រដ្ឋមន្ត្រី​កសិក​ម្ន​ស្នើ​ឲ្យ​ក្រុមហ៊ុនចម្ការកៅស៊ូ​អនុវត្ត​កិច្ចសន្យា​ឲ្យ​បាន​ត្រឹមត្រូវ

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 4099

ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ បានជំរុញឱ្យក្រុមហ៊ុន​ ដែល​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​យកទៅ​វិនិយោគ​ចម្ការកៅស៊ូ​គោរព​ និងអនុវត្ត​នូវ​កិច្ចសន្យា​ឲ្យ​បាន​ត្រឹមត្រូវ។ មន្ត្រី​ខុ​ទ្ឋ​កាល័យ​ឯកឧត្តម​រដ្ឋមន្ត្រី​​បាន​ប្រាប់កាលពី​ថ្ងៃទី១០ ខែឧសភា​នេះ​ ឯកឧត្តមបណ្ឌិត ​ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ និង​នេសាទ​ បាន​អះអាងថា​កាលពីដើម​ស​ប្តា​ហ៏​នេះ ​នៅពេលដែលឯកឧត្តម ​បាន​ចុះទៅពិនិត្យ​ស្ថានភាព​ដំណាំ​កៅស៊ូ​របស់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច រតនៈ​ស្តោ​ន នៅក្នុង​ស្រុក​ស្នូល ខេត្តក្រចេះ​ថា ក្រុមហ៊ុនចំការកៅស៊ូ​ ត្រូវតែ​បំពេញ​កិច្ចការ​ណា​ដែល​មិនទាន់​បានបញ្ចប់ ហើយ​មានចែង​នៅក្នុង​កិច្ចសន្យា។

កិច្ច​ការដែល​ក្រុមហ៊ុន ​ត្រូវបំពេញ​ឲ្យ​បាន​នោះ​ គឺ​ការបង់ប្រាក់​កក់​ធានា​កិច្ចសន្យា​ កា​ចុះបញ្ជី​ដី​ជា​ដីឯកជន​របស់​រដ្ឋ​ ហើយ​អ្វីដែល​ត្រូវធ្វើ​ទៀត​នោះ គឺ​ការធ្វើ​របាយ​ការ​ណ៏​វាយតម្លៃ​ផលប៉ះពាល់​បិ​ស្ថាន​និង​សង្គម។ ឯកឧត្តមបាន​បញ្ជាក់ថា” ការប្រមូល​ឈើ​ក្រៅពី​តំបន់​អនុញ្ញាត ត្រូវ​ហាមឃាត់​ជាដាច់ខាត” ។

ក្រៅពី​បញ្ហា​ខាងលើនេះ​ ក៏បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ខិតខំ​ប្រមូល​កាក​សំ​ណា​ល់​ឈើ ដែល​បាន​ពី​ការ​ឈូសឆាយ ​ឲ្យ​អស់ពី​ល​ទ្ឋ​ភាព​ និង​បង់​ព​ន្ឋ​ជូន​រដ្ឋ​ឲ្យ​បាន​រាស់​រាន់ ពិសេស​មិនត្រូវ​ប៉ះពាល់​ព្រៃ​ដែល​រក្សាទុក។ ហើយក៏​ត្រូវ​យកចិត្តទុកដាក់​ នៅក្នុង​ការកសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋផ្សេងៗ ដូចជា​មណ្ឌល​សុខភាព សាលារៀន ជាដើម​សំដៅ​បម្រើ​ឲ្យ​ផ្នែក​សុខភាព ការអប់រំ​ដល់​កូនចៅ​ជំនាន់​ក្រោយ។

ក្រុមហ៊ុន​រតនៈ​ស្តោ​ន គឺជា​ក្រុមហ៊ុន​មួយ ដែល​បាន​បានទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ៤៧៩ ហិកតា ដើម្បី​វិនិយោគ​ដំណាំ​ចម្ការកៅស៊ូ កាលពី​ខែកញ្ញា ឆ្នាំ២០០៨ ។ មកដល់ពេលនេះ​ក្រុមហ៊ុន​នេះ​បាន​ឈូសឆាយ និង ដាំកៅស៊ូ​បាន​សរុប​ចំនួន៤៦១ ហិកតា។

ឯកឧត្តមរដ្ឋមន្ត្រី បាន​ថ្លែង​កោត​ស​សើរ​ ចំពោះ​ការ​ខិត​ប្រឹងប្រែង​អនុវត្ត​ របស់​ក្រុមហ៊ុន​ដែល​បានសម្រេច​ការដាំដុះ​ស្ទើរតែ ១០០ភាគរយ ។ ឯកឧត្តម​បាន​ឲ្យ​ដឹងថា ការលើកស្ទួយ​ការវិនិយោគ​ផ្នែក​ក​សិ-ឧស្សាហកម្ម ជាពិសេស​គឺ​បាន​បង្កើត​ការងារ​ផ្តល់ប្រាក់​ចំណូល និង​អាច​ចូលរួម​ផ្តល់​ការងារ​ធ្វើ​ ​និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​នៅ​មូលដ្ឋាន៕

Other News
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 437

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 493

កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 551

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម ឃ្លោកចំនួន ១០០គីឡូក្រាម និងស៊ុតទាចំនួន ១ ២៦០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 473

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ មិថុនា ២០២៦ 659

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល ទទួលជួបពិភាក្សាការងារ​ជា​មួយ លោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sunwah Group ដើម្បី​ពិនិត្យលទ្ធភាពសហប្រតិបត្តិការ និងការវិនិយោគរយៈពេលវែង​លើវិស័យកសិកម្ម

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 681

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា ដើម្បីគាំទ្រជីវភាពជនភៀសសឹក

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សហប្រធានទាំងពីររូបនៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 620

កូនក្តាមសេះចំនួនជាង៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅ​ខេត្ត​​កំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូន​សហគមន៍នេសាទ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្នុងពិធី «លែងកូនក្តាម​សេះ​ចំនួនជាង...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 638

ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 665

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញទទួលជួបជាមួយលោក George Zhang អគ្គលេខាធិការសមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជា

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញទទួលជួបលោក George Zhang អគ្គលេខាធិការ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 675

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំ​ដើម្បី​ពិនិត្យលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-នីការ៉ាហ្កា»

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំ នៅទីស្តីការក្រសួងពាណិជ្ជកម្ម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 703

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សហប្រធាន ២រូប នៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...