊ុតទាចំនួន ១ ២៦០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 484

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ មិថុនា ២០២៦ 707

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល ទទួលជួបពិភាក្សាការងារ​ជា​មួយ លោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sunwah Group ដើម្បី​ពិនិត្យលទ្ធភាពសហប្រតិបត្តិការ និងការវិនិយោគរយៈពេលវែង​លើវិស័យកសិកម្ម

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 712

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា ដើម្បីគាំទ្រជីវភាពជនភៀសសឹក

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សហប្រធានទាំងពីររូបនៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 651

កូនក្តាមសេះចំនួនជាង៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅ​ខេត្ត​​កំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូន​សហគមន៍នេសាទ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្នុងពិធី «លែងកូនក្តាម​សេះ​ចំនួនជាង...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 674

ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 690

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញទទួលជួបជាមួយលោក George Zhang អគ្គលេខាធិការសមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជា

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញទទួលជួបលោក George Zhang អគ្គលេខាធិការ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 702

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំ​ដើម្បី​ពិនិត្យលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-នីការ៉ាហ្កា»

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំ នៅទីស្តីការក្រសួងពាណិជ្ជកម្ម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 721

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សហប្រធាន ២រូប នៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...