ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារកសិកម្មខេត្តរតនគិរី ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ដ

ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 3701

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកការងារខេត្តរតនគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពី ឯកឧត្តម កៅ ផល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ប្រធាន អនុប្រធាន និងមន្រ្ដី នៃការិយាល័យ នាយខណ្ឌរដ្ឋបាលទាំងអស់ ក្រោមឱវាទមន្ទីរ ព្រមទាំងមន្រ្ដីកសិកម្មឃុំ។
តាមរយៈកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការ បានស្តាប់សេចក្តីរាយការណ៍របស់លោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីលទ្ធផលការងារសម្រេចបានរយៈពេល៣ខែ ដើមឆ្នាំ២០២៦ និងការលើកឡើងអំពីបញ្ហាប្រឈមនានាពីលោក លោកស្រី ជាប្រធាន អនុប្រធាន ការិយាល័យ និងនាយខណ្ឌរដ្ឋបាលរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្រ្តីកសិកម្មឃុំ។
ក្នុងចំណោមអាទិភាពសំខាន់ ឯកឧត្តមបានកំណត់ការជំរុញបង្កើនផលិតភាពដំណាំ ពិសេសស្វាយចន្ទី និងធុរេន ការពង្រីកផលិតកម្មបន្លែឆ្លើយតបតម្រូវការក្នុងខេត្ត ព្រមទាំងការលើកកម្ពស់ការចិញ្ចឹមគោសាច់ និងវារីវប្បកម្មខ្នាតតូចសម្រាប់ប្រជាជនជនជាតិដើមភាគតិចនៅតំបន់ឆ្ងាយពីទន្លេ ស្របតាមទស្សនវិស័យអភិវឌ្ឍន៍ (២០២៤-២០២៧)។
ឯកឧត្តមក៏បានផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាទីផ្សារផលិតផលកសិកម្ម ដោយអំពាវនាវឱ្យពង្រឹងកិច្ចសហការរវាងក្រសួង វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីធានាដល់ប្រជាកសិករ ទាំងទីផ្សារក្នុង និងក្រៅប្រទេស។ ជាងនេះទៀត ឯកឧត្តមបានស្នើឱ្យអ្នកជំនាញដោះស្រាយបញ្ហាផ្នែកបច្ចេកទេស ជាពិសេសទាក់ទងនឹងការខូចខាតដំណាំស្វាយចន្ទី ដែលមានមូលហេតុចេញពីបញ្ហាទឹកភ្លៀងដើមរដូវ និងស្ថានភាពទឹកសន្សើម ដែលខ្លះត្រូវបានយល់ច្រឡំថាមានកម្រិតអាស៊ីត និងជាតិប្រៃខ្ពស់។
លើសពីនេះ ពាក់ព័ន្ធនឹងការផ្លាស់ប្តូរភាពដឹកនាំ ក្នុងបរិបទដែលប្រធានមន្ទីរកំពុងត្រៀមចូលនិវត្តន៍ ឯកឧត្តមបានណែនាំ ដល់ថ្នាក់ដឹកនាំមន្ទីរដែលនឹងបន្តដឹកនាំ ត្រូវពង្រឹងការដឹកនាំគ្រប់គ្រងមន្ទីរ ដោយផ្អែកសំខាន់លើ សមត្ថភាព និងលទ្ធភាពគាំទ្រ និង រក្សាបរិស្ថាន សាមគ្គីបង្រួបបង្រួមកម្លាំងជាធ្លុងមួយ   បន្ដនិងរក្សាការប្រើប្រាស់យន្ដការដែលមានស្រាប់ សម្រួចកែលម្អយន្តការដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាព៕

Other News
ចេញ​ផ្សាយ​ ១៧ វិច្ឆិកា ២០២៦ 111

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញទទួលជួបសម្តែងការគួរសម ជាមួយគណៈប្រតិភូធុរកិច្ចកាណាដា

នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយជាមួយគណៈប្រតិភូធុរកិច្ចកាណាដា...
ចេញ​ផ្សាយ​ ១៧ វិច្ឆិកា ២០២៦ 168

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយលោក Frédéric Wiltmann ប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃមូលនិធិអាកាសធាតុបៃតង (GCF) ដើម្បីពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការបង្កើនភាពធន់និងនិរន្តរភាពក្នុងវិស័យកសិកម្មកម្ពុជា

នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយលោក Frédéric Wiltmann ប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍...
ចេញ​ផ្សាយ​ ១៧ វិច្ឆិកា ២០២៦ 196

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជួបជាមួយគណៈប្រតិភូនៃក្រុមហ៊ុនកសិ-ម្ហូបអាហារកាណាដា​ ដឹកនាំដោយ ឯកឧត្តម Christian DesRoches ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នាព្រឹកថ្ងៃទី១៧​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជួបជាមួយគណៈប្រតិភូនៃក្រុមហ៊ុនកសិ-ម្ហូបអាហារកាណាដា​...
ចេញ​ផ្សាយ​ ១៧ វិច្ឆិកា ២០២៦ 284

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅខេត្តកំពង់ឆ្នាំង

នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះល្បាត និងត្រួតពិនិត្យបទល្មើសនេសាទ...
ចេញ​ផ្សាយ​ ១៦ វិច្ឆិកា ២០២៦ 354

ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់​ ដាវីដ​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ ​បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាស្តីពី «វិស័យកសិកម្មកម្ពុជា៖ នវានុវត្តន៍ ឧស្សាហូបនីយកម្ម និងការអភិវឌ្ឍការនាំចេញ»

នារសៀលថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់​ ដាវីដ​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ...
ចេញ​ផ្សាយ​ ១៦ វិច្ឆិកា ២០២៦ 356

ក្រសួងកសិកម្មប្រគល់កូនមាន់និងសម្ភារៈដល់គ្រួសារជនបង្គោលចំនួន ៥០គ្រួសារនៅក្រុងសិរីសោភ័ណ

នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សំ ឆោមសង្ហា អគ្គលេខាធិការរង និងជាជំនួយការអនុវត្តគម្រោងប្រចាំក្រុង តំណាងឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ និងជាប្រធានទទួលបន្ទុកគម្រោង...
ចេញ​ផ្សាយ​ ១៦ វិច្ឆិកា ២០២៦ 429

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា អញ្ជើញចុះហត្ថលេខា​លើ សេចក្តីប្រកាសបំណងកម្ពុជា-បារាំង ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

នាថ្ងៃទី១៥​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខា​លើ​ សេចក្តីប្រកាសបំណង​...
ចេញ​ផ្សាយ​ ១៦ វិច្ឆិកា ២០២៦ 380

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសម្របសម្រួលកិច្ចប្រជុំដំបូង ស្ដីពីការចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន

នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការតម្រង់ទិសគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន...
ចេញ​ផ្សាយ​ ១៦ វិច្ឆិកា ២០២៦ 346

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាពិភាក្សាទី៤ ក្នុងព្រឹត្តិការណ៍អម «ហ្វ្រង់កូតិច-FrancoTech» នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦

នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាពិភាក្សាទី៤ ស្តីពី...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៦ 563

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យសហគ្រាសកែច្នៃកសិផល​សក្កានុពល នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចុះពិនិត្យសហគ្រាសកែច្នៃកសិផល​សក្កានុពល...
ចេញ​ផ្សាយ​ ១៤ វិច្ឆិកា ២០២៦ 684

ឯកឧត្តម ហាស់ សារ៉េត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការតម្រង់ទិសគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាពលើកទី៥

នៅថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានគណៈកម្មការតម្រង់ទិសគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព...
ចេញ​ផ្សាយ​ ១៤ វិច្ឆិកា ២០២៦ 731

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញជួបសំណេះសំណាលជាមួយ​ សហគមន៍កសិកម្ម​ ចំនួន៤ និងរោងចក្រវេចខ្ចប់មៀន នៅខេត្តប៉ៃលិន

នាថ្ងៃទី១២​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជួបសំណេះសំណាលជាមួយ​ សហគមន៍កសិកម្ម​...