ឯកឧត្ដមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារជួបប្រជុំពិនិត្យវឌ្ឍនភាពការងារ ជំរុញ ផលិតកម្មដំណាំរដូវ និងសិក្សាកំណត់សហគមន៍ដែលមានសក្តានុពល និងសមត្ថភាពក្នុងការផលិតនិងផ្គត់ផ្គង់ផលិតផលបន្លែ នៅខេត្តកំពង់ចាម

ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 3549

នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ដើម្បីជំរុញផលិតកម្មដំណាំរដូវ ដោះស្រាយបញ្ហាប្រឈមនានា ពិសេសផែនការផ្គត់ផ្គង់ផលិតកម្មបន្លែនៅកម្ពុជា និងការជំរុញការផលិតដំណាំរដូវជាអាទិភាព។
ក្នុងកិច្ចប្រជុំ លោកអនុប្រធានមន្ទីរកសិកម្ម បានធ្វើបទបង្ហាញអំពីលទ្ធផលការងារដែលសម្រេចបានកន្លងមក ក៏ដូចជាបង្ហាញពីតំបន់ដែលមានសក្ដានុពលខ្ពស់សម្រាប់ការផលិតដំណាំរដូវ។
ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន បានសង្កត់ធ្ងន់ថា ការលើកកម្ពស់ផលិតកម្មដំណាំរដូវ មិនត្រឹមតែផ្ដោតលើការបង្កើនបរិមាណផលិតផលប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្ដោតលើគុណភាព ស្តង់ដារ និងសមត្ថភាពប្រកួតប្រជែងជាមួយផលិតផលនាំចូលពីបរទេសផងដែរ។ ដើម្បីសម្រេចគោលដៅនេះ ឯកឧត្ដមបានណែនាំឱ្យមន្ត្រីជំនាញប្រមូល និងគ្រប់គ្រងទិន្នន័យកសិកម្មឱ្យបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ពិសេសនៅតាមបណ្ដាស្រុកដែលមានសក្ដានុពលខ្ពស់ក្នុងការផលិត។
ទន្ទឹមនឹងនោះ ឯកឧត្ដមបណ្ឌិត បានណែនាំឱ្យក្រុមការងារជំនាញរៀបចំផែនការចុះតាមមូលដ្ឋាន ដើម្បីតាមដានវឌ្ឍនភាពការងារជាក់ស្ដែង ពិសេសលើប្រភេទដំណាំដែលងាយរងផលប៉ះពាល់ពីអាកាសធាតុ និងទីផ្សារ។ ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតក៏បានណែនាំឱ្យក្រុមការងារយកចិត្តទុកដាក់លើការកែលម្អប្រព័ន្ធស្រោចស្រព ការផ្ដល់បច្ចេកទេសកសិកម្មទំនើបដល់ប្រជាកសិករ និងការពង្រឹងកិច្ចសហការជាមួយមន្ទីរ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានាបាននូវការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព។
បន្ទាប់ពីកិច្ចប្រជុំ ឯកឧត្ដមបណ្ឌិត និងក្រុមការងារ បានចុះពិនិត្យជាក់ស្ដែងនៅទីតាំងចំនួន ២ ក្នុងភូមិព្រែកលីវ និងភូមិខ្ចៅ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ក្រុមការងារបានជួបពិភាក្សាជាមួយអាជ្ញាធរស្រុក-ឃុំ មន្ត្រីកសិកម្ម និងប្រជាកសិករ ដើម្បីស្ដាប់នូវបញ្ហាប្រឈម និងតម្រូវការជាក់ស្ដែងរបស់បងប្អូនកសិករផងដែរ។
ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតបានលើកទឹកចិត្តឱ្យអាជ្ញាធរ និងមន្ត្រីជំនាញបន្តគាំទ្រប្រជាកសិករ ទាំងផ្នែកបច្ចេកទេស ការផ្សព្វផ្សាយព័ត៌មានទីផ្សារ និងការប្រមូលទិន្នន័យកសិកម្មឱ្យបានច្បាស់លាស់។ ការងារទាំងនេះ គឺជាគន្លឹះសំខាន់ក្នុងការជំរុញផលិតកម្មកសិកម្មឱ្យអាចឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូល និងបង្កើនជីវភាពរស់នៅរបស់ប្រជាកសិករឱ្យកាន់តែប្រសើរឡើង៕

Other News
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 322

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 354

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 811

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 876

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 953

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 876

យុទ្ធនាការផ្សព្វផ្សាយដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 962

អបអរសាទរការអនុញ្ញាតការនាំចេញសំបុកត្រចៀកកាំកម្ពុជាជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន 🇰🇭🤝🇨🇳

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co.,Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ ការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 898

កម្ពុជា-ហ្វីលីពីន រៀបចំវេទិកាផ្គូផ្គងធុរកិច្ចជំរុញការនាំចេញផលិតផលកសិកម្ម​កម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន 🇰🇭🤝🇵🇭

​នៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងវិស័យឯកជនកម្ពុជាចូលរួមក្នុង “វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 969

យុទ្ធនាការផ្សព្វផ្សាយចែកខិតបណ្ណដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅខេត្តសៀមរាប

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងារអនុវត្តគម្រោង (EMPOWER) ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាបបានដឹកនាំក្រុមការងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1223

កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1390

ឯកឧត្តម ស្រី វុឌ្ឍី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ពិភាក្សា​ដោះស្រាយបញ្ហាប្រឈម និងពន្លឿនការផ្សព្វផ្សាយព័ត៌មាន​គម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងា​រ​អនុវត្ត​គម្រោង EMPOWER ប្រចាំក្រុងសិរីសោភ័ណ...