Other News
នៅព្រឹកថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង០៨:៣០ នាទីព្រឹក នៅបន្ទប់ប្រជុំអគ្គាធិការដ្ឋាន ជាន់ទី២ បានបើកកិច្ចប្រជុំស្តីពី “សកម្មភាពការងារតាមការិយាល័យជំនាញចំណុះឱ្យអគ្គាធិការដ្ឋាន និងបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ ព្រមទាំងទិសដៅការងារសម្រាប់ខែបន្ទាប់” ក្រោមអធិបតីភាព ឯកឧត្តម គង់ វ៉ាញ អគ្គាធិការ និងមានការចូលរួមពីសំណាក់លោក លោកស្រី អគ្គាធិការរង លោក អធិការ លោកប្រធានការិយាល័យ លោក លោកស្រី អនុប្រធានការិយាល័យ និងមន្ត្រីរាជការ នៃអគ្គាធិការដ្ឋាន ទាំងអស់។
កិច្ចប្រជុំបានចប់សព្វគ្រប់នាថ្ងៃខែឆ្នាំដដែលក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត។