ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក លី អាន ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រចាំស្ថានទូតនៃសាធារណ រដ្ឋប្រជាមានិតចិន ដើម្បីសម្តែងការគួរសម

ចេញ​ផ្សាយ​ ២៦ កក្កដា ២០១៩ 4242

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃពុធ ០៨រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក លី អាន ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រចាំស្ថានទូតនៃសាធារណ រដ្ឋប្រជាមានិតចិន ដើម្បីសម្តែងការគួរសម និងជម្រាបលាបន្ទាប់ពីលោកបានបញ្ចប់បេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា និងណែនាំលោក Wu Guoquan ដែលនឹងមកបំពេញភារកិច្ចជំនួសលោកវិញ។

មានប្រសាសន៍ស្វាគមន៍ តាមរយ:លោក លី អាន ឯកឧត្តមរដ្ឋមន្ត្រីបានផ្ញើជូនប្រជាជន និងរដ្ឋាភិបាលចិននូវអំណរអរគុណជាអនេក ចំពោះការជួយឧបត្ថម្ភ គាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើន និងជាពិសេសតាមរយ:គោលនយោបាយខ្សែក្រវាត់មួយ ផ្លូវមួយរបស់រដ្ឋាភិបាលចិនបានជួយឧបត្ថម្ភ គាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍សំខាន់ៗ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលក្នុងនោះចំពោះវិស័យកសិកម្ម រដ្ឋាភិបាលចិនបានសម្រេចបង្កើនកូតានាំចូលអង្ករកម្ពុជាទៅកាន់ទីផ្សារចិនដល់ទៅ ៤០ម៉ឺនតោន ហើយថ្មីៗបានអនុញ្ញាតឲ្យកម្ពុជានាំចេញចេកអំបូងលឿងឆ្ពោះដោយត្រង់ទៅកាន់ទីផ្សារចិនផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឲ្យភាគីចិន សហការជាមួយក្រសួង និងគ្រប់ភាគីពាក់ព័ន្ធពិនិត្យ និងជំរុញចំពោះការនាំចេញផលិតផលពោតពីកម្ពុជា។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា តាមរយ:ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រជាជន និងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើនថែមទៀតដើម្បីកសាង និងអភិវឌ្ឍប្រទេស។

នាឱកាសនេះ លោកលី អាន បានសម្តែងនូវអំណរគុណចំពោះពេលវេលារបស់ឯកឧត្តមរដ្ឋមន្រ្តីដែលបានអនុញ្ញាតឲ្យលោក និងក្រុមការងារចូលជួបនាពេលនេះ និងជាពិសេសចំពោះកិច្ចសហការយ៉ាងល្អប្រសើរដែលឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានផ្តល់ឲ្យលោកក្នុងឱកាសដែលលោកបំពេញបេសកកម្មនាពេលកន្លងមក។ លោកក៏សារទរចំពោះការនាំចេញចេកអំបូងលឿងទៅកាន់ទីផ្សារចិន ហើយបានបញ្ជាក់ថាកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនចិន។ ក្រៅពីនេះ ការសិក្សាអំពីនីតិវិធីច្បាប់ និងបច្ចេកទេសដើម្បីធ្វើការនាំចេញផ្លែស្វាយ និងមានទៅកាន់ទីផ្សារចិន គឺភាគីទាំងពីរបាននិងកំពុងចរចារយ៉ាងសកម្ម ហើយសង្ឃឹមថានឹងអាចចាប់ផ្តើមធ្វើការនាំចេញកសិផលទាំងនោះក្នុងពេលឆាប់ៗខាងមុខនេះ។ ចំពោះផ្លែស្រកានាគ ម្រេច និងទឹកមាត់ត្រចៀកកាំគឺកំពុងរៀបចំឯកសារបច្ចេកទេស និងត្រៀមធ្វើការចរចារ។ លោក លីអាន សង្ឃឹម និងជឿជាក់ថាកិច្ចសហការនេះ នឹងត្រូវបន្តបង្កើន និងពង្រឹងបន្ថែមទៀតក្នុងអាណត្តិរបស់លោក Wu Guoquan និងសហការី ដោយភាគីចិនគាំទ្រ និងបន្តផ្តល់ការគាំទ្រដល់ក្រសួង ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។

Other News
ចេញ​ផ្សាយ​ ២៤ ឧសភា ២០២៦ 371

កម្លាំងសាមគ្គីភាពបាតសមុទ្រ៖ អ្នកជ្រមុជទឹកស្ម័គ្រចិត្ត ១៧រូប សង្គ្រោះជម្រកធម្មជាតិកោះរ៉ុង ដោយប្រមូលឧបករណ៍នេសាទដែលបោះបង់ចោលក្នុងសមុទ្រ បានជិតកន្លះតោន

ទឹកចិត្តស្រឡាញ់បរិស្ថាន និងសាមគ្គីភាពដ៏ធំធេងរបស់ក្រុមអ្នកជ្រមុជទឹក បានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការរំដោះបាតសមុទ្រនៃឧទ្យានជាតិសមុទ្រប្រជុំកោះរ៉ុង ឱ្យរួចផុតពីការគំរាមកំហែងនៃកាកសំណល់។ នៅក្នុងយុទ្ធនាការ...
ចេញ​ផ្សាយ​ ២៤ ឧសភា ២០២៦ 346

លោកជំទាវ អ៊ឹម រចនា៖ «សកម្មភាពជាក់ស្តែង» ចុះមុជទឹកដើម្បីកាត់ និងប្រមូលមងក្រឡាធំៗ សំណល់ប្លាស្ទិកចេញពីតំបន់ផ្កាថ្ម និងស្មៅ​សមុទ្រ នឹងជួយកាត់បន្ថយហានិភ័យគ្រោះថ្នាក់ដល់​សត្វអណ្តើក​សមុទ្រ និងជីវចម្រុះផ្សេងៗ

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋ​លេខា​​ធិការ និងជាអ្នកទទួលបន្ទុកការងារអភិរក្ស នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព...
ចេញ​ផ្សាយ​ ២៣ ឧសភា ២០២៦ 437

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញដឹកនាំ វេទិកាសាធារណៈ ស្តីពី «ការត្រួតពិនិត្យ និងគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» នៅសាលាបុណ្យភូមិអណ្ដូងច្រុះ

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំរលាប្អៀរ ស្រុករលាប្អៀរ...
ចេញ​ផ្សាយ​ ២៣ ឧសភា ២០២៦ 407

បងប្អូនប្រជាពលរដ្ឋនិងប្រជានេសាទសប្បាយរីករាយនឹងផលត្រីកើនឡើងគួរឱ្យកត់សម្គាល់នារដូវកាលនេះ!

បងប្អូនប្រជាពលរដ្ឋនិងប្រជានេសាទសប្បាយរីករាយនឹងផលត្រីកើនឡើងគួរឱ្យកត់សម្គាល់នារដូវកាលនេះ! ការកើនឡើងផលនេសាទ គឺជាសក្ខីភាពជាក់ស្តែងដែលបង្ហាញថា ការបង្រ្កាបយ៉ាងម៉ឺងម៉ាត់លើបទល្មើសនេសាទខុសច្បាប់...
ចេញ​ផ្សាយ​ ២៣ ឧសភា ២០២៦ 424

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញជួបពិភាក្សាការងារជាមួយលោក Shannon Li ប្រធានសមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្រ្តី បានជួបពិភាក្សាការងារជាមួយ...
ចេញ​ផ្សាយ​ ២៣ ឧសភា ២០២៦ 401

ឯកឧត្តម សៀក ឡេង នាយកគម្រោង CFAVC អមដំណើរថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច ចុះបង្ហាញវឌ្ឍនភាពឡជីវឧស្ម័ន និងកសិដ្ឋានវារីវប្បកម្មនៅខេត្តតាកែវ

ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ និងជានាយកគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នេះ បានអញ្ជើញអមដំណើរ ឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៣ ឧសភា ២០២៦ 395

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ អញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសគម្រោង និងកម្មវិធីអភិវឌ្ឍន៍ឱ្យស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម

នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសគម្រោង និងកម្មវិធីអភិវឌ្ឍន៍ឱ្យស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២២ ឧសភា ២០២៦ 572

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញទទួលជួបជាមួយ ឯកឧត្តមរដ្ឋមន្រ្តី ជេ. អាឡិចសាន់ឌ័រ នូអែតា (J.Alexander Nuetah) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួប ឯកឧត្តមបណ្ឌិត ជេ. អាឡិចសាន់ឌ័រ នូអែតា (J.Alexander Nuetah) រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២២ ឧសភា ២០២៦ 544

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី និងឯកឧត្តមអនុរដ្ឋលេខាធិការ ឃី វិបុលបុត្រា អញ្ជើញចុះពិនិត្យការងារពាក់ព័ន្ធផលិតកម្មសត្វ ក្នុងខេត្តចំនួនបី

នាថ្ងៃទី១៨-២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ និងឯកឧត្តម ឃី វិបុលបុត្រា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ...
ចេញ​ផ្សាយ​ ២១ ឧសភា ២០២៦ 678

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជេីញអមដំណើរ ឯកឧត្តមរដ្ឋមន្រ្តី ជេ. អាឡិចសាន់ឌ័រ នូអែតា (J.Alexander Nuetah) ចុះបំពេញទស្សនកិច្ច និងសិក្សាពីសក្តានុពលកសិកម្ម និងផលិតកម្មសត្វនៅកម្ពុជា

នាថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញអមដំណើរ...
ចេញ​ផ្សាយ​ ២១ ឧសភា ២០២៦ 600

ក្រសួងកសិកម្ម និងដៃគូអភិវឌ្ឍ ចុះពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងគាំទ្រកសិករ សហគមន៍ កសិកម្ម និងក្រុមហ៊ុនកសិកម្ម ក្នុងខេត្តកំពង់ស្ពឺ និងកំពង់ធំ

ចាប់ពីថ្ងៃទី១៩ ដល់២០ ខែឧសភា ឆ្នាំ ២០២៦ ឯកឧត្តម មាស ពិសិដ្ឋ ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការ ឯកឧត្តម សៀក ឡេង អនុ​រដ្ឋ​លេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២១ ឧសភា ២០២៦ 582

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យផ្ទះចិញ្ចឹមសត្វត្រចៀកកាំ និងកន្លែងកែច្នៃបឋមនិងវេចខ្ចប់សំបុកសត្វត្រចៀកកាំសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ

កាលពីព្រឹកថ្ងៃពុធ ទី២០ ឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យផ្ទះចិញ្ចឹមសត្វត្រចៀកកាំ និងកន្លែងកែច្នៃប...